ធនាគារជាតិនៃកម្ពុជា ប្រកាសបញ្ឈប់ការផ្តល់អជ្ញាបណ្ណថ្មីដល់គ្រឹះស្ថានហិរញ្ញវត្ថុ

  • 2021-12-08 02:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ការប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីពេលនេះតទៅ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាត្រួតពិនិត្យ សម្តៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបើយោងទៅតាមសេចក្តីសម្រេចចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ធនាគារជាតិ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

ប៉ុន្តែ ក្នុងសេចក្តីប្រកាសដដែល ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឲ្យវិនិយោគិន ដែលចង់ស្នើសុំបើកគ្រឹះស្ថានហិរញ្ញវត្ថុថ្មី ឲ្យចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្ម និងច្របាច់បញ្ចូលគ្នារវាងធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធិភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជន។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុមានការរីកចម្រើនគួរជាទីមោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី