វិស័យធនាគាររបស់កម្ពុជា កើនឡើង៣% ក្នុងឆ្នាំ២០២១ ទោះបីជួបវិបត្តិកូវីដ ១៩

  • 2022-01-17 03:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើយោងទៅតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា វិស័យធនាគាររបស់កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើកម្ចី និងប្រាក់បញ្ញើ ក្នុងឆ្នាំ២០២១ បើទោះបីរងនូវផលប៉ះពាល់ដោយសារតែកូវីដ ១៩ ក៏ដោយ។

កម្ចីបានកើនឡើងរហូតដល់២១,២% ធៀបនឹងឆ្នាំ២០២០ ពោលគឺស្មើនឹងចំនួនទឹកប្រាក់៤៥,៧ពាន់លានដុល្លារអាមេរិក ស្របពេលដែលស្ថានភាពប្រាក់បញ្ញើបានកើនឡើង១៥,៤% ស្មើនឹងទឹកប្រាក់៣៨,៥ពាន់លានដុល្លារ។

ការកើនឡើងនេះ បានកើតឡើងដោយសារតែមានតម្រូវការកម្ចីច្រើនលើការធ្វើពាណិជ្ជកម្ម ទិញផ្ទះ សំណង់ និងរោងចក្រ ក៏ដូចជាតម្រូវការផ្សេងជាច្រនទៀត ស្របពេលដែលអត្រាកម្ចីខូច មានត្រឹមតែ២,៤%ប៉ុណ្ណោះ។ នេះបើយោងទៅតាមរបាយការណ៍ដដែល។

ក្នុងកិច្ចប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា បានកើនឡើង៣%ក្នុងឆ្នាំ២០២១ ក្រោយពីមានការធ្លាក់ចុះរហូតដល់៣,១% ក្នុងឆ្នាំ២០២០។

កម្ពុជា មានធនាគារពាណិជ្ជសរុប៥៦ ធនាគារឯកទេស១១ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន ដោយមានទីស្នាក់ការកណ្តាល និងសាខាសរុបចំនួន២៦០០កន្លែង ក៏ដូចជា ម៉ាស៊ីន ATM ចំនួន៣.៥១២ ទូទាំងប្រទេស៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី