រដ្ឋាករទឹកស្វយ័តភ្នំពេញ កើនឡើងប្រាក់ចំណូល៤៦,៣២% ក្នុងឆ្នាំ២០២១

  • 2022-02-22 04:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលប្រាក់ចំណេញដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេល១២ខែ កាលពីឆ្នាំមុន ក្រោយពីកើនឡើងចំណូលរហូតដល់ទៅ៤៦,៣២% ដែលស្មើនឹងទំហំទឹកប្រាក់៣១,៧លានដុល្លារអាមេរិក។ នេះបើយោងទៅតាមរបាយការណ៍ចំណូលរបស់ រដ្ឋាករទឹកស្វយ័តភ្នំពេញ។

រូបថតពីគេហ​ទំ​ព័រ www.ppwsa.com.kh

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តភ្នំពេញ ក៏មានគម្រោងបង្កើនការផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្រូវការក្នុងរាជធានីភ្នំពេញ និងក្រុងខ្មៅ ក៏ដូចជា ខេត្តកណ្តាល ផងដែរ។

នៅក្នុងរបាយការណ៍ចំណូលក្នុងត្រីមាសទី៤ ដែលត្រូវបានផ្តល់ឲ្យទីផ្សារមូលបត្រកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ខ្លួនទទួលបានចំណូលដុលសរុបជាទឹកប្រាក់ចំនួន៩០,៧លានដុល្លារអាមេរិក ពោលកើនឡើង ១៣,៨% បើធៀបទៅនឹងឆ្នាំ២០២០ សម្រាប់រយៈពេល១២ខែ ដែលបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ហេតុនេះ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកបានប្រាក់ចំណេញសរុប ៣១,៧លានដុល្លារអាមេរិក ពោលគឺកើនឡើងស្មើនឹង ៤៦,៣២% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ក្នុងឆ្នាំ២០២០៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី