HUNGRY KITCHEN សម្ពោធដាក់ឲ្យដំណើរការថ្មីម៉ាកយីហោថ្មី បាយភូមិ(Bay Phum) បន្ថែមពីលើ (Eat Together)

  • 2022-05-06 09:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី ៦ ខែឩសភា ឆ្នាំ2022 ភ្នំពេញ៖ ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) បានប្រកាសពី ហាំងគ្រីឃីតឆិន(Hungry Kitchen ) ឬ ឃ្លៅឃីតឆិន(Cloud Kitchen) បើកសម្ពោធដំណើរជាផ្លូវការនូវម៉ាកយីហោថ្មីមួយដែលមានឈ្មោះថា បាយភូមិ(Bay Phum) នៅថ្ងៃនេះ បន្ថែមពីលើម៉ាកអាហារចិនផ្ទាល់របស់ខ្លួន មួយទៀតដែលមានឈ្មោះថា អ៊ីតធូហ្គេតដ័រ(Eat Together)។ ម៉ាក ទាំង2 នេះមានតែនៅក្នុងហាំងគ្រីអាប់ (Hungry App ) សម្រាប់តែការដឹកជូន ការខ្ចប់ទៅផ្ទះនិងការមកទទួលអាហារដោយផ្តាល់ខ្លួនដែលជា។

នៅខែកក្កដា ឆ្នាំ ២០២១ ហាំងគ្រីឃីតឆិន ជាផ្ទះបាយនិមិត្មដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅលើមហាវិថីម៉ៅសេទុងក្នុងរាជធានីភ្នំពេញ។ ការប្រើប្រាស់សេវាកម្មឌីជីថលមានការកើនឡើងខ្ពស់ ហើយការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ ក្រុមហ៊ុនអ៊ី អេហ្វ ជី ដើម្បីផ្តល់ជូនអតិថិជន និងដៃគូសេវាកម្មដឹកជញ្ជូនអាហាររបស់ខ្លួនជាមួយនឹងជម្រើសអាហារថ្មី និងលើសពីហាងបាយធម្មតា និងជាហាងតែមួយដែលងាយស្រួលសម្រាប់អតិថិជន និងដៃគូដឹកជញ្ជូនដើម្បីមកទទួលអាហារដែលបានកម្មង់ទិញរួច។

Eat Together គឺជាម៉ាកយីហោក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយ Hungry Kitchen ដែលបម្រើម្ហូបបែបចិន និងគុយទាវ។ ហើយអតិថិជនអាចរកទិញបានតាមរយៈ HungryApp និងដៃគូដឹកជញ្ជូនអាហារផ្សេងទៀត។ Eat Together មានភាពល្បីល្បាញ និងទទួលបានភាពជោគជ័យដោយសារបាយមាន់ឆ្ងាញ់ ជាមួយ អង្ករ Char Siu និងទឹកជ្រលក់ប្រចាំហាង។

Bay Phum គឺជាម៉ាកយីហោចុងក្រោយបំផុតដែលបង្កើតការច្នៃប្រឌិតដោយ Hungry Kitchen ដែលមានបម្រើជូននូវមុខម្ហូបខ្មែរក្នុងស្រុកដូចជា ប្រហុកខ្ទីស ខសាច់ជ្រួក មីកាតាង ឡតឆា និង ឡុកឡាក់សាច់គោ។ លើសពីអាហារដែលបម្រើសេវាកម្មបែបឌីជីថលដែលមានការដឹកជញ្ជូនតាមរយៈ HungryApp ភោជនីយដ្ឋាន Bay Phum មានគោលបំណងរក្សានិងនាំជូនមកនៅ ម្ហូបបែបខ្មែរដ៏សម្បូរបែប។

The Hungry Kitchen មានបំណងពង្រីកការផ្តល់ជូនម៉ាកយីហោ និងទីតាំងរបស់ខ្លួនបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។ លើបញ្ហានេះ លោក Nicolas Martin នាយកគ្រប់គ្រងទូទៅនៃ Hungry Kitchen បានមតិថា "Hungry Kitchen អនុញ្ញាតឱ្យយើងបន្តការច្នៃប្រឌិតក្នុងគំរូអាជីវកម្មដែលសន្សំសំចៃ និងអាចបន្ពពង្រីកផលិតផលថ្មីៗដែលពាក់ព័ន្ធសម្រាប់អតិថិជនរបស់យើង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងរបទសង្គម។ បច្ចុប្បន្ននេះមានតែ The Hungry Kitchen មួយគត់នៅក្នុងប្រទេសកម្ពុជា Hungry Kitchens' បើកលក់ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 10 យប់ ជាមួយនឹងការបញ្ជាទិញចុងក្រោយនៅម៉ោង 10 យប់ (អាចមានការប្រែប្រួល) ហើយអតិថិជនក៏អាចជ្រើសរើសមកយកដោយខ្លួនឯងនៅ Hungry Kitchen ដោយគ្រាន់តែជ្រើសរើស " pick-up" នៅក្នុង HungryApp ។

HungryApp គឺជាកន្លែងចែកចាយអាហារផ្ទាល់ខ្លួន និងផ្តាច់មុខរបស់ EFGs ដែលអនុញ្ញាតឱ្យអតិថិជន "បញ្ចូល និងផ្គូផ្គង" ការបញ្ជាទិញពី Hungry Kitchens' Eat Together និង Bay Phum, The Pizza Company, Dairy Queen, Krispy Kreme, Swensen’s, The Coffee Club និង Bar-B-Q Plaza បានក្នុងពេលតែមួយ។

ពត៍មានបន្ថែមទៀតអំពីក្រុមហ៊ុនអិចប្រេចហ្វូដគ្រុប (Express Food Group) ឬ ក្រុមហ៊ុនអ៊ីអេហ្វជី(EFG) https://efg.rmagroup.net/about-efg/

ក្រុមហ៊ុនអ៊ី អេហ្វ ជីមានទីស្នាក់ការកណ្ដាលនៅទីក្រុងបាងកក ក្រុមហ៊ុនមានបុគ្គលិកជាង១៣០០នាក់និងមានប្រត្តិបត្តិការនៅ៣ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវ។ ក្រុមហ៊ុនអ៊ី អេហ្វ ជីគឺជាដៃគូជម្រើសអាជីវកម្មសម្រាប់ម៉ាកយីហោម្ហូប និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលកន្លងមក ទទួលបានសិទ្ធផ្តាច់មុខបើកអាជីវកម្មជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា ម៉ាយណឺហ្វូដអ៊ីនធឺនែសសិនណល់, ហ្វូដផាសសិនគ្រុប, អ៊ីនធឺនែសសិនណល់ដាយរីឃ្វីន, គ្រីសស្ពីគ្រីម, តិចសាស៏(ឆើចស៏)ឆីតឃីន(Texas (Church's) Chicken) សម្រាប់ប្រទេសឡាវ។ នៅឆ្នាំ២០២១ ក្រុមហ៊ុនអ៊ី អេហ្វ ជីកម្ពុជា(EFG Cambodia)បានទទួលនួវភាពជោគជ័យមួយទៀតដោយទទួលបានពានរង្វាន់ ជាក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការដោយក្រុមហ៊ុនធនធានមនុស្សអាស៊ី “ The Best Company to work 2021 for by HR Asia” ។

នៅឆ្នាំ ២០២០,២០២១ EFG បានបើកដំណើរការម៉ាកយីហោផ្ទាល់ខ្លួនគឺ Hungry? (get.hungryapp.asia) ដែលជាអាជីវកម្មដឹកជញ្ជូនម្ហូបអាហារតាមអេឡិចត្រូនិក និង Eat Together 一起吃 ដែលជាយីហោនិម្មិតរបស់អាហារចិនដែលផ្តល់សេវាកម្មដោយ cloud kitchen ៕

អត្ថបទពេញនិយម
អត្ថបទថ្មី