ក្រុមហ៊ុនអុិនធឺណិត TODAY បានបើកសម្ពោធសាខាថ្មីនៅតាមបណ្តាលខេត្តជាផ្លូវការ

  • 2022-05-06 10:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនអុិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ តាមបណ្តាលខេត្តក្រុងដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងបាវិត។

សាខាថ្មីទាំងនេះគឺជាផ្នែកមួយនៃការបង្កើនទំនុកចិត្តទៅដល់អតិថិជនដែលគាំទ្រសេវារបស់ក្រុមហ៊ុនក៏ដូចជាបង្ករភាពងាយស្រួលដល់អតិថិជនក្នុងការមកទទួលយកសេវារបស់ក្រុមហ៊ុននៅតាមទីតាំងដោយផ្ទាល់។

លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត ធូដេ បានមានប្រសាសន៍ថា "ថ្ងៃនេះយើងបានជ្រើសយកទីតាំងខេត្តបាត់ដំបងជាគោលក្នុងការសម្ពោធជាផ្លូវការនូវសាខាថ្មីនៅតាមបណ្តាលខេត្តក្រុងទាំងអស់ ហើយយើងខ្ញុំសង្ឃឹមថាទីតាំងទាំងនេះនឹងបន្ថែមភាពងាយស្រួលដល់អតិថិជនក្នុងការមក ទទួលយកសេវា។ ឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងធ្វើការពង្រីកសាខាទៅតាមបណ្តាលខេត្តក្រុងផ្សេងៗបន្ថែម ទៀត។"

នៅក្នុងពិធីនោះផងដែរក៏មានវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់ក្រុមហ៊ុន និងក្រុមការងារដែល កំពុងបម្រើការនៅតាមបណ្តាលសាខាទាំងអស់។

លោក ញឹម វិទូ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនអុិនធឺណិត ធូដេ ក៏បានលើកឡើងដូច្នេះថា "ក្រុមហ៊ុនអុិនធឺណិត ធូដេ បានបន្តពង្រីកខ្លួនឥតឈប់ឈរដើម្បីឆ្លើយតបទៅនឹងកំណើនរបស់អតិថិជន។ ថ្ងៃនេះយើងខ្ញុំមានក្តីរីករាយក្នុងការសម្ពោធសាខាថ្មីតាមបណ្តាលខេត្តជាផ្លូវការ ហើយយើងខ្ញុំត្រៀមខ្លួនរួចជា ស្រេចក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងអស់។"

គួរជំរាបជូនផងដែរថាដោយផ្អែកលើគុណភាពនៃសេវា សេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិតជាមួយការិយាល័យ សរុបចំនួន ៦ ទីតាំងដែលមាន ២ការិយាល័យធំៗនៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទពេញនិយម
អត្ថបទថ្មី