កម្មវិធីជួបជុំរវាង founder ម៉ាកនាឡិកា D1 Milano រួមជាមួយនឹងអតិថិជនរបស់ហាង Klassy Watches

  • 2022-05-10 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំនើបទាន់សម័យបែបថ្លៃថ្នូរពីហាងនាឡិការ Klassy Watches!

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២នេះ ក្រុមហ៊ុន Klassy Watches បានប្រារព្ធពិធីជួបជុំ ជាមួយអតិថិជន និងfounder-CEO របស់ម៉ាកនាឡិកា D1 Milano ។

“The Story Behind D1 Milano: Meet the founder” ជាកម្មវិធី ដែលប្រារព្ធឡើងសម្រាប់អតិថិជនរបស់ D1 Milano។ អតិថិជនរបស់ D1 Milano បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ហើយនេះជាឱកាសដ៏កម្រមានដែលបានជួបផ្ទាល់ជាមួយនឹង founder-CEO របស់ម៉ាកនាឡិកាអ៊ីតាលីដ៏ល្បីនេះដើម្បីបង្កើតទំនាក់ទំនង មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ និងទទួលបានកាដូដ៏មានតម្លៃពី Klassy Watches ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា៖ នៅក្នុងកម្មវិធីខាងលើនេះគឺមានការចូលរួមពីលោក Dario Spallone ដែលជា founder-CEO របស់ម៉ាក D1 Milano និងអ្នកស្រី Martina Zonta ដែលជាប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ី, ថ្នាក់ដឹកនាំ ក្រុមការងាររបស់ Klassy Watches និងការចូលរួមពីអតិថិជន ដែលបានទិញនាឡិកាម៉ាក D1 Milano។

លើសពីនេះទៀតក៏មានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងមនោសញ្ចេតនាគឺលោក Chen ដែលជា ទូតសុឆន្ទៈរបស់ម៉ាក D1 Milano នៃ ហាងនាឡិកា Klassy Watches រួមជាមួយនឹងបុគ្គលល្បីៗជាច្រើនរូបទៀត។

ធ្លាប់បានប្រើប្រាស់ ម៉ាកនាឡិនានេះហើយ ឬនៅ? តោះ មកស្វែងយល់ឱ្យកាន់តែច្បាស់ អំពីម៉ាក់នាឡិកាអ៉ីតាលីនេះ។ Klassy Watches គឺជាហាងនាឡិកាចម្រុះម៉ាកដែលបាននាំចូលម៉ាក Zinvo ពីសហរដ្ឋអាមេរិក D1 Milano ពីអ៉ីតាលី MSTR ពីសហរដ្ឋអាមេរិក Corniche ពីស៊ុយអែត Electricianz ពីប្រទេសស្វីស Rec Watches ពីដាណឺម៉ាក Vilhelm ពីសិង្ហបុរី ។ល។

ចំពោះម៉ាកនាឡិការ D1 Milano មានប្រភពដើមមកពីប្រទេសអ៉ីតាលី ហើយកំពុងចរាចរនៅ៣១ប្រទេស និងនៅមានលក់ក្នុងហាងជាង ៦០០ហាង។ ទំនើបទាន់សម័យ ជាម៉ាកដែលពេញនិយម D1 Milano ត្រូវបានរចនាម៉ូតយ៉ាងល្អឥតខ្ចោះដោយផ្តោតសំខាន់លើសម្ភារៈដែលមានគុណភាពខ្ពស់បំផុត តាមរយៈការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការបញ្ចប់ ដោយភ្ជាប់ជាមួយនឹងអត្ថន័យបង្កប់ក្នុងការរចនាម៉ូតនិមួយៗ។

D1 Milano ត្រូវបានបង្កើតឡើងនៅទីក្រុង Milan ប្រទេស Italy ក្នុងឆ្នាំ ២០១៣ ដោយលោក Dario Spallone ហើយមានវត្តមាននៅក្នុងចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes 30 Under 30 របស់អ៉ីតាលី និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលសក្តានុពល និងរីកចម្រើនលឿនបំផុតនៅក្នុងពិភព Watchmaking។

ក្រុមហ៊ុនមានការិយាល័យនៅទីក្រុង Milan ទីក្រុងឌូបៃ និងទីក្រុងហុងកុង។ ហើយក្រុមហ៊ុនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធំៗមានដូចជា៖ Astorina (Diabolik), FCA (Lancia Delta Integrale), SNK Corporation (Metal Slug), Warner Bros និងក្រុមហ៊ុនជាច្រើនទៀត។

D1 Milano បានកំពុងតែពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីក្លាយខ្លួនទៅជាម៉ាកនាឡិកាមួយដែលមានការរីកចម្រើនលឿនបំផុតមួយក្នុងពិភពលោក។ ចំពោះទីតាំងរបស់ហាងនាឡិកាខាងលើនេះគឺស្ថិតនៅផ្ទះលេខ៤៥E0 បណ្តោយផ្លូវ២៤០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កាន់តែងាយស្រួលលោកអ្នកអាចចុចតាមលីង៖ Google Map: https://goo.gl/maps/92nxkksH4k5gj2QZ8

សម្រាប់តម្លៃវិញមានលក់ចាប់ពី ១៣៥ដុល្លារឡើងទៅ ទៅតាមប្រភេទ និងទំហំផ្សេងៗគ្នា កាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅមើលនៅហាងដោយផ្ទាល់ក៏បាន៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី