ស្រឡាញ់របស់គូៗ! ទិញផ្ទះក៏គូដែរមែនអត់? ចឹងមកមើលរូបរាងផ្ទះវីឡាភ្លោះ ឃើញហើយពេញបេះដូងម៉ង ពណ៌ស្អាតត្រូវហ៊ុងស៊ុយទៀត!
- 2022-02-24 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់របស់គូៗ! ទិញផ្ទះក៏គូដែរមែនអត់? ចឹងមកមើលរូបរាងផ្ទះវីឡាភ្លោះ ឃើញហើយពេញបេះដូងម៉ង ពណ៌ស្អាតត្រូវហ៊ុងស៊ុយទៀត!
ចន្លោះមិនឃើញ
ជីវិតកាន់តែស្រស់បំព្រង ប្រសិនបើអ្នកមានដៃគូដែលផ្ដល់នូវទំនុកចិត្ត សេចក្ដីស្រឡាញ់ និងកសាងគ្រួសារមួយដ៏កក់ក្ដៅ។ ដូចពាក្យចាស់តែងនិយាយថា ធ្វើអីត្រូវតែមានគូ ចឹងបើមិនបានទិញផ្ទះមួយគូនោះទេ ក៏អាចរកមើលផ្ទះជាប្រភេទវីឡាភ្លោះបានដែរ។
បើស្រឡាញ់របស់គូ ចុះមានចាប់អារម្មណ៍ នឹកស្រមៃ ចង់រស់នៅក្នុងវីឡាភ្លោះដែរអត់? ជាក់ស្ដែង វីឡាភ្លោះជាប្រភេទវីឡា ដែលមានរចនាបទទំនើបទាន់សម័យ មានទីធ្លាធំទូលាយ ទាក់ទាញ និងពេញនិយមខ្លាំង។
កុំឱ្យចេះតែអួត មិនមានភស្ដុតាង ដូច្នេះមកមើល រូបរាង វីឡាភ្លោះរបស់ បុរី ភ្នំពេញ សុខសាន្ត ម្ដងមើល ជះរាងសង្ហាប្លែក ហើយត្រូវពណ៌ហ៊ុងស៊ុយទៀត។
មិនត្រឹមតែមានរូបរាងស្អាតសង្ហា នោះទេ ប៉ុន្តែការរចនាម៉ូតនៅខាងក្នុង ក៏មានភាពស្រឡះទូលាយគួរឱ្យចង់រស់នៅផងដែរ ព្រោះថាប្រភេទផ្ទះវីឡាមួយនេះ សាងសង់ឡើងក្នុង៖
ចាប់អារម្មណ៍ ចង់មករស់នៅក្នុងប្រភេទផ្ទះ វីឡាភ្លោះនេះ អត់? តួយ៉ាងផ្ទះមួយនេះ កំពុងតែមានដាក់លក់នៅក្នុងទីស្នាក់ការលក់ផ្ទះ របស់បុរី ភ្នំពេញ សុខសាន្ត ដែលមានតម្លៃចាប់ពី 23x,xxx ដុល្លារឡើងទៅ ចំពោះតម្លៃនេះដែរ លោកអ្នកអាចធ្វើការចរចាបន្ថែម ជាមួយភ្នាក់ងារលក់របស់បុរីបាន។
គួរបញ្ជាក់ផងដែរថា ផ្ទះវីឡាភ្លោះមួយនេះ គឺមានលក់ក្នុងគម្រោង ដឹសុខសាន្តថោន (The Sok San Town) ដែលជាគម្រោងទី ៨ របស់បុរី ភ្នំពេញ សុខសាន្ត។
ជាមួយទីតាំងងាយស្រួលរក គម្រោងទី ៨នេះ គឺស្ថិតនៅតាមបណ្ដោយផ្លូវ ព្រៃសរ (៣០ម៉ែត្រ) ដែលតភ្ជាប់ពី ចំការដូង ទៅផ្លូវជាតិលេខ ៣។ ស្ថិតក្នុងតំបន់ទីប្រជុំជនស្រាប់ សម្បូរទៅដោយផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ទូរ ATM ជាពិសេសនោះគឺនៅជាប់នឹងគម្រោងបុរី ធំៗជាច្រើនទៀត។
កាន់តែងាយស្រួលរកទីតាំង លោកអ្នកគ្រាន់តែចុចតាមលីងផែនទី៖ Google Map: https://goo.gl/maps/VPhmkKGR9F4yaoyS8 នេះនឹងមកដល់ទីតាំងតែម្ដង។
ដឹងអត់ ហេតុអ្វីគួរតែជ្រើសរើសរស់នៅក្នុងប្រភេទផ្ទះ វីឡាភ្លោះ? មែនទែនទៅ សម្រាប់លោកអ្នកដែលមានជីវភាពល្អ គួរជ្រើសរើសរស់នៅក្នុងប្រភេទផ្ទះមួយនេះ ព្រោះថា ផ្ទះមានទំហំធំទូលាយ បន្ថែមជាមួយរូបរាងមានភាពទាក់ទាញ ទាន់សម័យ សាងសង់ឡើងជាមួយស្ថាបត្យករដែលមានបទពិសោធខ្ពស់ មានបន្ទប់ និងបង្អួចធំៗ ជួយផ្ដល់ឱ្យពន្លឺ និងខ្យល់ចេញចូលពេញផ្ទះ ជាពិសេសមានសល់ដីចំហៀងផ្ទះ ២ម៉ែត្រ ដែលលោកអ្នកអាចរៀបចំលម្អជាសួនផ្ទាល់ខ្លួន ជួយបន្ថែមសម្រស់ និងបរិយាកាសក្នុងផ្ទះកាន់តែល្អប្រណីតភាព និងឯកជនភាពក្នុងការរស់នៅ។
នៅក្នុងបុរី មានការរចនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងស្អាត មានសួនច្បារធំទូលាយ សម្រាប់ឱ្យអ្នករស់នៅទុកសម្រាប់រត់ហាត់ប្រាណ មានកន្លែងសម្រាប់ក្មេងៗលេងកម្សាន្ត មានសន្តិសុខយាមកាម ២៤ម៉ោង ដែលផ្ដល់ជូននូវសុខសុវត្ថិភាពជូនដល់អតិថិជន ដែលមករស់នៅក្នុងបុរី។
បុរី ភ្នំពេញសុខសាន្ត ជាក្រុមហ៊ុន អចលនទ្រព្យ ដែលមានបទពិសោធយូរឆ្នាំ នៅក្នុងវិស័យមួយនេះ ដែលបានសាងសង់ គម្រោងបុរីជាច្រើន ចាប់តាំងពី គម្រោងទី ១ មកដល់បច្ចុប្បន្ន (គម្រោងទី ៩) ដែលផ្តោតទៅលើគុណភាព និង ទំនុកចិត្តដល់អតិថិជន។ លោកអ្នកអាចជ្រើសរើសទិញផ្ដាច់ ឬធ្វើជ្រើសរើសបង់រំលោះក៏បាន ព្រោះថា ខាងបុរីនឹងផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ច្រើនជម្រើស និងអាចបត់បែនទៅតាមលទ្ធភាពរបស់អតិថិជន។
សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងមកកាន់៖