ការទទួលស្គាល់ស្របច្បាប់! ស្រាស្ពីរីត KAHLUA នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ)

  • 2023-01-06 09:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក តាមរយៈលិខិតប្រគល់សិទ្ធិចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជា លើផលិតផលស្រាស្ពីរីត បំពាក់ម៉ាកខាងក្រោមនេះ ពីក្រុមហ៊ុនម្ចាស់ម៉ាកក្រៅស្រុក ដូចមានបង្ហាញជូនខាងក្រោម៖

១. ផលិតផលស្រាស្ពីរីតបំពាក់ម៉ាក “KAHLUA” ពីក្រុមហ៊ុន The Absolut Company Aktiebolag តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ និងលិខិតបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៨១២ ព.ណ កសប ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ចេញដោយក្រសួងពាណិជ្ជកម្ម។

២. ផលិតផលស្រាស្ពីរីតបំពាក់ម៉ាក “KAHLUA” ពីក្រុមហ៊ុន The Absolut Company Aktiebolag តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ និងលិខិតបន្តសពុលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៨១២ ព.ណ កសប ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ចេញដោយក្រសួងពាណិជ្ជកម្ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មានចំពោះការជូនដំណឹង​ជាផ្លូវការរបស់យើងខ្ញុំ និងសូមបញ្ឈប់រាល់ការនាំចូល និង/ឬ ចែកចាយទំនិញស្របគ្នា ដែលមានបំពាក់ម៉ាកខាងលើ ចាប់ពីថ្ងៃដែលក្រសួងពាណិជ្ជកម្មបានចេញលិខិតបន្តសពុលភាពនៃការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខតទៅ ដូចមានបង្ហាញក្នុងរូបខាងក្រោម។

យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីណាដែលបានបំពានលើសិទ្ធិផ្ដាច់មុខរបស់ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ដែលនាំឱ្យខូចផលប្រយោជន៍ដល់អាជីវកម្មរបស់ក្រុមហ៊ុន។

សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។

អត្ថបទថ្មី