ធនាគារ ស្ថាបនា ប្រារព្ធពិធីប្រគល់ប្រាក់រង្វាន់ទឹកប្រាក់រហូតដល់ ១០លានរៀល ជូនដៃគូអាជីវកម្មឆ្នើមរបស់ខ្លួន ដែលប្រើប្រាស់ Sathapana KHQR និង ម៉ាស៊ីនឆូតប័ណ្ណ (POS Machine)របស់ ធនាគារ ស្ថាបនា ជាមធ្យោបាយក្នុងការទទួលការទូទាត់ពីអតិថិជន

  • 2022-11-10 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធកម្មវិធី «Merchant Award/ដៃគូ អាជីវកម្មឆ្នើម» ដើម្បីផ្ដល់ជូនប្រាក់រង្វាន់ ដល់ដៃគូអាជីវកម្មឆ្នើមរបស់ខ្លួនសរុបជាទឹកប្រាក់ រហូតដល់ ១០លានរៀល សម្រាប់ដៃគូ អាជីវកម្ម ដែលប្រើប្រាស់ Sathapana KHQR និង ម៉ាស៊ីនឆូតប័ណ្ណរបស់ ធនាគារ ស្ថាបនា ជាមធ្យោបាយក្នុងការទទួលការទូទាត់ពីអតិថិជន និង ម៉ាស៊ីនឆូតប័ណ្ណរបស់ ធនាគារ ស្ថាបនា ជាមធ្យោបាយក្នុងការទទួលការទូទាត់ពីអតិថិជនដោយមានការអញ្ចើញចូលរួមជាច្រើនពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ធនាគារ និងដៃគូអាជីវកម្ម ។

កម្មវិធី «Merchant Award/ ដៃគូអាជីវកម្មឆ្នើម» គឺជាកម្មវិធីដែលបង្កើតឡើងដើម្បីរក្សា និងពង្រឹងចំណងមិត្ដភាពរវាង ធនាគារ ស្ថាបនា និង ដៃគូអាជីវកម្ម។ ក្នុងនោះមានការចែករង្វាន់ទៅដល់ដៃគូអាជីវកម្មឆ្នើមរបស់ធនាគារ ដោយមានអ្នកឈ្នះរង្វាន់ចំនួន៥០នាក់ ដែលបែងចែកជា២ប្រភេទគឺៈ Smart Business Award មានចំនួន១០រង្វាន់ប្រចាំខែ ដែលស្មើនឹង ៦លានរៀល។សម្រាប់ Smart Business Award គឺជារង្វាន់ សម្រាប់ដែលប្រើប្រាស់ POS Machine ជាវិធីសាស្រ្ដក្នុងការទទួលការទូទាត់សម្រាប់ Visa និង Mastercard។ សម្រាប់ Cashless Award គឺមាន៤០រង្វាន់ ដែលស្មើនឹង ៤លានរៀល គឺផ្ដល់ជូនសម្រាប់ដៃគូអាជីវកម្ម ដែលប្រើប្រាស់ Sathapana KHQR ជាវិធីសាស្រ្ដក្នុងការទទួលការទូទាត់តាមរយៈ Sathapana Mobile និង ធនាគារផ្សេងទៀតដែលជា សមាជិក Bakong ផងដែរ។

**អំពី ធនាគារ ស្ថាបនា **

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ ធនាគារស្ថាបនា មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។

ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះ ធនាគារស្ថាបនា ក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ស្ថាបនា ក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លីហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់ខ្លួនផងដែរ ៕

អត្ថបទពេញនិយម