ខេត្តតាកែវម្នាក់ ច្នៃវត្ថុធាតុដើមងាយៗផលិតសាប៊ូលាងចានកំពុងពេញនិយម និងគាំទ្រខ្លាំង
- 2021-10-28 09:23:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តតាកែវម្នាក់ ច្នៃវត្ថុធាតុដើមងាយៗផលិតសាប៊ូលាងចានកំពុងពេញនិយម និងគាំទ្រខ្លាំង
ចន្លោះមិនឃើញ
អ្នកស្រី ណឹម ពេជ្រ ជាម្ចាស់សិប្បកម្មសាប៊ូលាងចាង ម៉ាក លេម៉ុន។ អ្នកស្រី ចាប់ផ្តើមផលិតសាប៊ូលាងចាន ដំបូងនៅឆ្នាំ ២០១៦ គឺក្រោយពេលដែលអ្នកស្រីត្រឡប់មកពីប្រទេសថៃវិញ។ នៅឆ្នាំ ២០១៧ អ្នកស្រី បានចុះបញ្ជីសិប្បកម្មរបស់ខ្លួន ដើម្បីធ្វើអាជីវកម្មស្របច្បាប់។
ចំពោះវត្ថុធាតុដើមយកមកធ្វើជាសាប៊ូលាងចាន មានដូចជា ៖ ក្រូចឆ្នារ អំបិល ស្ករ ល័ក្ខពណ៌ និង មេសាប៊ូ N70 និង ទឹក។ ដំណាក់កាលដំបូង គេត្រូវត្រាំចំណិតក្រូចឆ្នារ ក្នុងទឹកដែលមានលាយស្ករក្នុងបរិមាណកំណត់មួយ រយៈពេល១ខែ។អ្នកស្រី ណឹម ពេជ្រ កំពុងច្រោះទឹកក្រូចឆ្នារ ដោយយកចំណិតក្រូច ដែលរលួយៗចេញ ក្រោយពេលត្រាំបាន៣០ថ្ងៃ។ បន្ទាប់មក គេត្រូវយកទឹកក្រូចឆ្នារនោះទៅលាយនឹង មេសាប៊ូ N70 អំបិល និង ល័ក្ខ ហើយក្រឡុកឱ្យសព្វ ជាការស្រេច។
នៅក្នុងរោងសិប្បកម្មរបស់ខ្លួន អ្នកស្រី ណឹម ពេជ្រ កំពុងច្រកទឹកសាប៊ូលាងចានដាក់ដប។ ការច្រកដបនេះ ធ្វើឡើងទៅតាមតម្រូវការទីផ្សារ និង អតិថិជន។ ភាគច្រើនអ្នកស្រី ពេជ្រ ច្រកជាប៊ីដុង និងដឹកជញ្ជូនទៅឱ្យអតិថិជនដល់កន្លែងតែម្តង។ ទឹកសាប៊ូលាងចាន របស់អ្នកស្រី ណឹម ពេជ្រ មាន២ប្រភេទ។ ទឹកសាប៊ូនេះ កំពុងដណ្តើមទីផ្សារនៅខេត្តតាកែវ និង នៅរាជធានីភ្នំពេញ៕