ការ៉េមវ៉លស៍ រីករាយស្រស់ស្រាយ សប្បាយគ្រប់វ័យ

  • 2022-09-12 04:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉លស៍ជាម៉ាកការ៉េមលេខមួយរបស់ពិភពលោក ហើយមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាងដប់ឆ្នាំមកហើយតាមរយៈក្រុមហ៊ុនយូនីលីវើកម្ពុជា។

បើនិយាយពីការ៉េម គ្មាននរណាដែលមិនចូលចិត្តញ៉ាំនោះទេ ព្រោះការ៉េមវ៉លស៍មានច្រើនរសជាតិ ដែលអ្នកអាចញ៉ាំបានគ្រប់ពេល គ្រប់វ័យ និងជាអាហារសម្រន់ដ៏ពិសេស បង្កើនបរិយាកាសជួបជុំឱ្យកាន់តែរីករាយ ជាពិសេសអាចឱ្យអ្នកនឹកស្រមៃដល់រូបភាពពេលនៅតូចៗធ្លាប់រត់រកកង់ការ៉េមពេលឮសំឡេងកណ្ដឹង រ៉ើងៗៗ…ទិញការ៉េមហើយបង្វិលកងឈើ ឬបាញ់ព្រួញយករង្វាន់។

ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រំលឹកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ ចាប់ពីថ្ងៃទី០៩ ខែកញ្ញាដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២នេះ ក្បួនរទេះការ៉េមវ៉លស៍ចំនួន២០ នឹងធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញ រយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន១៧ទីតាំង ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ក្បួនរទេះនេះនឹងនាំអារម្មណ៍អតិថិជនកម្ពុជាកាន់តែរីករាយ និងនឹករលឹកដល់វ័យកុមារភាព ដោយភ្លក្សរសជាតិការ៉េម៉លស៍ជាច្រើនមុខ រួចលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កំភ្លើងជ័រដើម្បីឈ្នះរង្វាន់ជាច្រើនដូចជា កងតម្កល់ទូរសព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និងរង្វាន់ជាច្រើនទៀត ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អតិថិជនក៏អាចស្វែងរករទេះការ៉េមវ៉លស៍ ញ៉ាំការ៉េមនិងលេងហ្គេមនៅតាមបណ្តាវត្តមួយចំនួនក្នុងរាជធានីភ្នំពេញបានផងដែរ។

កុំភ្លេចហៅមិត្តភក្តិ ក្រុមគ្រួសារ កូនៗ ចូលរួមលេងហ្គេមសប្បាយៗ បង្វិលកងបាញ់កំភ្លើងជ័រយករង្វាន់ ញ៉ាំការ៉េមវ៉លស៍ សប្បាយរីករាយជាមួយគ្នា និងជួប Influencers ដូចជា LIN VEE , DAVID, SOY SENGHOUR នៅ១៧ទីតាំង ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅដែលមានភ្ជាប់នៅក្នុងតារាងខាងក្រោម។

អត្ថបទថ្មី