UN ព្យាករថា សេដ្ឋកិច្ចសកល នឹងមានកំណើនយឺតក្នុងឆ្នាំ២០២២ និង២០២៣

  • 2022-01-14 03:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេដ្ឋកិច្ចសកល ត្រូវបានព្យាករ នឹងកើនឡើង ៤% ក្នុងឆ្នាំ២០២២ ពោលគឺធ្លាក់ចុះជាងឆ្នាំមុនដែលមាន៥,៥៛ និងកើនឡើងត្រឹមតែ៣,៥%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ស្របពេលដែលមានការផ្ទុះការឆ្លងជាថ្មីនៃវីរុសកូវីដ ១៩ ដែលនាំឲ្យមានបញ្ហាប្រឈមក្នុងទីផ្សារការងារ ឧបសគ្គក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងអតិផរណា។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍។

របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនៈវិស័យឆ្នាំ២០២២នេះ ក៏បានបញ្ជាក់ផងដែរថា សន្ទុះកំណើនឆ្នាំ២០២១ ក្រោយពីមានការកើនឡើងត្រឹមតែ៣,៤% ក្នុងឆ្នាំ២០២០ បានចាប់ផ្តើមកើនឡើងយឺត នៅចុងឆ្នាំថ្មីៗនេះ ក្នុងនោះរាប់បញ្ចូលទាំងសេដ្ឋកិច្ចក្នុងប្រទេសមហាអំណាចដូចជាចិន សហព័ន្ធអឺរ៉ុប និងសហរដ្ឋអាមេរិក ផងដែរ ស្របពេលដែលការប្រមូលពន្ធ និងផលចំណេញពីអត្រាការប្រាក់ បានធ្លាក់ចុះ ហើយបញ្ហានៃសង្វាក់ផ្គត់ផ្គង់ចម្បងៗ មានការកើនឡើង។

ស្របពេលដែលការឆ្លងរាតត្បាតនៅតែបន្ត សម្ពាធនៃការកើនឡើងអតិផរណា នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ និងប្រទេសកំពុងអភិវង្ឍជាច្រើន បង្ហាញឲ្យឃើញពីហានិភ័យបន្ថែមទៀតក្នុងការងើបឡើងវិញ។ នេះបើយោងទៅតាមរបាយការណ៍ពីនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់ UN។

របាយការណ៍ដដែលបានបញ្ជាក់ថា៖ «អតិផរណាសកល បានកើតឡើងប្រមាណជា៥,២% ក្នុងឆ្នាំ២០២១ ពោលគឺមាន ២% ច្រើនជាងអត្រាជំនោររបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំចុងក្រោយ»៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី