Wow! ឌឹ ផ្លរ៉ា បង្ហាញមុខទូតសុឆន្ទ:របស់ខ្លួនទាំងពីរនាក់ក្នុងថ្ងៃតែមួយគឺនាយគ្រឿន និងអ្នកនាង នីឡា
- 2022-03-28 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! ឌឹ ផ្លរ៉ា បង្ហាញមុខទូតសុឆន្ទ:របស់ខ្លួនទាំងពីរនាក់ក្នុងថ្ងៃតែមួយគឺនាយគ្រឿន និងអ្នកនាង នីឡា
ចន្លោះមិនឃើញ
កាន់តែកាក់កបខ្លាំង នាយ គ្រឿន ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង អ្នកនាង នីឡា ដែលទើបនឹងចូលរោងការកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានចាប់ឱកាសការងារថ្មីបន្ថែមទៀតក្លាយជា ទូតសុឆន្ទ: របស់បុរី ឌឹ ផ្លរ៉ា ផ្ទាល់។
តួយ៉ាងអ្នកទាំងពីរ ធ្លាប់បានសហការការងារជាមួយនឹងបុរី ឌឹ ផ្លរ៉ា ជាច្រើនដែរមកហើយ ជាមួយនឹងការបង្ហាញពីទិដ្ឋភាពរបស់បុរី និងកម្មវិធីប្រូម៉ូសិនផ្សេងៗ។
កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បុរី ឌឹ ផ្លរ៉ា បានធ្វើកម្មវិធីអបអរសាទរពិធី ចុះហត្ថលេខាទូតសុឆន្ទៈរបស់បុរីផ្ទាល់។
នៅក្នុងកម្មវិធីខាងលើនេះដែរគឺមានការចូលរួមដោយ លោក ស៊ាំង សុភ័ក្ររ៉ាឌី ដែលជាជំនួយការអគ្គនាយិការង នាយកផ្នែកលក់ និងផ្នែកទីផ្សារ, លោក ឃុន វិសាល ដែលជាប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់បុរី ឌឹផ្លរ៉ា បុគ្គលិកគ្រប់ផ្នែក រួមជាមួយនឹងវត្តមានទូតសុឆន្ទៈដោយផ្ទាល់។
មានដឹងអត់? តើហេតុអ្វីបានជាបុរី ឌឹផ្លរ៉ា សម្រេចចិត្តជ្រើសរើសនាយគ្រឿន និង នីទ្បា ធ្វើជាទូតសុឆន្ទៈដើម្បីផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន?
កត្តាដែលជំរុញឱ្យបុរី ឌឹ ផ្លរ៉ា សម្រេចចិត្តជ្រើសរើសនាយគ្រឿន និងនីឡា ធ្វើជាទូតសុឆន្ទៈដើម្បីផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនគឺផ្ដោតលើចំណុចសំខាន់ ២៖
ទី១៖ នាយគ្រឿន និង នីទ្បា ជាតារាកំប្លែងដែលមានប្រជាប្រិយភាពខ្លាំង ហើយមហាជនស្ទើរតែទូទាំងប្រទេស បានស្គាល់ និងចូលចិត្ត ហើយគាត់មានទេពកោសល្យគ្រប់គ្រាន់ទៅលើការសម្តែង និងនិយាយបែបកំប្លែង ដែលក្រុមហ៊ុនគិតថាគាត់ទាំង ២នាក់នឹងជួយដល់ការងារផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានច្រើនទៅដល់គោលដៅមួយ ដែលក្រុមហ៊ុនចង់បាន។
ទី ២៖ គោលដៅរបស់ក្រុមហ៊ុនគឺ មិនត្រឹមតែផ្តល់នូវគេហដ្ឋានដ៏ស្រស់ស្អាត រឹងមាំ ប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមនូវសុភមង្គល ផ្ដល់នូវស្នាមញញឹម សប្បាយរីករាយគ្រប់ក្រុមគ្រួសារទាំងអស់ ពេញ១ឆ្នាំតែម្ដង តាមរយៈវីឌីអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន ។ នេះតាមការណ៍ឱ្យដឹងពី លោក ឃុន វិសាល
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា នេះ បានចាប់ផ្តើមបង្កើតឡើងកាលពីថ្ងៃទី 0១ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយបើគិតមកដល់ឥឡូវនេះគឺមានរយៈពេល៧ឆ្នាំមកហើយ។
មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន បានលេចសមិទ្ធផល និងមានក្រុមហ៊ុន កុលសម្ព័ន្ធចំនួន ៤ រួមមាន៖ បុរី ឌឹ ផ្លរ៉ា, ខុនដូ ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊ែ្វរ, និង សណ្ឋាគារ IBIS។
បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលច្រើនឆ្នាំក្រុមហ៊ុន ឌឹ ផ្លរ៉ា បានដាក់ឈ្មោះថា ឌឹ ផ្លរ៉ា-អាន ឌីវេឡុបម៉ិន (The FLORA-AN Development Co., LTD.)។
បើតាមការឱ្យដឹងពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា លោកសាំង សុភ័ក្ររ៉ាឌី មានប្រសាសន៍ថា “ចក្ខុវិស័យរបស់ក្រុមហ៊ុន នាថ្ងៃអនាគតនេះ យើងនឹងបន្តធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសំណង់ផ្ទះ ឬអគារ រឹងមំា រចនាម៉ូតស្អាតៗ បែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅដ្ឋាន ទាន់សម័យ និងស័ក្កិសមបំផុតសម្រាប់គ្រួសារសម័យថ្មី។”
លោកបានបន្ថែមទៀតថា “យើងក៏ប្តេជ្ញាចិត្តថានឹងបន្តផ្ដល់ជូនអតិថិជននូវគេហដ្ឋានដែលមានគុណភាពខ្ពស់ សោភ័ណ្ឌភាព និងប្រណីតភាពក្នុងការរស់នៅរបស់អតិថិជន។”
លោក ឃុន វិសាល ដែលជាប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់បុរី ឌឹផ្លារ៉ា បានបញ្ជាក់ប្រាប់ថា ខាងក្រុមហ៊ុនក៏មានការផ្សព្ធផ្សាយ សម្រាប់ផ្នែកទីផ្សារគឺយើងបែងចែក វិធីសាស្រ្តសម្រាប់ការផ្សព្វផ្សាយជា២គឺ ONLINE និង OFFLINE។
សម្រាប់យុទ្ធសាស្ត្រONLINE នៅក្នុងឆ្នាំថ្មីនេះគឺក្រុមហ៊ុន នឹងដាក់គោលដៅនៃការផ្សព្វផ្សាយបែបទូលាយ គឺតាម រយៈបណ្តាញសង្គមទាំងអស់ដែលកំពុងពេញនិយម មានន័យថា ធ្វើការផ្សព្វផ្សាយដោយកំណត់ គោលដៅចាប់ពីយុវវ័យ រហូតដល់ពេញវ័យ និយាយរួមគឺចាប់ពី អាយុ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំតែម្ដង។
សម្រាប់យុទ្ធសាស្ត្រ OFFLINE គឺផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយផ្នែកខាងក្រៅ (Out of Home Advertising)សម្រាប់លោកអ្នក ដែលមិនបានមើលនៅលើបណ្តាញសង្គមទូទៅ គឺអាចឃើញការផ្សព្វផ្សាយនៅលើ ផ្ទាំងប៉ាណូធំៗនៅតាមផ្លូវ ដូចជានៅស្ពានទី១ ស្ពានទី៤ ស្ពានទី៥ ផ្ទាំងប៉ាណូនៅលើសួនពុះចែកទ្រូងផ្លូវ ឬនៅមុខបុរីនេះស្រាប់ និងសម្ភារៈមួយចំនួនទៀតសម្រាប់ជា វត្ថុអនុស្សាវរីយ៍ពេលលោកអ្នកមកសាកសួរព័ត៌មានឬទិញផ្ទះនៅបុរីផ្ទាល់តែម្ដង។
ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ឌឹ ផ្លរ៉ា កំពុងតែដាក់លក់ផ្ទះរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦ A លោកអ្នកគ្រាន់តែធ្វើដំណើរត្រឹម១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វានឹងមកដល់ទីតាំង។
ជាមួយនឹងប្រភេទផ្ទះជាច្រើនទៅតាមតម្រូវការអតិថិជន ដូចជាផ្ទះអាជីវកម្ម ដែលបានលក់អស់១០០% វីទ្បាកូនកាត់មាន២ប្រភេទ វីទ្បាភ្លោះ២ប្រភេទ (ម៉ូតចាស់ និង ម៉ូតថ្មី) និងវីទ្បាទោលក៏មានច្រើនដែរ ហើយឥឡូវនេះ ក្រុមហ៊ុនក៏មានប្រភេទវីទ្បាទោលដ៏ធំ១ទៀត ដែលយើងហៅថាវីទ្បាឃ្វីនប៊ី The Masterpiece ហើយវីទ្បានេះមានទំហំសរុបរហូតដល់ជាង៦០០ការ៉េ។
ស្រួលរកទីតាំង លោកអ្នកអាចមើលតាមលីង Google Maps: http://bit.ly/3oDCate ។
សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖