Sabay ចាប់​ដៃគូ​ជាមួយ SEA Globe ចេញផ្សាយព័ត៌មានវិភាគសេដ្ឋកិច្ចបែបស៊ី​ជម្រៅ លើបវេបសាយថ្មី "Sabay News Business"

  • 2021-11-01 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sabay ដែល​ជាវេបសាយ​សារព័ត៌មានឈាន​មុខ​គេ​នៅ​កម្ពុជា ពិត​ជា​មាន​សេចក្តី​សោម​នស្ស​រីក​រាយ​​ណាស់ ក្នុងការ​ប្រកាស​ពី​ការ​សហ​ការគ្នាជា​មួយនឹង Southeast Asia Glob (SEA Globe) ដែល​ជា​គេ​ហទំ​ព័រ​ចេញ​ផ្សាយ​ព័ត៌​មាន​បែប​ស៊ី​ជម្រៅស្តីពី​កម្ពុជា និងក្នុង​តំបន់​​ជា​ភា​សា​អង់គ្លេស​ ដើម្បី​ពង្រីកការ​ចេញផ្សាយ​ព័ត៌​មាន​​ទាក់​ទង​​​នឹង​សេដ្ឋ​កិច្ច​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​មួយកម្រិត​ទៀត​លើ​គេហ​ទំ​ព័រ​ថ្មី​​របស់​ខ្លួន​។

ភាព​ជា​ដៃគូ​នេះ នឹង​អនុ​ញ្ញាត​ឲ្យ​​​​ Sabay អាច​ដក​ស្រង់​ព័ត៌​មាន​ទាក់​ទង​នឹង​សេដ្ឋ​កិច្ច​ក្នុងស្រុក និង​អន្តរ​ជាតិ មក​ប្រែ​សម្រួល​ជា​ភា​សាខ្មែរ ដើម្បី​ចេញផ្សាយ​នៅ​លើ​គេហ​ទំ​ព័រ​ព័ត៌​អាជី​វកម្ម business.sabay.com.kh ដែល​ជា​វេប​សាយ​ទើប​បង្កើត​ថ្មី​របស់​បណ្តាញ​សារ​ព័ត៌​មាន​ឌី​ជី​ថលមាន​​វ័យ​ចំណាស់មួយនេះ​។

កាន់​តែ​ពិសេស​ទៅទៀត ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ប្រិយ​មិត្ត​អ្នក​អាន ក្នុង​ការ​ស្វែង​ព័ត៌​មាន​បែប​ស៊ី​ជម្រៅ ស៊ើប​អង្កេត និង​វិភាគ​ វេប​សាយ​ព័ត៌​មាន​​អាជីវកម្ម​របស់ Business Sabay ក៏​បាន​បង្កើត​ផ្នែក​ព័ត៌មាន​​ឈ្មោះ​ថា «វិភាគ​ដោយ SEA Globe» ផង​ដែរ នៅលើ​​ទំ​ព័រថ្មី​​របស់​ខ្លួន​។

កញ្ញាផាត ស្រីមុំ ប្រធានផ្នែក​លក់ប្រចាំ Sabay Digital Plus ជឿជាក់​ថា ភាព​ជា​ដៃគូ​នេះ នឹង​ជួយ​ឲ្យ​ផ្នែក​ព័ត៌មាន​សេដ្ឋ​កិច្ច​របស់​ Sabay អាច​បន្ថែម​ព័ត៌​មាន​កាន់​តែ​ទូលំ​ទូលាយ​ និង​សម្បូរ​បែប​បន្ថែម​ទៀត​លើ​គេហ​ទំព័រ​ថ្មី ផ្នែក​ព័ត៌មាន​សេដ្ឋ​កិច្ច​របស់​ខ្លួន​​។

កញ្ញា​បាន​ឲ្យដឹងថា៖ «ជាមួយនឹង​ភាព​ជាដៃគូ​នេះ ប្រិយមិត្ត​អ្នក​អានដែល​ចូល​ចិត្ត​អាន​ព័ត៌មាន​បែប​ស៊ី​ជម្រៅ នឹង​ទទួល​បទពិសោធ​ថ្មី ក៏ដូច​ជា​ទទួ​ល​យក​ចំណេះ​ដឹង​បន្ថែម​ទាក់ទង​នឹង​ព័ត៌​មាន​សេដ្ឋ​កិច្ច និង​សង្គម​​។ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា Sabay នៅ​តែ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍ គឺ Inform, Inspire និង Entertain ជានិច្ច​»​។ ក្នុង​អត្ថ​បទ​ដែល​ប្រែ​សម្រួល​ពី SEA Globe ក៏មាន​ការ​ផ្តល់​ជូន​ Link ដើម្បី​អាច​ឲ្យ​អ្នក​អាន​អាច​ចូលមើល​អត្ថ​បទ​ដើម​ជា​ភាសាអង់គ្លេស និង​អត្ថ​ប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត​នៅលើ​គេហ​ទំ​ព័រ​មួយនេះ ផង​ដែរ​​៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី