ទឹកកក EVA Premium ជាទឹកកកអនាម័យមានគុណភាពខ្ពស់នៅប្រទេសកម្ពុជា

  • 2021-11-13 02:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ឆ្នាំនេះ គេ​ឃើញ​មានការបើកសម្ពោធរោងចក្រផលិតទឹកកកដ៏ទំនើបបំផុតមួយរបស់ប្រទេសកម្ពុជា ដែលមានឈ្មោះថា រោងចក្រទឹកកកអនាម័យ Eva Premium Ice។ នាយកប្រតិបត្តិ លោក Supachai Verapuchong មានប្រសាសន៍ថា៖ «Eva Premium Ice គឺជាការចាប់ផ្តើមនៃបដិវត្តន៍ឧស្សាហកម្មទឹកកកនៅកម្ពុជា» ដោយលោកបានមាន ប្រសាសន៍ជាភាសាអង់គ្លេសថា៖ «Eva Premium Ice is the beginning of the revolution of the ice industry in Cambodia»។

ជាច្រើនឆ្នាំមកនេះក្រុមហ៊ុនរបស់ លោក Supachai Verapuchong បានផលិតម៉ាកយីហោល្បីៗដូចជាទឹកពិសារបរិសុទ្ធ លីយ៉ង ថ្នាំពេទ្យ ធីហ្វី ថ្នាំអែនតាសុីល ផលិតផលថែររក្សាស្បែកមុខរូបមន្តធម្មជាតិ ព្រីមណូប៊ុ និង ផលិតផលឱសថ ជាច្រើនមុខផ្សេងទៀត។ លោក Supachai Verapuchong ក៏ជាម្ចាស់សណ្ឋាគារ Sofitel Phnom Penh Phokeethra សណ្ឋាគារ Sofitel Angkor Phokeethra និង ទីលានវាយកូនហ្គោល Phokeethra Country Club ក្នុងខេត្តសៀមរាបផងដែរ។

លោក Supachai Verapuchong បានមើលឃើញថា ប្រជាជនកម្ពុជាយកចិត្តទុកខ្លាំងចំពោះសុខភាព និង ជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះហើយលោកមានចក្ខុវិស័យក្នុងការផលិតទឹកកក ដែលមានអនាម័យល្អបំផុតនៅកម្ពុជា។

ក្រុមហ៊ុនរបស់លោកឈ្មោះថា Chamatharn co.,ltd បានវិនិយោគថវិការសរុបជាង ២០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ទាន់សម័យ និង ថ្មីស្រឡាង នៅលើផ្ទៃដី ទំហំ ២០០.០០០ម៉ែត្រការ៉េ ឬ ២ហិ២តា នៅសង្កាត់ សិត្បូ ក្រុងតាខ្មៅ។ ជាលទ្ធផល រោងចក្ររបស់លោក បាន ផលិតទឹកកកពីរប្រភេទគឺ Eva Premium Ice និង Eva -25 អង្សារសេ។ ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលផលិតទឹកកកដែលមានលក្ខណះពិសេស ត្រជាក់ខ្លាំងដល់សីតណ្ហភាព -២៥ អង្សារសេ។

EVA Premium Ice -25 C រឹងដូចថ្ម ថ្លាដូចត្បូងគ្រីស្តាល់ រលាយយឺតបំផុត មានអនាម័យខ្ពស់ និងមានតម្លៃសមរម្យ។ មិនដូចទឹកកកផ្សេងនោះទេ ទឹកកក EVA Premium មិនស្អិតជាប់គ្នា ហើយនៅពេលដែលទឹកកក រលាយទៅជាទឹកធម្មតា គឺមានសភាពថ្លាយង់ មិនមានកករ ហើយមានសុវត្ថិភាពក្នុងការទទួលទាន។

អ្នកតំណាងរោងចក្រ EVA Premium បានឲ្យដឹងថា៖ «នៅរោងចក្រទឹកកក យើងមានម៉ាស៊ីនពិសេសស្វ័យប្រវត្តិដែលត្រូវបានប្រើដើម្បីច្រកទឹកកកចូលទៅក្នុងថង់មាត់កឹប និងមិនមានការប៉ះដោយដៃមនុស្សនោះទេ ហើយការប្រើម៉ាសុីនពិសេសស្វ័យប្រវត្តិដើម្បីច្រកទឹកកកនេះជា ស្តង់ដារមួយដើម្បីរក្សាបាននូវអនាម័យខ្ពស់នៃទឹកកករបស់យើង។ ជាទៀងទាត់យើងធ្វើការ ត្រួតពិនិត្យទឹក ដើម្បីធានាបាននូវគុណភាពនៃទឹកកក ហើយទឹកកករបស់យើងមានសុវត្ថិភាពសម្រាប់កុមារតូចៗ អាចញុំាបាន»។

ទឹកកក EVA Premium មានពីរប្រភេទ គឺទឹកកកព្រីមៀមធម្មតាដែលត្រូវបានច្រកក្នុងថង់ទម្ងន់ 3kg, 5kg, 16kg និង EVA premium ice - 25 C ទំងន់ 1.5kg ដែលត្រូវបានច្រកក្នុងថង់មាត់កឹប ឬ zip-locked។

«សព្វថ្ងៃនេះទឹកកក EVA Premium Ice -25 C មានលក់នៅផ្សារទំនើបៗជាច្រើនដូចជា 7-Eleven, Aeon 1 & 2, Bayon Supermarket, Kiwimart Premium ហើយឥឡូវនេះយើងកំពុងដំណើរការដាក់លក់ទឹកកករបស់យើងនៅក្នុងផ្សារទំនើបឡាក់គី Lucky Express ផ្សារទំនើប ជីប ម៉ុង សែនសុខ ជីប ម៉ុង 598 និងផ្សារទំនើបជាច្រើនទៀតជុំវិញរាជធានីភ្នំពេញ។ ទឹកកករបស់យើងផ្គត់ផ្គង់ទាន់ពេលវេលា ហើយត្រូវបានដឹកជញ្ជូនតាមរថយន្តបំពាក់ទូរទឹកកកទំនើប ដើម្បីធានាបាននូវការដឹកជញ្ជូនលឿន មានអនាម័យ និងសុវត្ថិភាព។

សូមជំរាបជូនផងដែរថា ទឹកកកអនាម័យ Eva Premium Ice កំពុងពង្រីកទីផ្សាររបស់ខ្លួន និងកំពុងស្វែងរកដៃគូរដែលចង់ធ្វើជាតំណាងចែកចាយ»។

ទំនាក់ទំនងពត៌មានលម្អិត៖

sale@evapremiumice.com www.evapremiumice.com Facebook៖ evapremiumice Tel: (+855) 11 500 088 / (+855) 95 500 088

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី