អេ អាយ អេ ខេមបូឌា និងក្រសួងកិច្ចការនារី រួមគ្នាដើម្បីជួយស្ត្រីពង្រឹងសុខភាព ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ
- 2022-04-09 10:13:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ អាយ អេ ខេមបូឌា និងក្រសួងកិច្ចការនារី រួមគ្នាដើម្បីជួយស្ត្រីពង្រឹងសុខភាព ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 – ក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) នាថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា បង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្រ្តីនៅក្នុវិស័យសុខភាព តាមរយៈគម្រោង «លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា»។
គម្រោងនេះផងដែរក៏មានគោលបំណង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលបច្ចុប្បន្ន ជំងឺមិនឆ្លងនេះកំពុងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក និងនៅប្រទេសកម្ពុជា ជាពិសេស ស្ត្រី និងក្មេងស្រី ។
គម្រោងរយៈពេល 5ឆ្នាំ ដែល មានពាក្យស្លោកថា "សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ" នឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ស្ត្រី និងគ្រួសារនៅខេត្ត កំពង់ចាម បាត់ដំបង សៀមរាប និង កំពត ហើយផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ស្ត្រីរាប់ពាន់នាក់ទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងត្រូវធ្វើឡើងក្រោមរូបភាពជា វេទិកាផ្សព្វផ្សាយអប់រំផ្ទាល់ និងអនឡាញ រួមទាំង វគ្គបណ្តុះបណ្តាល សិក្ខាសាលា ការចែកខិត្តប័ណ្ណអប់រំ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។
ក្រសួងកិច្ចការនារី និង អេ អាយ អាយ ខេមបូឌា នឹងធ្វើការយ៉ាងជិតស្និទ្ធ ដោយសហការជាមួយក្រសួងស្ថាប័ន រួមមានក្រសួងសុខាភិបាល មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីបង្កើនការយល់ដឹងរបស់ស្រ្តី និងគ្រួសារ អំពីសិទ្ធិទាក់ទងនឹងសុខភាពបន្តពូជ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាថ្ងៃនេះនឹងពង្រឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ អេ អាយ អេ ខេមបូឌា ដើម្បីលើកកម្ពស់ស្ត្រីកម្ពុជា។ កម្មវិធី “ស្ត្រីធ្វើបាន” (The Best of Me) ជាកម្មវិធីពិភាក្សានៅលើហ្វេសប៊ុក និងវិទ្យុ ដោយមានការចែករំលែកដំបូន្មានពីអ្នកជំនាញដើម្បីជួយ និងបំផុសគំនិតល្អៗសម្រាប់ស្ត្រី ។យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ប្រចាំឆ្នាំ Fit For Hope ដែលបានធ្វើឡើងតាំងពីឆ្នាំ 2017 ដើម្បី លើកទឹកចិត្តស្ត្រីឲ្យស្វែងយល់ពីជំងឺនេះរួមមាន៖ អត្ថប្រយោជន៍ពីការរកឃើញជំងឺនេះបានលឿន ដើម្បីភាពងាយស្រួលក្នុងការព្យាបាល និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយ។
ភាពជាដៃគូជាមួយក្រសួងកិច្ចការនារីនេះគឺពិតជាស្របតាមគំនិតផ្តួចផ្តើម AIA មួយពាន់លាន របស់ អេ អាយ អេ គ្រុប ដែលមានគោលបំណងជួយមនុស្ស 1,000,000,000នាក់ នៅអាស៊ី ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ AIA មួយពាន់លាន បានចាប់ផ្តើមតាំងពីថ្ងៃទី 22 ខែកុម្ភៈ 2022 ហើយយុទ្ធនាការនេះពិតជាគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការចូលរួមអប់រំ និងបំផុសគំនិតមនុស្សគ្រប់គ្នានៅទូទាំងអាស៊ី ឲ្យយល់ដឹង និងពង្រឹងសុខុមាលភាព ផ្លូវកាយ ផ្លូវចិត្ត បរិស្ថាន និងផ្នែកហិរញ្ញវត្ថុ។
ក្នុងការប្រកាសពីភាពជាដៃគូនេះ លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណ និងមានកិត្តិយសណាស់ ក្នុងការចាប់ដៃគូជាមួយក្រសួងកិច្ចការនារី លើគំនិតផ្តួចផ្តើមមួយនេះ។ ភាពជាដៃគូនេះ សមស្របនឹងគោលបំណងរបស់យើងខ្ញុំដើម្បីជួយប្រជាជនកម្ពុជារស់នៅកាន់តែមានសុខភាព និងជីវិតកាន់តែប្រសើរ រួមទាំងធានាថា ស្ត្រីនឹងបានដឹងយ៉ាងច្បាស់អំពីរបៀបរស់នៅប្រកបដោយសុខាមាលភាពល្អរួមមាន៖ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងហិរញ្ញវត្ថុល្អ ដើម្បីសម្រេចនូវ "ធ្វើស្ត្រីបាន" ក្នុងការរស់នៅប្រកបដោយភាពរីករាយ។
លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា “គម្រោងនេះគឺស្របតាម និងគាំទ្រគោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការទឹកចិត្តដល់ស្ត្រី និងគ្រួសារ។ យើងសង្ឃឹមថានឹងបង្កើតគំរូការអនុវត្តល្អបំផុតនៅកម្រិតថ្នាក់ជាតិ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់ស្ត្រី និងសហគមន៍ក្នុងការទទួលបានសេវាសុខភាព និងការយល់ដឹងបានទូលំទូលាយ។
ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុស្ត្រីកម្ពុជា” និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនអាចផ្តល់អត្ថប្រយោជន៍ដល់អ្នក សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh។