បុរី ជា រី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីទំនើបមួយទៀត ១នាទីពីស្ពានអាកាសចោមចៅ

  • 2022-02-14 12:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ជា រី គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីទំនើបមួយទៀតនាឱកាសថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២២ នៅលើផ្លូវជាតិលេខ៣។

ក្នុងឱកាសនៃបុណ្យក្តីស្រឡាញ់នេះដែរ គម្រោងថ្មី ចោម ចៅ ព្រីមៀម (Chom Chao Premium) របស់ បុរី ជា រី នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់លំនៅដ្ឋានទំនើបស៊ីវីល័យមួយថ្មីទៀតដែលមានផ្ទះវីឡាកូនកាត់យ៉ាងស្រស់ស្អាតរចនាឡើងតាមតម្រូវការរបស់បងប្អូនអតិថិជន។

គម្រោងថ្មីនេះ ព័ទ្ធជុំវិញទៅដោយទីប្រជុំជនសក្តានុពលដូចជា សាកលសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាលារៀនសុវណ្ណភូមិ រោងភាពយន្ត Prime Cineplex ផ្សារទំនើប Lucky ផ្សារបន្លែត្រីបែបសហគមន៍ មន្ទីរពេទ្យ ម៉ាតទំនិញ និងកន្លែងកម្សាន្តនានា។ ស្ថិតនៅលើទីតាំងអំណោយផល គម្រោងថ្មីនេះស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៣ ចំណាយពេលត្រឹមតែ ៥នាទីពីព្រលានយន្តហោះពោធិ៍ចិនតុង ពិសេសជាងនោះគឺចំណាយពេលត្រឹមតែ ១នាទីពីស្ពានអាកាសចោមចៅ ផ្លូវក្រោមដី និងផ្លូវខ្វាត់ខ្វែងជាច្រើនខ្សែទៀតដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរផ្សេងៗ។

គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះមានគម្រោងសរុបចំនួន ៦ រួចមកហើយដូចជា គម្រោង សមប្រាថ្នា គម្រោង ដឹ ចោម ចៅ ១ គម្រោង ដឹ ហ្រ្គីន វីល គម្រោង ដឹ ចោម ចៅ ២ គម្រោង ដឹ ហ្គ្រីន វីល ព្រីមៀម និង គម្រោង ចោម ចៅ ព្រីមៀម ដែលបង្ហាញខ្លួននៅលើផ្លូវជាតិលេខ៣ (ផ្លូវ ៤គន្លង) ពោរពេញទៅដោយទីប្រជុំជនកុះករ។

អ្វីពិសេសជាងនេះទៅទៀត បុរី ជា រី គឺជាបុរីដំបូងគេដែលមានសួនច្បារក្នុងគម្រោងធំជាងគេក្នុងតំបន់ចោមចៅដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅបែបសហគមន៍ប្រកបទៅដោយសុខសុភមង្គលសម្រាប់ក្រុមគ្រួសារ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមរយៈ

  • លេខទូរសព្ទ៖ 023 999 660
  • គេហទំព័រហ្វេសប៊ុក៖ Borey Chea Ry បុរី ជា រី
  • ទំនាក់ទំនងតាមគេហទំព័រ៖ www.boreycheary.com ៕
អត្ថបទពេញនិយម
អត្ថបទថ្មី