Ezecom ជាក្រុមហ៊ុនអុិនធឺណិតទីមួយ ដាក់លក់ឧបករណ៍រ៉ោតទ័រ Huawei WiFi 6 Plus
- 2021-11-23 06:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ezecom ជាក្រុមហ៊ុនអុិនធឺណិតទីមួយ ដាក់លក់ឧបករណ៍រ៉ោតទ័រ Huawei WiFi 6 Plus
ចន្លោះមិនឃើញ
សព្វថ្ងៃនេះការតភ្ជាប់អុិនធឺណិតតាមរយៈ Wi-Fi ក្លាយជាផ្នែកដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅ។ បច្ចុប្បន្ន ឧបករណ៍ភាគច្រើនត្រូវបានផលិតឡើងដោយមានមុខងារសម្រាប់តភ្ជាប់ Wi-Fi មកជាមួយស្រាប់ដូចជា៖ ទូរសព្ទ័ដៃ ទូរទស្សន៍ ឡេបថប កុំព្យូទ័រ គួបផ្សំនឹងកម្មវិធីប្រព័ន្ធ និងមាតិការដែលឆ្លើយតបគ្នា កត្តានេះបានជួយលើកកម្ពស់ប្រសិទ្ធភាព ផលិតភាពជីវិតរស់នៅក្នុងកម្រិតថ្មីមួយចំពោះសង្គម អាជីវកម្ម និងស្ថាប័នរដ្ឋ។
នៅពេលបច្ចុប្បន្ននេះ Wi-Fi មានសារសំខាន់ខ្លាំងសម្រាប់បុគ្គលិកម្នាក់ៗព្រមទាំងសម្រាប់អាជីវកម្ម និងសហគ្រាសផងដែរក្នុងការទទួលបានព័ត៌មាន។
ជាមធ្យមបុគ្គលម្នាក់មានឧបករណ៍ចល័តពី ២ ទៅ ៥គ្រឿងដែលភ្ជាប់ទៅនិងអុិនធឺណិតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះពួកគេត្រូវការឧបករណ៍សម្រាប់តភ្ជាប់ Wi-Fi ប្រកបដោយស្ថិរភាព ខណៈដែលរ៉ោតទ័រ Wi-Fi ជាច្រើនត្រូវបានដាក់លក់ដោយភ្ជាប់ជាមួយនឹង SSID (Service Set Identifier) មានការជ្រៀតចូលរំខានដល់ប្រេកង់ Wi-Fi កម្រិតខ្ពស់នាំឲ្យបទពិសោធន៍ប្រើប្រាស់អ៊ិនធឺណិតតាមរយៈ Wi-Fi មិនអំណោយផលដោយសារសេវាអុិនធឺណិតឡើងចុះគ្មានស្ថេរភាព។
វិទ្យាស្ថាន IEEE បានទទួលស្គាល់រ៉ោតទ័រ Wi-Fi 6 (802.11ax) ជាផ្លូវការក្នុងឆ្នាំ ២០១៩ (សូមមើលដ្យាក្រាមខាងក្រោម)។ រ៉ោតទ័រ Wi-Fi 6 មានចំណុចខ្លាំងដោយបំពេញបន្ថែមនូវចំនុចខ្វះខាតមួយចំនួនដែលមាននៅលើ Wi-Fi 5 បច្ចុប្បន្ន។ នេះគឺជាការវិវឌ្ឍដ៏សំខាន់ដោយមានការពង្រឹងបន្ថែមចំពោះល្បឿន រយៈពេលបញ្ជូនរលកសញ្ញា (latency) ភ្ជាប់ឧបករណ៍បានច្រើន និងជាពិសេសមានសុវត្ថិភាពខ្ពស់។
ប្រភព៖ គេហទំព័រ IEEE
Ezecom ក្រុមហ៊ុនផ្តល់សេវាអុិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិន ដើម្បីផ្តល់ជូនរ៉ោតទ័រ Wi-Fi 6 ដែលមានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតនៅក្នុងទីផ្សារកម្ពុជា។ រ៉ោតទ័រ Wi-Fi 6 នេះគឺជារ៉ោតទ័រដែលទទួលបានការទទួលស្គាល់ពីនិយ័តករទូរគមនាគមន៍កម្ពុជា (TRC)។
រ៉ោតទ័រ Huawei Wi-Fi 6 Plus - AX3 (Quad Core) រួមបញ្ចូលការកែលម្អសមត្ថភាពមួយចំនួនបន្ថែមពីលើរ៉ោតទ័រ Wi-Fi 5 Plus AX3 ដែលរួមមានការភ្ជាប់អ៊ិនធឺណិតលឿនជាងមុន៣ដង មានសមត្ថភាពភ្ជាប់ឧបករណ៍រហូតដល់១២៨គ្រឿងព្រមគ្នា សន្សំសំចៃអគ្គិសនីតិចជាងមុន ៣០% និងកាត់បន្ថយពេលវេលាឆ្លើយតប (Browser response time) បានរហូតដល់ទៅ ១ភាគ៣។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា៖ «រ៉ោតទ័របច្ចេកវិទ្យាចុងក្រោយពីក្រុមហ៊ុន Huawei នេះ គឺជាឧបករណ៍ដែលក្រុមហ៊ុន សហគ្រាស ទាំងអស់ទាំងតូចនិងធំ ព្រមទាំងអ្នកប្រើប្រាស់អ៊ិនធឺណិតនៅផ្ទះចាំបាច់ត្រូវតែមាន។ រ៉ោតទ័រនេះមិនត្រឹមតែបង្កើនប្រសិទ្ធភាពរបស់អ្នកប្រើប្រាស់ តាមរយៈការផ្តល់ល្បឿនអុិនធឺណិតលឿនជាងមុន និងការតភ្ជាប់កាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយតាមរយៈការប្រើប្រាស់អគ្គិសនីតិចជាងមុន ៣០ភាគរយផងដែរ»។
ដោយមានបំពាក់ quad-core Gigahome CPU ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Huawei ជឿជាក់ថា រ៉ោតទ័រនេះនឹងលក់ដាច់ខ្លាំង ជាពិសេសម្រាប់អ្នកដែលចូលចិត្តសកម្មភាពកម្សាន្តតាមអ៊ិនធឺណិតដូចជា ទស្សនាភាពយន្ត និងអ្នកលេងហ្គេមជាដើមដែលត្រូវការសមត្ថភាពមើលផ្ទាល់ (Live streaming) តាមអុិនធឺណិតខ្ពស់។
ក្រៅពីផ្តល់ល្បឿនរហូតដល់ 3000Mbps សម្រាប់ការទាញយក (downloads) រលកសញ្ញាឥតខ្សែរបស់រ៉ោតទ័រនេះក៏អាចទម្លុះរនាំងរឹងប្រកបដោយប្រសិទ្ធភាពផងដែរដូចជាជញ្ជាំង និងផ្ទៃកម្រាលជាដើម។ នេះមានន័យថាទូរស័ព្ទ និងឧបករណ៍ផ្សេងទៀតនឹងទទួលបានរលកសញ្ញាខ្លាំង ទោះជាប្រើប្រាស់នៅរយៈចម្ងាយឆ្ងាយពីរ៉ោតទ័រ ដូចជាអ្នកប្រើនៅក្នុងបន្ទប់ផ្សេង ឬជាន់មួយផ្សេងទៀតក៏ដោយ។ នេះគឺជាហេតុផលមួយទៀតដែលបង្ហាញថា រ៉ោតទ័រនេះសាកសមសម្រាប់អ្នកប្រើប្រាស់តាមផ្ទះ ក្រុមហ៊ុន និងខុនដូនានា។
លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ «ការនាំយកផលិតផលនិងសេវាល្អបំផុតគឺជាអ្វីដែលក្រុមហ៊ុន Ezecom តែងតែខិតខំផ្តល់ជូនប្រជាជនកម្ពុជា។ ជាមួយនឹងរ៉ោតទ័រដែលមានបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុតនេះ អ្នកប្រើប្រាស់នឹងអាចរីករាយជាមួយសកម្មភាពអនឡាញរបស់ពួកគេដោយគ្មានការរំខាន។ ដោយមានការគាំទ្រសេវាកម្មពីក្រុមហ៊ុន Huawei អ្នកប្រើប្រាស់រ៉ោតទ័រ Wi-Fi 6 Plus AX3 ទទួលបានការធានាជូនថា ពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលទីផ្សារផ្តល់ជូនពួកគេ។ យើងមានមោទនភាពដែលអាចផ្តល់ជូនឧបករណ៍នេះទៅកាន់ទីផ្សារកម្ពុជាសម្រាប់ប្រយោជន៍របស់អ្នកប្រើប្រាស់ទាំងអស់គ្នា»។
រ៉ោតទ័រ Wi-Fi 6 Plus AX3 មានអង់តែនចំនួន៤ ដាក់លក់ក្នុងតម្លៃ ៥៩ដុល្លារក្នុងមួយគ្រឿង អាចរកជាវបានចំពោះអតិថិជនទាំងអស់របស់ក្រុមហ៊ុន Ezecom ។
ក្រុមហ៊ុន Huawei បានដាក់លក់រ៉ោតទ័រនេះនៅក្នុងទីផ្សារអន្តរជាតិកាលពីខែកក្កដា ឆ្នាំ២០២១ ហើយក្រុមហ៊ុន Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិតដំបូងគេដែលផ្តល់ជូនឧបករណ៍នេះក្នុងទីផ្សារកម្ពុជា ដោយមានការទទួលស្គាល់ពេញលេញពីនិយ័តករទូរគមនាគមន៍កម្ពុជា៕