រៀបការរួចគួរនៅជុំគ្នា ឬបែកផ្ទះនៅពីរអ្នក? មួយណាជាជម្រើសល្អទៅ?

  • 2022-05-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយរៀបការរួច សម្ពាយក្នុងខ្លួនកាន់តែធំ គ្រប់គ្នាត្រូវមានទំនួលខុសត្រូវខ្ពស់ជាងមុន ទាំងការរស់នៅ ការចាយវាយ និងសកម្មភាពប្រចាំថ្ងៃ។ តួយ៉ាង សម្រាប់គូស្វាមីភរិយាថ្មីថ្មោង អាចគិតគូរ និងសម្រេចចិត្តថា គួរតែរស់នៅជុំគ្នាជាមួយឳពុកម្ដាយសិន ឬរើទៅនៅតែពីអ្នក? ហើយមួយណាជាជម្រើសដ៏ល្អសម្រាប់ដៃគូ?

សម្រាប់ចំណុចមួយនេះ គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ នៃការនៅជាមួយឪពុកម្ដាយក្រោយរៀបការ។

គុណសម្បត្តិ

  • ហិរញ្ញវត្ថុមានលំនឹង មិនចំណាយច្រើន៖ ការចំណាយចាយវាយធំៗ ភាគច្រើនឪពុកនៅតែបន្តរ៉ាប់រងក្នុងផ្ទះ ដូច្នេះរាល់ចំណូលដែលរកបាន គូស្នេហ៍ ឬប្ដីប្រពន្ធមានឱកាសសន្សំលុយកាក់បានច្រើន។

  • ចំណងគ្រួសារ៖ កាន់តែមានភាពស្និតស្នាល រវាងឪពុកម្ដាយក្មេក និងកូនប្រសារ។ ការខ្មាស់អៀន ឬមានការភិតបំភ័យ ជារឿងធម្មតានោះទេ ប៉ុន្តែការចំណាយពេលច្រើនជាមួយគ្រួសារនឹងធ្វើឱ្យចំណងមួយនេះ កាន់តែរឹងមាំ មួយវិញទៀត មានឱកាសសងគុណពួកគាត់ ដោយអាចមើលថែចាស់ៗនៅក្នុងផ្ទះ។

  • មានអ្នកព្រឹក្សា និងផ្ដល់ជំនួយ៖ គ្រប់ដៃគូស្នេហា តែងតែមានពេលប៉ះទង្គិចគ្នា លើពាក្យសម្ដីណាមួយ ដូច្នេះបើមានចាស់ទុំនៅជិត នឹងមានអ្នកព្រឹក្សាយោបល់ ណែនាំនឹងកាត់បន្ថយគំនិតអវិជ្ជមានបានច្រើន។

គុណវិបត្តិ

  • ការយល់ច្រឡំ និងជម្លោះ៖ មូលហេតុចម្បងនោះគឺ ការមិនសូវយល់ពីគ្នា ពេលខ្លះគំនិតរបស់មនុស្សចាស់ផ្ទុយគ្នាពីក្មេងៗ ដូច្នេះបើរស់នៅជុំគ្នា អាចនឹងមានបញ្ហាទាល់សម្ដីគ្នា។

  • មានការរំពឹងទុកខ្ពស់៖ ឪពុកម្តាយតែងតែចង់បានអ្វីដែលល្អបំផុតសម្រាប់កូន ចាប់តាំងពីពេលដែលកូនចាប់ផ្តើមចូលរៀនរហូតដល់ពួកគេបញ្ចប់ការសិក្សា មានការងារ និងបង្កើតគ្រួសារ។ ឪពុកម្ដាយតែងមានការរំពឹងខ្ពស់លើកូនៗ ដូច្នេះបើសិនជារស់នៅជុំគ្នា អាចនឹងមានសម្ពាធ។

  • កង្វះភាពឯកជន៖ ជាគូស្នេហ៍ថ្មីថ្មោង តែងតែត្រូវការភាពឯកជន មួយវិញទៀតការចំណាយពេលវេលានៅតែពីរអ្នកនឹងធ្វើឱ្យចំណងស្នេហ៍កាន់តែមានភាពស្និតស្នាល។

ហេតុផលចម្បងដែលគូស្វាមីភរិយាជាច្រើនចង់ទទួលបានផ្ទះផ្ទាល់ខ្លួនភ្លាមៗគឺភាពឯកជន។ ដូច្នេះ បើសិនជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចេញមករស់នៅតែពីរអ្នក អ្នកណាដែលថាមិនចង់?

យ៉ាងណាមិញ ទើបរៀបការរួច អាចរស់នៅជាមួយឪពុកម្ដាយសិន ដើម្បីសន្សំលុយកាក់ដើម្បីទិញផ្ទះផ្ទាល់ខ្លួន។ ប៉ុន្តែបើអ្នកមានលុយក្នុងខ្លួនខ្លះហើយ ចង់ធ្វើការបង់រំលោះផ្ទះសម្រាប់រស់នៅ លោកអ្នកអាចអញ្ជើញមកមើលផ្ទះនៅក្នុងបុរី សុវណ្ណភូមិ ដែលមានទាំងតាំងស្ថិតនៅ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វា និង5នាទីពីស្ពានលេខ9។

លោកអ្នកអាចធ្វើដំណើរតាមលីង Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

បុរី សុវណ្ណភូមិ មានប្រភេទផ្ទះវីឡាច្រើនប្រភេទសម្រាប់ឱ្យជ្រើសរើស ក្នុងនោះរួមមាន៖ វីឡាទោល Suite, វីឡាទោល Deluex A, Deluex B Deluex B1, Deluex B2, Deluex B3, និងDeluex BX។

សម្រាប់ព័ត៌មានលម្អិត៖

  • លេខទូរសព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
  • ហ្វេសប៊ុកផេក ៖ BoreySovannaphumi

ប្រភពព័ត៌មាន៖ villahope

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី