ទ្រូម៉ាន់នី បន្តការប្តេជ្ញាចិត្តជាមួយធនាគារជាតិ ដោយបង្កើតសេវាថ្មីដើម្បីសម្រួលបន្ថែមជូនប្រជាជនកម្ពុជា

  • 2021-11-13 05:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះធនាគារជាតិនៃកម្ពុជា (NBC) តាមរយៈការផ្តល់លទ្ធភាពឱ្យអតិថិជនផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនទៀតទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់អតិថិជនទាំងនោះតាមរយៈកម្មវិធី TrueMoney Wallet និងភ្នាក់ងារ ទ្រូម៉ាន់នី។

គំនិតផ្តួចផ្តើមចុងក្រោយនេះរបស់ ទ្រូម៉ាន់នី មានន័យថា អតិថិជនធនាគារនៅទូទាំងប្រទេស ឥឡូវនេះអាចភ្ជាប់ទៅកាន់ធនាគាររបស់ពួកគេបានតាមរយៈភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនភ្នាក់ងារនៅទូទាំងប្រទេសដើម្បីធ្វើប្រតិបត្តិការណាមួយភ្លាមៗទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ពួកគេដែលជាសមាជិករបស់កម្មវិធីបាគង ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះឡើយ។

លើសពីនេះទៀត អតិថិជន TrueMoney Wallet ដែលបានដំឡើងកម្រិតពេញលេញដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណនោះ ក៏អាចផ្ទេរប្រាក់ដោយផ្ទាល់បានផងដែរទៅកាន់សមាជិករបស់កម្មវិធីបាគងតាមរយៈកម្មវិធី TrueMoney Wallet របស់ខ្លួន។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាចិត្តជាមួយធនាគារជាតិកម្ពុជា ដើម្បីបង្កើតអត្ថប្រយោជន៍ជូនអតិថិជនរបស់ទ្រូម៉ាន់នី តាមរយៈប្រព័ន្ធបាគងផងដែរ។ ឥឡូវនេះ អតិថិជនរបស់ ទ្រូម៉ាន់នី អាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេតាមរយៈការប្រើបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីបង់សងកម្ចី ឬដាក់ប្រាក់បញ្ញើទៅគណនីធនាគាររបស់ពួកគេ និងទូទាត់វិក្កយបត្រផ្សេងៗនៅតាមភ្នាក់ងារដែលនៅជិតពួកគេបានផងដែរ»។

ក្រៅពីការលើកកម្ពស់ការប្រើប្រាស់កម្មវិធីបាគងរបស់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏សង្ឃឹមផងដែរថា គំនិតផ្តួចផ្តើមថ្មីនេះនឹងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមអនឡាញបន្ថែមទៀត។

លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងទៀតថា៖ «ទោះជាយើងដឹងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងងាកទៅធ្វើការទូទាត់តាមអនឡាញក៏ដោយ ក៏នៅតែមានអ្នកប្រើប្រាស់ដែលចូលចិត្តធ្វើការទូទាត់ដោយផ្ទាល់ផងដែរ ដូចជាការធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកប្រព័ន្ធបាគងជាដើម។ ដូច្នោះហើយគោលបំណងរបស់យើងគឺ ជួយសម្រួលបន្ថែមដល់មនុស្សគ្រប់គ្នាក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារដោយផ្ទាល់ជាមួយស្ថាប័នហិរញ្ញវត្ថុ តាមភ្នាក់ងារទ្រូម៉ាន់នី ឬតាម TrueMoney Wallet របស់យើង»។

កម្មវិធីបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) គឺជាប្រព័ន្ធទូទាត់ដែលត្រូវបានធ្វើសមាហរណកម្មតែមួយគត់របស់កម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការផ្សេងៗនៅទីកន្លែងតែមួយបាន ដូចជាធ្វើជាកាបូបប្រាក់អេឡិចត្រូនិច (e-wallet) ធ្វើការទូទាត់ចល័ត ធនាគារអនឡាញ និងការដាក់ពាក្យស្នើសុំហិញ្ញវត្ថុជាដើម។

ទ្រូម៉ាន់នី គឺជាប្រព័ន្ធទូទាត់មួយក្នុងចំណោមប្រព័ន្ធទូទាត់មួយចំនួនដែលអាចរកបាននៅលើកម្មវិធីបាគង។ ហើយឥឡូវសេវាទូទាត់នេះកំពុងត្រូវបានពង្រីកទៅដល់អ្នកដែលមានបំណងបន្តប្រើប្រាស់ភ្នាក់ងាររបស់ ទ្រូម៉ាន់នី ផងដែរ។

ធនាគារដែលសមាជិករបស់កម្មវិធីបាគងនាពេលបច្ចុប្បន្នរួមមាន ធនាគារអេស៊ីលីដា, ធនាគារ Phillip, ធនាគារកាណាឌីយ៉ា, ធនាគារ ជីបម៉ុង, ធនាគារ Prince, ធនាគារហត្ថា, ធនាគារវឌ្ឍនៈ, ធនាគារ PPCB, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ FTB, ធនាគារពាណិជ្ជឈីហ្វ (ខេមបូឌា), ធនាគារ BIDC, និងធនាគារកម្ពុជាសាធារណៈ និងធនាគារ Maybank Cambodia និងធនាគារ Kookmin Bank Cambodia។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិករបស់កម្មវិធីបាគង រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance, អ៊ីម៉ាន់នី, ក្រុមហ៊ុន Speedpay និងក្រុមហ៊ុន Lyhour Pay Pro។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេសនេះ។

យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី បណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង ១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវា ធនាគារ៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី