ប្រទេសថៃសង្ឃឹមស្តារសេដ្ឋកិច្ចឡើង​វិញ តាមរយៈវិស័យទេសចរណ៍

  • 2021-11-16 04:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃបានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះ ០,៣ ភាគរយនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ហើយប្រទេសថៃមានក្តីសង្ឃឹមចំពោះការស្តារឡើងវិញតាមរយៈវិស័យទេសចរណ៍។

វិធានការគ្រប់គ្រងការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ វិស័យសេវាកម្មម្ហូបអាហារ និងកន្លែងស្នាក់នៅបានធ្លាក់ចុះ ១៨,៦ភាគរយនៅក្នុងខែកក្កដាដល់ខែកញ្ញា។ ការរឹតបន្តឹងចំពោះការធ្វើដំណើរដោយសារជំងឺរាតត្បាតបានធ្វើឱ្យចំនួនអ្នកទៅទស្សនាប្រទេសថៃមានការធ្លាក់ចុះពី ៤០លាននាក់កាលពីក្នុងឆ្នាំ២០១៩ មកនៅត្រឹមតែ ៧៣ ០០០នាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២១។

ការបន្ធូរបន្ថយវិធានការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រួមជាមួយនឹងការវិលត្រឡប់មកបន្តិចម្តងៗរបស់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា បានធ្វើឱ្យប្រទេសថៃមានសង្ឃឹមសម្រាប់កំណើន ១,២ភាគរយនៅក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី