កន្លែង​កម្សាន្ត​ជាច្រើន ក្លិប​​កីឡា និង​រោងកុន បើក​ស្វាគមន៍​អតិថិ​ជន​វិញ​ហើយ នៅផ្សារ​ទំនើប​អុីអន ម៉ល សែន​សុខ ស៊ីធី

  • 2021-11-14 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តែ​ប៉ុណ្ណេះ​លែង​អផ្សុក​ហើយ ជាពិសេស​ថ្ងៃចុងសប្តាហ៍!

កន្លែងកម្សាន្ត កន្លែង​លេ​ងកីឡា កន្លែង​ក្មេង​លេង កន្លែង​សូណា និង​ស្ប៉ា រួម​ទាំង​រោង​ភាពយន្ត នៅ​ផ្សារ​ទំនើប​អុីអន ម៉ល សែន​សុខ ស៊ីធី កំពុង​តែ​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ ដើម្បី​​បង្កើតភាព​រីក​រាយ​ ដល់​អតិ​ថិ​ជន​របស់​ខ្លួន​ជា​ថ្មី ក្រោយពី​បាន​ផ្អាក​មួយ​រយៈ​ដោយ​សារ​តែ​បញ្ហា​កូវីដ ១៩​។

ក្រោយពី​ការ​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា និង​ការ​អនុវត្តន៍​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​វីរុស​កូវីដ ១៩ យ៉ាង​ទូ​លំទូលាយ​ទូ​ទាំង​ប្រទេស​របស់​រាជ​រដ្ឋា​ភិបាល ទី​បំផុត​ កម្ពុជា កំពុង​តែ​ធ្វើ​ដំណើរ​វិល​ទៅ​រកភាព​ល្អ​ប្រសើរ​វិញ ស្រប​ពេល​ដែល​បញ្ហា​នៃការ​ឆ្លង​ក៏​ហាក់​ស្ថិតក្នុងគ្រប់គ្រង​យ៉ាងល្អ​ផង​ដែរ​។

ជាមួយ​គ្នានេះ ដោយ​សារ​តែ​ស្ថាន​ភាព​ហាក់​កំពុង​តែ​វិល​ទៅរក​ភាព​ធម្មតាវិញ អាជី​វកម្ម​តូច-ធំ​ជាច្រើន ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា អនុ​ញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​កន្លែង​កម្សាន្ត​នានា នៅផ្សារ​ទំនើប​អុីអន ម៉ល សែន​សុខ ស៊ី​ធី ផង​ដែរ​។

នៅ​ពេល​នេះ លោក​អ្នក​អាច​នាំ​កូន​ៗ ក្រុម​គ្រួ​សារ ក៏ដូច​ជាមិត្ត​ភក្តិ ទៅ​ដើរ​លេង​កម្សាន្ត ​ដើម្បីកែ​អផ្សុក​ពីការ​សិក្សា និង​ការ​ងារ​ នៅ​កន្លែង​ជាច្រើន​ដូច​ជា កន្លែង​លេងហ្គេម Dream Games កន្លែង​ក្មេង​លេង Kids Zoona, Kids Park, Train World និង Fun Square ជា​ដើម​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ដែល​ចូល​ចិត្ត​ទស្ស​នា​ខ្សែ​ភាពយន្តល្បី​ៗ នៅ​ពេល​ទំនេរ ក៏​ទទួល​បាន​ព័ត៌​មាន​ដ៏គួរ​ឲ្យ​រីក​រាយ​ផ​ង​ដែរ ខណៈ​ដែល​រោង​កុន Major Cineplex នៅ​ផ្សារ​ទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី បើក​ដំណើរ​ការ​ឡើង​វិញ​​ហើយ​។

លោក​អ្នក​ក៏​អាចទៅ​​លេង​កីឡានៅ Blu-O និង GUNZE Sports ដើម្បីបង្កើន​សុខភាព​ផ្លូវ​កាយ និងផ្លូវ​ចិត្ត​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ​មួយកម្រិត​ទៀត ក៏ដូច​ជា​ ធ្វើ​ដំណើរ​ទៅ​ស្ប៉ា នៅ THE SenseSpa ផង​ដែរ​​។

ជាមួយគ្នា​នេះ ផ្សារ​ទំនើប ​អុី​អន ​ម៉ល សែន​សុខ ស៊ីធី នៅ​តែមិនភ្លេច​ក្នុងការ​ផ្តល់​ជូន​ប្រូម៉ូសិនឡើយ ដោយ​ចាប់​ពី​ថ្ងៃ​​ទី​១៥ ដល់ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រាល់​ការ​ចំណាយនៅកន្លែង​កម្សាន្តនៅ​ផ្សារ​ទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី នឹងទទួលបាន Coupon ភ្លាមៗពីបណ្តាទីកន្លែងកម្សាន្តជាច្រើននៅ ក៏ដូច​ជា​លើ​មុខ​ទំនិញ​ពី​ហាង​ល្បី​ៗ​ដ៏សម្បូរ​បែប​ សម្រាប់​អតិថិ​ជន​ ក្នុង​ពេល​បើក​​ឲ្យ​ដំណើរការ​ឡើង​វិញនេះ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​​ទទួល​បទពិសោធជាពិសេស នៅ​ហាង​ទើប​បើក​ថ្មី FILA និងសាកល្បង​​ភ្លក្ស​រស​ជាតិតែជាច្រើនប្រភេទ​​នៅ​ហាង​តែ​ TWG Tea​។

ហេតុនេះ នៅ​ចាំអីទៀត?​ បាន​ទាំង​ប្រ៉ូសិន​បញ្ចុះ​តម្លៃដ៏ច្រើន​ បាន​ទាំង​សប្បាយ នៅ​ផ្សារ​ទំនើប​អុីអន​ ម៉ល សែន​សុខ ស៊ីធី​៕

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ទៀត​ពីព័ត៌​មាននានា កម្មវិធី​ប្រូម៉ូ​សិន​ផ្សេង​ៗ​ ក៏ដូច​ជា​កម្ម​វិធី​កម្សាន្ត​នានា សូម​ចូល​ទៅកាន់​ផេក Facebook៖ Aeon Mall Sen Sok City

ឬ​វេបសាយ៖ aeonmall-sensokcity.com

អត្ថបទ៖ In Sopheng

អត្ថបទថ្មី