ដំបូងគេបង្អស់! PTT បើកសម្ពោធហាងថ្មី "Café Amazon for Chance" ផ្ដល់ការងារដល់ជនពិការ គ ថ្លង់ កាយសម្បទាមិនគ្រប់គ្រាន់

  • 2021-12-14 09:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន PTT (Cambodia) នៅថ្ងៃទី១៤ ខែធ្នូ ២០២១ បានរៀបចំពិធីសម្ពោធហាងកាហ្វេ «Café Amazon for Chance» ដើម្បីដំណើរការហាងជាផ្លូវការក្រោមផ្នត់គំនិតថ្មីមួយ ក្នុងគោលបំណង ចូលរួមជួយកាត់បន្ថយគម្លាតសង្គមចំពោះអ្នកដែលមានឱកាសតិចតួច ក៏ដូចជាផ្តល់ឱកាសដល់ពួគេក្នុងការអភិវឌ្ឍសមត្ថភាព និងបង្កើនប្រាក់ចំណូល។

តាមរយៈការទទួលជោគជ័យដ៏គួរឲ្យកត់សម្គាល់ក្នុងអាជីវកម្មកាហ្វេ «Café Amazon for Chance» ត្រូវបានចាត់ទុកថា ជាឱកាសក្នុងការបង្កើតប្រាក់ចំណូល និងជាផ្លូវមួយផ្សេងទៀតក្នុងការបន្ថែមកម្លាំងដល់សង្គម ខណៈហាងថ្មីនេះ នឹងជំរុញ និងគាំទ្រពួកគេឱ្យមានសក្តានុពលបន្ថែមទៀតរហូតដល់ពួកគេក្លាយជាធនធានដ៏សំខាន់ដើម្បីជួយការអភិវឌ្ឍសង្គមជាតិ។

បច្ចុប្បន្ន «Café Amazon for Chance» មានសាខាចំនួន ១៣ នៅក្នុងប្រទេសថៃ ដែលត្រូវបានបែងចែកជា ៤ ក្រុម៖

-បុគ្គលដែលមានការបាត់បង់ការស្តាប់ឮ ចំនួន៨ សាខា

-បុគ្គលវ័យចំណាស់ ចំនួន ៣ សាខា

-អតីតយុទ្ធជន និងក្រុមគ្រួសារ ចំនួន ១ សាខា

-បុគ្គលគ្មានទីលំនៅ ១ សាខា

លើសពីនេះទៅទៀត គម្រោង «Café Amazon for Chance» បង្កើតឱកាសការងារប្រកបដោយនិរន្តរភាពសម្រាប់ជនពិការកម្ពុជា ដែលជាគម្រោងអប់រំ និង អនុវត្តជាបារីស្តាតាមស្តង់ដាររបស់កាហ្វេអាម៉ាហ្សូន។ «Café Amazon for Chance» សាខាដំបូងបង្អស់ដែលមានទីតាំងនៅ ផ្ទះលេខ៩៥ ផ្លូវព្រះសីហនុ ២៧៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ភ្នំពេញ។ «Café Amazon for Chance» ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍទេពកោសល្យ បង្កើតការងារបន្ថែម និងបង្កើតប្រាក់ចំណូល សម្រាប់បុគ្គលដែលមានការបាត់បង់ការស្តាប់ឮ ក៏ដូចជាជួយឲ្យពួកគេទទួលបានភាពស្មើភាពដូចមនុស្សធម្មតាដែរ។

អ្នកតំណាងឲ្យក្រុមហ៊ុន PTT (Cambodia) បានឲ្យដឹងថា៖ «យើងសង្ឃឹមដោយស្មោះថាគម្រោង «Café Amazon for Chance» អាចក្លាយជាមធ្យោបាយមួយទៀតដែលផ្តល់ឱកាសឱ្យប្រជាជននៅក្នុងសង្គមបានគាំទ្រក៏ដូចជាការលើកទឹកចិត្តនិងផ្តល់ឱកាសដល់ពួកគេ ដើម្បីឱ្យពួកគេអភិវឌ្ឍន៍អាជីពរបស់ខ្លួនដែលនឹងធ្វើឱ្យសង្គមមានការអភិវឌ្ឍទៅក្នុងផ្លូវដ៏ល្អប្រសើរ និងលើកកំពស់កម្មករដែលជួបការលំបាកនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង»៕

អត្ថបទពេញនិយម
អត្ថបទថ្មី