ទីតាំងល្អៗ កំពុងរង់ចាំលោកអ្នក! គម្រោង ដឹ អាណាចក្រ នឹងបើកលក់មុនសម្ពោធ ដើមឆ្នាំ២០២២
- 2021-12-15 02:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងល្អៗ កំពុងរង់ចាំលោកអ្នក! គម្រោង ដឹ អាណាចក្រ នឹងបើកលក់មុនសម្ពោធ ដើមឆ្នាំ២០២២
ចន្លោះមិនឃើញ
ថ្មីៗនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលនទ្រព្យថ្មីមួយ គឺក្រុមហ៊ុន ហនុមាន អុីស្ទេត (Hanuman Estate) បានកំពុងប្រកាសជាសាធារណៈអំពីឧត្តមភាពនៃការអភិវឌ្ឍន៍គម្រោងទី១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានឈ្មោះថា គម្រោង ដឹ អាណាចក្រ (The ANAJAK) ដែលមានទំហំផ្ទៃដីជាង៣០០ហិកតា ស្ថិតក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ បែរមុខទៅរកទន្លេសាប។
ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ផ្លូវជាតិលេខ៥ ជាផ្លូវតភ្ជាប់រវាងប្រទេសសមាជិកអាស៊ានជាមួយប្រទេសកម្ពុជា ដែល រាជដ្ឋាភិបាលកំពុងដាក់ក្នុងផែនការអភិវឌ្ឍន៍ជាអាទិភាព។
ដូច្នេះ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើន បានកំពុងផ្លាស់ប្តូរទីតាំងព្រមទាំងបង្កើតថ្មីនៅលើតំបន់សក្តានុពលសេដ្ឋកិច្ចមួយចំនួន ជាពិសេសគឺផ្លូវជាតិលេខ៥ ស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនក្នុងទីក្រុង ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។
គម្រោង ដឹ អាណាចក្រ របស់ក្រុមហ៊ុន ហនុមាន អុីស្ទេត គឺជាគម្រោងទី១ ដែលបង្កើតឡើងដោយរួមបញ្ចូលនូវគំនិតច្នៃប្រឌិតខ្ពស់ពីក្រុមអ្នកបច្ចេកទេសជាតិនិងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទថ្មីនៃការរស់នៅស្របទៅតាមសម័យកាលចុងក្រោយ។
គម្រោងថ្មីមួយនេះ បានរៀបចំអោយមានហេដ្ឋារចនាសម្ព័ន្ធចម្រុះ ជាពិសេសមានផ្ទះវីឡាដ៏ល្អប្រណិតៗរួមជាមួយរចនាបទនៃសួនច្បារធំៗស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះមានផ្លូវទំហំដល់ទៅ៣៤ម៉ែត្រ មានផ្លូវសម្រាប់ជិះកង់ និងទីធ្លាធ្វើលំហាត់ប្រាណដ៏ធំ។
ក្នុងនោះក៏មានផ្ទះអាជីកម្មជាច្រើនប្រភេទសម្រាប់បង្កើតសហគមន៍រស់នៅចម្រុះ និងមានអគារសម្រាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍ ឬ សម្រាប់ការប្រជុំលក្ខណៈផ្លូវការនានា មានសាលប្រជុំតន្ត្រីដ៏ធំមហាសាលសម្រាប់ការជួបជុំកម្សាន្ត ដែលទាំងនេះនឹងអាចបង្កើតបានជាទីបណ្ដុំសេដ្ឋកិច្ចដ៏សកម្មមួយ និងបរិយាកាសរស់នៅយ៉ាងសម្បូរបែប។
គម្រោង ដឹ អាណាចក្រ ត្រូវបានបែងចែកជា៥ផ្នែកធំៗ ដោយដំណាក់កាលទី១ នៃផ្នែកទី១ កំពុងរៀបចំបើកលក់មុនសម្ពោធ នាដើម ឆ្នាំ២០២២នេះ ជាមួយទីតាំងដំបូង ទីតាំងល្អៗ សម្រាប់ដំណាក់កាលដំបូង មានផ្ទះ ៣ ប្រភេទ ដូចជា ផ្ទះអាជីវកម្ម SOVANN លើផ្លូវធំ វីឡាភ្លោះហ្គ្រែន 8M និង វីឡាភ្លោះ 5M ដែលនឹងមានតម្លៃចន្លោះចាប់ពី $14ម៉ឺនដុល្លារឡើងទៅ អាស្រ័យតាមទីតាំង ជាមួយការផ្តល់ជូន ការបញ្ចុះតម្លៃរហូតដល់ 12% សម្រាប់ឱកាសនៃការបើលលក់មុនសម្ពោធផងដែរ។
មិនតែប៉ុណ្ណោះ លក្ខខណ្ឌការបង់ប្រាក់ពិតជាពិសេសនិងងាយស្រួលបំផុត ជាមួយរយៈពេលវែង ហើយមិនមានការប្រាក់ទៀតផង។ រឹតតែពិសេស សម្រាប់អតិថិជនដែលសាកសួរព័ត៌មាននិងជាវបានមុន ក្រុមហ៊ុននឹងមានការផ្តល់ជូនកាដូបន្ថែម ក្នុងឱកាសលក់មុនសម្ពោធទៀតផង។
បទពិសោធន៍រស់នៅថ្មីដ៏ល្អដែលកម្រមានបែបនេះ នឹងមាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន ហនុមាន អុីស្ទេត (The ANAJAK by Hanuman Estate)៕
កុំឲ្យរំលងឱកាសដ៏ពិសេសនេះឲ្យសោះ សូមទំនាក់ទំនងមកកាន់អ្នកប្រឹក្សាយោបល់ផ្នែកលក់ ឥឡូវនេះ៖ 095 339 339 / 098 339 339