កម្មវិធីទិញផ្ទះលើកដំបូង និងជប់លៀងឆ្លងឆ្នាំសកលរបស់ XINGHUI PROPERTY បញ្ចប់ដោយជោគជ័យ

  • 2022-01-06 06:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ដ៏រីករាយក្នុងការជួបគ្នាលើកដំបូង រួមគ្នាបង្កើតអនាគតជាមួយគ្នាកម្មវិធីទិញផ្ទះលើកដំបូង និងឆ្លងឆ្នាំ២០២២របស់ XINGHUI PROPERTY ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរីករាយ នៅសណ្ឋាគារអន្ដរជាតិធានយី (Tian Yi International Hotel) កាលពីពេលថ្មី​ៗនេះ​។

XINGHUI ចែករំលែកតម្លៃនៃអាជីវកម្ម

ទិដ្ឋភាពនៅនឹងកន្លែងពោរពេញទៅដោយអ្នកចូលរួម ហើយបរិយាកាសក៏សប្បាយរីករាយ។ ក្រោមការណែនាំរបស់ពិធីករក្នុងពិធីជប់លៀងនេះ អ្នកគ្រប់គ្រងទូទៅរបស់ XINGHUI PROPERTY គឺលោកស្រី Li Junzong បានឡើងលើឆាក និងថ្លែងសុន្ទរកថា រួមទាំងបានស្វាគមន៍យ៉ាងកក់ក្ដៅ និងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះភ្ញៀវកិត្តិយសដែលបានអញ្ចើញចូលរួម។

លោកស្រីក៏បានបញ្ជាក់ផងដែរថា នាពេលអនាគត XINGHUI PROPERTY នឹងពង្រឹងផលិតផលសមត្ថភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងរីកចម្រើនជាមួយម្ចាស់អចលនទ្រព្យ ជួយគ្នាអភិវឌ្ឍន៍ទៅវិញទៅមក ក៏ដូចជាចាប់ផ្តើមទំព័រថ្មីទាំងអស់គ្នា។

សុន្ទរកថារបស់អ្នកគ្រប់គ្រងទូទៅ XINGHUI PROPERTY លោកស្រី Li Junzong

ក្រោយពីសុន្ទរកថារបស់អ្នកគ្រប់គ្រងទូទៅបានបញ្ចប់ ជាបន្ទាប់គឺប្រធានផ្នែកលក់នៃ XINGHUI PROPERTY ដោយលោកសស្រី Mei បានធ្វើការវិភាគលម្អិតអំពីទីតាំងសម្ភារៈបរិក្ខារ បរិយាកាសរស់នៅ និងគុណសម្បត្តិវិនិយោគរបស់ XINGHUI PROPERTY។

ប្រធានផ្នែកលក់នៃ XINGHUI PROPERTY អ្នក​ស្រី Mei

ពិធីជប់លៀងដែរអស្ចារ្យ មានតារាចម្រៀង និងសម្តែងល្បីៗចូលរួម

ពេលចប់ការថ្លែងសុន្ទរកថា និងការពន្យល់ណែនាំ កាពិសារអាហារនៅត្រីឆ្លងឆ្នាំបានចាប់ផ្តើមជាមួយការរួមពីភ្ញៀវកិត្តយស រួមជាមួយនឹងក្រុមតន្ត្រីល្បីៗជាច្រើនរូប ហើយក៏មានការអញ្ជើញពីអ្នកណែនាំផ្ទះ «STAR» ដែលមកសម្ដែងក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។

តារាចម្រៀងលោកចឺមអ្នកណែនាំផ្ទះ “STAR”

XINGHUI PROPERTY ក៏បានអញ្ជើញអ្នករាំបង្ហាញក្បាច់រាំយ៉ាងរស់រវើក ដើម្បីកំដរបរិយាកាសក្នុងកម្មវិធី បូករួមទាំងការសម្តែងដែមានលក្ខណ:ពិសេស ដែលនាំឲ្យពិធីជប់លៀងកាន់តែមានភាពរំភើបរីករាយដល់ភ្ញៀវ។

ក្នុងកម្មវិធីទិញផ្ទះលើកនេះ ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា ក្រុមហ៊ុន XINGHUI PROPERTY បានរៀបចំកាដូយ៉ាងប្រណិតជូនភ្ញៀវដែលមកដល់កម្មវិធីផ្ទាល់ដូចជាដូចជា គូប៉ុងទិញផ្ទះ 5000$, 8000$ ទូរស័ព្ទ iPhone 13pro កុំព្យូទ័រ Macbook Pro សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ ទូរទស្សន៍ ជាដើម។

ការចាប់ចាប់រង្វាន់ជូនភ្ញៀវកិត្តិយស

XINGHUI PROPERTY ជឿជាក់ថា សំណាងល្អក្នុងឆ្នាំថ្មីនឹងមានមិនឈប់ឈរទាំងម្ចាស់អចលនទ្រព្យ និងក្រុមហ៊ុន XINGHUI PROPERTY។ ការសប្បាយរីករាយ នាំឱ្យរសាយទុក្ខកង្វល់ពីឆ្នាំចាស់ ស្របពេលដែលអាហារពេលល្ងាចនៅថ្ងៃឆ្លងឆ្នាំសកលដ៏ពិសេសនេះ មិនត្រឹមតែឱ្យមនុស្សគ្រប់គ្នាជួបជុំជាមួយអ្នកដែលមានគំនិតដូចគ្នាប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱ្យអ្នកគ្រប់គ្នានូវអត្តសញ្ញាណថ្មីមួយនោះគឺ «ម្ចាស់អចលនទ្រព្យXINGHUI» ផងដែរ។

XINGHUI PROPERTY ធ្វើឱ្យជីវិតកាន់តែប្រសើរ

XINGHUI PROPERTY មានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងការអភិវឌ្ឍន៍អចលនទ្រព្យជិត ៣០ ឆ្នាំ ដោយពឹងផ្អែកលើសមត្ថភាពបង្កើតជីវិតកាន់តែប្រសើរឡើងសម្រាប់ម្ចាស់អចលនទ្រព្យរាប់មិនអស់។ ដោយអនុវត្តតាមគោលនយោបាយ «ខ្សែក្រវាត់មួយផ្លូវមួយ» ក្រុមហ៊ុនបានចូលមកដល់ប្រទេសកម្ពុជា ដោយមានអាជីវកម្មជាច្រើន ដូចជា អចលនទ្រព្យ ឧស្សាហកម្ម (រោងចក្រស៊ីម៉ងត៍) និងហិរញ្ញវត្ថុ (ធនាគារ) និងបានក្លាយខ្លូនជាសហគ្រាសអភិវឌ្ឍន៍ខ្នាតធំចម្រុះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានដីបម្រុងច្រើនជាងគេ (លើសពី៣០លានម៉ែត្រការ៉េ ) ជាមួយវិនិយោគដ៏ឆ្នើម។

៣០ ឆ្នាំក្នុងការសាសង់ផ្ទះ

ក្នុងនាមជាអ្នកផ្តល់សេវាកម្មឈានមុខគេក្នុងដំណើរការនៃការអភិវឌ្ឍន៍ទីក្រុង XINGHUI PROPERTY ផ្តោតលើការរៀបចំផែនការអចលនទ្រព្យ និងបានព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញគ្រប់ព័ត៌មានលម្អិតចាប់ពីការលាយបញ្ចូលគ្នារវាងទីក្រុង និងវប្បធម៌ប្រកបដោយភាពចុះសម្រុងគ្នា រហូតដល់ការរក្សាបាននូវភាពស៊ីសង្វាក់គ្នាដ៏ល្អឥតខ្ចោះរវាងទេសភាពធម្មជាតិ និងស្ថាបត្យកម្មទីក្រុង ដោយពីស្ថាបត្យកម្ម និងការរៀបចំសួនច្បាររហូតដល់ការជ្រើសរើសសម្ភារៈគ្រប់យ៉ាង គឺសុទ្ធតែដើម្បីបំពេញតម្រូវការរបស់អ្នកឱ្យកាន់តែប្រសើរឡើង។

គម្រោងនៃទីកន្លែងសម្គាល់ដើម្បីតែគុណភាពថ្មី

XINGHUI PROPERTY មានបទពិសោធន៍នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានបង្កើតគម្រោង Star Cityនិង TK Star នៅភ្នំពេញ និងគម្រោង STAR BAY នៅខេត្តព្រះសីហនុ។ គម្រោងទាំងបីបានស្ថិតនៅចំណុចវិថីអភិវឌ្ឍន៍ទីក្រុង។ គម្រោងទាំងនេះ ប្រមូលផ្ដុំដោយធនធាន កន្លែងរស់នៅប្រកបដោយគុណភាព បរិក្ខារជុំវិញមានគ្រប់បែបយ៉ាង ហើយសុទ្ធតែជាគម្រោងដែលបានបញ្ចប់ការសាងសង់រួចរាល់។

មិនថា បរិយាកាសខាងក្រៅប្រែប្រួលយ៉ាងណានោះទេ អចលនទ្រព្យនៅតំបន់ស្នូលកណ្តាលគឺតែងតែល្អជានិច្ច ដោយម្ចាស់អចលនទ្រព្យដែលជ្រើសយក XINGHUI PROPERTY មិនត្រិមតែទិញផ្ទះប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគ និងធ្វើឲ្យជីវិតកាន់តែល្អប្រសើរដោយបញ្ចូលខ្លួនទៅកាន់ដែនជីវិតបៃតង និង ធម្មជាតិ ហើយពេលចុះដល់ដីគឺមានសួនច្បារដ៏ធំសម្រាប់លម្ហែរ ស្របពេលបើកបង្អួច លោកអ្នកអាចមើលឃើញទេសភាពដ៏ស្រស់សត្រកាល។

នេះជាការវិនិយោគដែរមានស្ថេរភាពសម្រាប់ឥឡូវនេះ និងនាពេលអនាគតជាមួយ XINGHUI PROPERTY ដែលនឹងបង្កើតឧត្តមភាពនៃជីវិត និងភាពរីកចម្រើនជាបន្តបន្ទាប់។ ចក្ខុវិស័យរបស់XINGHUI PROPERTY គឺផ្តល់ផ្ទះវិនិយោគដែលសក្តិសមបំផុតដល់លោកអ្នក៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី