The Ascott Limited នឹងបើកដំណើរការគម្រោង Citadines (Apart’Hotel) ជាលើកដំបូងនៅទីក្រុងភ្នំពេញ

  • 2022-02-15 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


The Ascott Limited ក្រុមហ៊ុនផ្នែកធុរកិច្ចសេវាស្នាក់នៅ ជាកម្មសិទ្ធិពេញលេញរបស់ CapitaLand នឹងបើកប្រតិបត្តិការលើកដំបូងរបស់ខ្លួន ក្រោមម៉ាកសញ្ញា Citadines ដែលមានឈ្មោះថា Citadines Flatiron Phnom Penh ក្នុងប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅក្នុងអគារ Flatiron by Meridian មានកម្ពស់៤១ជាន់ ចំនួន ៣១៥ យូនីត រួមជាមួយការិយាល័យ Grade-A និងភោជនីយដ្ឋានដ៏ប្រណិតជាច្រើន ដែលអភិវឌ្ឍដោយក្រុមហ៊ុន Meridian International Holdings។

Citadines Flatiron Phnom Penh មានទីតាំងស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ ដែលព័ទ្ធជុំវិញដោយផ្សារទំនើប Khalandale Mall, Eden Gardens ការិយាល័យប្រណីត ធនាគារ សាលាអន្តរជាតិ ស្ថាប័នរដ្ឋសំខាន់ៗ និង ស្ថិតក្នុងចម្ងាយត្រឹមតែ ៣០នាទីពីអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការស្នាក់នៅ ទាំងធុរកិច្ច និងទេសចរលំហែរ។

Citadines Flatiron Phnom Penh ផ្ដល់ជម្រើសបន្ទប់ជាច្រើនប្រភេទ ចាប់ពីយូនីតសណ្ឋាគារ Studio Room ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេងសំរាប់លក្ខណៈគ្រួសារ ដែលរំលេចទិដ្ឋភាពទីក្រុងដ៏ស្រស់ត្រកាល មានអាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងបោកគក់រួម បន្ទប់ប្រជុំ ហាងកាហ្វេ និងភោជនីយដ្ឋានគ្រប់គ្រងដោយ Thalias Hospitality។ ការបើកដំណើរការ Citadines Flatiron Phnom Penh ជាជំហានជោគជ័យទីបីរបស់ Ascott Limited បន្ទាប់ពីបានបើកដំណើរការ CASA Meridian Residences ស្ថិតក្នុងតំបន់កោះពេជ្រ និង Somerset Norodom Phnom Penh ស្ថិតនៅក្បែរក្រសួងមហាផ្ទៃ។

លោក Joel Ho នាយកគ្រប់គ្រងទូទៅ Citadines Flatiron Phnom Penh បានមានប្រសាសន៍ថា៖ «Citadines Flatiron Phnom Penh នឹងផ្តល់ជូននូវភាពងាយស្រួលនៃការរស់នៅ ដែលប្រកបដោយជីវិតស៊ីវិល័យនៅក្នុងទីក្រុងភ្នំពេញ ហើយយើងជឿជាក់ថា ការរចនារៀបចំដ៏ល្អឥតខ្ចោះនៅក្នុងសណ្ឋាគារនិង អាផាតមិនត៍នេះ នឹងទាក់ទាញចំណាប់អារម្មណ៍ ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់វិនិយោគិន ភ្ងៀវទេសចរណ៍ ទាំងក្នុងនិងក្រៅប្រទេស។ ខណៈដែលពិភពលោកកំពុងឆ្ពោះទៅរកការជាសះស្បើយពីជំងឺរាតត្បាតកូវីដ ១៩ យើងក៏ត្រៀមខ្លួនជាស្រេចក្នុងការចាប់យកឱកាសនៃការចាប់ផ្ដើមសកម្មភាពឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា»។

ជាមួយនឹងកម្មវិធី «Ascott Cares» របស់ ក្រុមហ៊ុន Ascott បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើអនាម័យ សម្អាតនិងការសម្លាប់មេរោគជាប្រចាំតាមកាលវិភាគ ទាំងក្នុងបន្ទប់ និងទីសាធារណៈ ដែលបុគ្គលិកយើងខ្ងុំត្រូវបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់ ពីរបៀបពាក់ឧបករណ៍ការពារ ដូចជាម៉ាស ស្រោមដៃ និងរបាំងមុខ ការវាស់កម្ដៅបុគ្គលិក និងភ្ញៀវជាប្រចាំ និងការរក្សាគម្លាតសុវត្ថិភាព ដែលសកម្មភាពទាំងនេះអាចបញ្ជាក់ និងធានាបាននូវសុវត្ថិភាពខ្ពស់ភ្ញៀវ ទោះស្ថិតក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ៕

សម្រាប់ការកក់បន្ទប់ ឬព័ត៌មានបន្ថែម អំពី Citadines Flatiron Phnom Penh៖

គេហទំព័រ៖ https://www.discoverasr.com/en

ផេក Facebook៖ Discoverasr Cambodia ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ +855 23 926 868 ឬអុីម៉ែល៖ enquiry.phnompenh@the-ascott.com

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី