ក្រុមហ៊ុន ភើណូដ រីខាដ ទទួលបានសិទ្ធិផ្តាច់មុខនាំចូលស្រា ប្រ៊េនល្បីៗជាច្រើនមុខ

  • 2022-03-07 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក តាមរយៈលិខិតប្រគល់សិទ្ធិចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ត្រូវបានតែងតាំងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជា លើផលិតផលស្រាបំពាក់ម៉ាកមួយ​ចំនួន​ខាងក្រោមពីបណ្តាក្រុមហ៊ុនម្ចាស់ម៉ាកក្រៅស្រុក​។ ដោយយោងតាមលិខិតប្រគល់សិទ្ធិផ្ដាច់មុខ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខចេញដោយក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក មាន​សិទ្ធិ​នាំ​ចូល និង​ចែក​ចាយ​ស្រាប្រ៊េន​ល្បី​ៗ​ដូច​ជា៖

១. ផលិតផលស្រាបំពាក់ម៉ាក “BALLANTINE’S” ពីក្រុមហ៊ុន Allied Domecq Spirits & Wine Limited តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៥៦០ ព.ណ កសប ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

២. ផលិតផលស្រាបំពាក់ម៉ាក “THE GLENLIVET” ពីក្រុមហ៊ុន The Glenlivet Distillers Limited. តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៥៥៩ ព.ណ កសប ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

៣. ផលិតផលស្រាបំពាក់ម៉ាក “JACOB'S CREEK” ពីក្រុមហ៊ុន Pernod Ricard Winemakers Pty Ltd. តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៥៧៣ ព.ណ កសប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

៤. ផលិតផលស្រាបំពាក់ម៉ាក “GEORGE WYNDHAM” ពីក្រុមហ៊ុន Pernod Ricard Winemakers Pty Ltd. តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៥៧២ ព.ណ កសប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

៥. ផលិតផលស្រាបំពាក់ម៉ាក “JAMESON” ពីក្រុមហ៊ុន Irish Distillers International Limited តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៥៧១ ព.ណ កសប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

៦. ផលិតផលស្រាបំពាក់ម៉ាក “MARTELL” ពីក្រុមហ៊ុន MARTELL & CO តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ២៥៧០ ព.ណ កសប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

៧. ផលិតផលស្រាបំពាក់ម៉ាក “CHIVAS REGAL” ពីក្រុមហ៊ុន Chivas Holdings (IP) Limited តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ០២៤២ ព.ណ កសប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

៨. ផលិតផលស្រាបំពាក់ម៉ាក “ROYAL SALUTE” ពីក្រុមហ៊ុន Chivas Holdings (IP) Limited តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ០២៤១ ព.ណ កសប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មានចំពោះការជូនដំណឹងជាផ្លូវការរបស់យើងខ្ញុំ និងសូមបញ្ឈប់រាល់ការនាំចូល និង/ឬ ចែកចាយទំនិញស្របគ្នា ដែលមានបំពាក់ម៉ាកខាងលើក្នុងរយៈពេលកៅសិប (៩០) ថ្ងៃ រាប់ចាប់ពីថ្ងៃនីមួយៗដែលក្រសួងពាណិជ្ជកម្មចេញលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ដូចមានបង្ហាញក្នុងរូបខាងក្រោម។

ក្រុមហ៊ុន សូមរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីណាដែលបានបំពានលើសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ដែលនាំឲ្យខូចផលប្រយោជន៍ដល់អាជីវកម្មរបស់ក្រុមហ៊ុន៕

អត្ថបទថ្មី