AIA សម្រាប់កូន ដំណោះស្រាយថ្មី ផ្តោតសំខាន់លើការអប់រំរបស់កូនៗ និងផ្តល់ភាពស្ងប់ចិត្តជូនឪពុកម្តាយ

  • 2022-03-15 06:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) នឹងជួយឪពុកម្តាយគ្រប់រូបធ្វើការកំណត់មូលដ្ឋានគ្រឹះដ៏ល្អបំផុតឲ្យកូនៗជាមួយ AIA សម្រាប់កូន ដែលជាដំណោះស្រាយថ្មីដ៏ទូលំទូលាយ និងបត់បែន ក្នុងការផ្តល់ការធានាលើប្រាក់សម្រាប់ការសិក្សាពេលអនាគតរបស់កូនៗជាទី ស្រឡាញ់។

ផលិតផលនេះបង្កើតឡើងជាពិសេស ដើម្បីធានាការអប់រំរបស់កូនៗចាប់ពីថ្នាក់បឋមសិក្សា រហូតដល់សាកលវិទ្យាល័យក៏ដូចជាសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងករណីដែលឪពុកម្តាយទទួលមរណភាព ឬ ពិការទាំងស្រុង និងជាអចិន្ត្រៃយ៍។ ផលិតផលនេះពិតជាផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុជូនឪពុកម្តាយ ហើយពួកគាត់អាចផ្តោតអារម្មណ៍ និងតាមដាន លើការសិក្សារបស់កូនតែប៉ុណ្ណោះ។

អេ អាយ អេ ខេមបូឌា បានសម្ពោធជាផ្លូវកាផលិតផល AIA សម្រាប់កូន ក្នុងផ្សារទំនើប AEON ភ្នំពេញ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមីនា កន្លងទៅនេះ។ ក្នុងអំឡុងពេល៣ថ្ងៃនោះ ក្រុមហ៊ុនទទួលបានការគាំទ្រ និងចូលរួម យ៉ាងសប្បាយរីករាយពីសំណាក់ឪពុកម្តាយ និងកូនជាច្រើន។ យើងសង្កេតឃើញថាមានឪពុកម្តាយ និងកូនៗប្រមាណ ជាង៤៥០០នាក់ បានចូលរួមក្នុងកម្មវិធីដើម្បី៖ ពិភាក្សា និងស្វែងយល់បន្ថែមអំពីផលិផលថ្មីនេះ ការរៀបចំផែនការរៀន សូត្រនៅសាកលវិទ្យាល័យឯបរទេស លេងហ្គេមអប់រំសប្បាយៗ និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត។

AIA សម្រាប់កូន ផ្តល់អត្ថប្រយោជន៍រួមមាន៖ ទឹកប្រាក់មួយកញ្ចប់សម្រាប់ធានាលើថ្លៃសិក្សា ទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន និងការបង់ជាសាច់ប្រាក់ចំនួនបី (៣)ដងដើម្បីអបអរព្រឹត្តិការណ៍សំខាន់ៗនៃការអប់រំដូចជាការបញ្ចប់ការសិក្សាកូន។ មួយវិញទៀត ប្រសិនបើឪពុកម្តាយដែលជាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រាល់បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំអស់នឹងត្រូវលើកលែង ហើយអត្ថប្រយោជន៍លើការសិក្សានឹងកើនឡើងទ្វេដង ។

ផលិតផលនេះក៏ផ្តល់ភាពងាយស្រួល និងបត់បែនជូនឪពុកម្តាយក្នុងការរៀបចំផែនការសន្សំសម្រាប់គោលដៅផ្សេងៗ ដូចជា៖ ទិញអចលនទ្រព្យ យានយន្ត ដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្ម ឬ ទុកជាកេរដំណែលសម្រាប់កូន ឬចៅ។

ផលិតផលនេះមាន ៤ជម្រើសក្នុងការបង់បុព្វលាភធានារ៉ាប់រងគឺ ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ និង ១៨ឆ្នាំ ហើយមានរយៈពេល ធានារ៉ាប់រងចាប់ពី ១៥ឆ្នាំ រហូតដល់ ២២ឆ្នាំ។ ឪពុកម្តាយក៏អាចបង្កើនការការពាររបស់ខ្លួនដោយបង់បន្ថែមបន្តិចបន្តួច ដើម្បីទទួលបានអត្ថប្រយោជន៍ការពារលើជំងឺធ្ងន់ធ្ងរ និង ការចំណាយសម្រាកក្នុងមន្ទីរពេទ្យ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ «AIA សម្រាប់កូន គឺស្របជាមួយគោលបំណងរបស់យើងក្នុងការជួយឲ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ដោយជួយឪពុកម្ដាយគ្រប់រូបអាចផ្តល់អាទិភាពដល់ការអប់រំរបស់កូនៗទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ នេះគឺជាមូលដ្ឋានសំខាន់ក្នុងការផ្តល់ឲ្យកូនៗនូវចំណេះដឹង និងជំនាញកសាងខ្លួនឲ្យកាន់តែប្រសើរទាំងរាងកាយ សង្គម និង សេដ្ឋកិច្ច ដើម្បីឲ្យពួកគេរីកចម្រើនទៅជាមនុស្សពេញវ័យប្រកបដោយសមត្ថភាព គួរឲ្យកោតសរសើរ»។

លោកបានបន្ថែមទៀតថា៖ «នៅពេលដែលផលិតផលរបស់យើងត្រូវបានបង្កើតឡើងដើម្បីផ្តល់ការធានាហិរញ្ញវត្ថុការអប់រំ វាក៏ជួយឲ្យឪពុកម្តាយអាចផ្តោតអារម្មណ៍តែលើការសិក្សារបស់កូនៗ ដោយមិនពុំមានក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុដែលអាចរារាំងដល់កូនៗមិនឲ្យទទួលបានសក្ដានុពលពេញលេញរបស់ពួកគេ»។

AIA សម្រាប់កូន ជាផលិតផលមួយក្នុងចំណោមផលិតផលថ្មីៗដែលក្រុមហ៊ុនទើបតែបានសម្ពោធដូចជា៖ AIA និរន្តរ៍ ជាផលិតផលដែលផ្តល់ដំណោះស្រាយធានារ៉ាប់រងរហូតដល់អាយុ១០០ឆ្នាំ AIA ងាយៗលឿនៗ ដែលជាដំណោះស្រាយ ទទួលយកការធានារ៉ាប់រងតាមប្រព័ន្ធ Online ដោយអតិថិជនអាចទិញផលិតផលដែលមានតម្លៃសមរម្យដូចជា AIA 3ការពារCovid-19 AIA សុវត្ថិភាពទ្រព្យ និងផលិតផលផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ឲ្យកូនរបស់លោកអ្នកនូវអ្វីដែលល្អបំផុតសម្រាប់ចាប់ផ្តើមអនាគតដ៏ភ្លឺស្វាងជាមួយ AIA សម្រាប់កូន សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh

សូម​ទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទថ្មី