ប្រហិតចែម៉ីល្បីពេញខេត្តបាត់ដំបង មួយថ្ងៃៗលក់អស់រាប់ពាន់ចង្កាក់ តាមពិតមកពីបែបនេះសោះ

  • 2021-10-27 10:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ស្គាល់​ប្រហិត​សាច់​គោ​សាច់ ដែល​ឆ្ងាញ់​បំផុត​ពី​ហាង ចែ ម៉ី។ ការ​សម្ងាត់​ដែល​ធ្វើ​ឲ្យ​ប្រហិត​គាត់​ឆ្ងាញ់​ពិសា​គឺ​គុណភាព​សាច់​នៅ​ស្រស់​ល្អ។

ចែ ម៉ី អាច​លក់​ប្រហិត​រហូត​ដល់​ទៅ ១ ៥០០ ចង្កាក់​ក្នុង​មួយ​ថ្ងៃ។បងស្រី ហ៊ុំ មនី ហៅ​ចែ​ម៉ី អាយុ​៣៧ ឆ្នាំ គឺជា​អ្នក​លក់​ប្រហិត​សាច់​គោ ដ៏​ល្បី​ឈ្មោះ នៅ​ក្រុង​បាត់​ដំបង។ បច្ចុប្បន្ន​ បង​ស្រី ហ៊ុំ មនី រស់​នៅ​ក្នុង​ភូមិ​ទួល​តាឯក សង្កាត់​ទួល​តាឯក ក្រុង​បាត់​ដំបង។ ដោយ​បន្ត​មុខ​របរ​ពី​ឪពុក​ម្ដាយ បង​ស្រី​ចាប់​ផ្ដើម​ធ្វើ​ប្រហិត​សាច់​គោ​ដោយ​ខ្លួន​ឯង នៅ​ឆ្នាំ ២ ០០០។

តម្រូវ​ការ​ប្រហិត​សាច់​គោ​ប្រចាំ​ថ្ងៃ មាន​ការ​ឡើង​ចុះ មិន​ទៀង​ទាត់។ ជា​ការ​ប៉ាន់​ស្មាន​ក្នុង​មួយ​ថ្ងៃ ​បង​ស្រី​ត្រូវ​ការ​សាច់​គោ​ចន្លោះ​ពី ៤០ ទៅ ១០០​គីឡូ​ក្រាម ដើម្បី​ផលិត​ជា​ប្រហិត។ ជា​មួយ​គ្នា​នេះ​ដែរ ក្នុង​មួយ​ថ្ងៃ បង​ស្រី​ត្រូវ​ការ​នំប៉័ង​ពី ៣០០ ទៅ ៧០០​ដើម ដើម្បី​បំពង​លក់​ឱ្យ​អតិថិជន ដែល​មាន​ទាំង​ជន​ជាតិ​ខ្មែរ​ និង​បរទេស៕

ទស្សនាវីដេអូខាងក្រោមនេះដើម្បីលម្អិតបន្ថែម៖

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី