អប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុ ពិតជាចាំបាច់សម្រាប់អនាគតរបស់កុមារ

  • 2021-11-02 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការគ្រប់គ្រងហិរញ្ញវត្ថុមួយឱ្យមានលំនឹងស្ថិតស្ថេរ និងគ្មានហានិភ័យទៅថ្ងៃអនាគត ជាដំបូងគួរយល់ពីគុណតម្លៃនៃលុយជាមុនសិន។ ជាក់ស្ដែង ឪពុកម្ដាយនៅក្នុងប្រទេសកម្ពុជា មិនសូវបើកចំហ អំពីហិរញ្ញវត្ថុក្នុងគ្រួសារ ឱ្យកូនៗបានដឹងនោះទេ ដូច្នេះជាការដែលល្អ គួរកែប្រែគំនិតនោះចេញ។

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាជំនាញដែលកូនៗត្រូវការជាចំាបាច់បំផុតក្នុងជីវិត ដើម្បីភាពជោគជ័យនៅថ្ងៃអនាគត ពិសេសជៀសផុតពីការបរាជ័យក្នុងពេលអនាគត ដោយសារតែការមិនដឹងពីការគ្រប់គ្រង លំហូរសាច់ប្រាក់។

តួយ៉ាង បច្ចុប្បន្ននេះសាលារៀនវ៉េស្ហឡាញន៍ បានបង្កើតកម្មវិធីអប់រំ Moneytree ជាកម្មវិធីសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ។

បើស្រឡាញ់កូន លោកអ្នកត្រូវគិតគូរពីអនាគតរបស់ពួកគាត់តាំងពីកុមារភាព ហើយឳពុកម្ដាយ អាចសម្រេចចិត្តចុះឈ្មោះវគ្គសិក្សាពិសេសនេះបាន។

សាលារៀននឹងផ្ដល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រប់ថ្នាក់រៀននិង ប្រព័ន្ធគ្រប់គ្រង់ការសិក្សា ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការ តាមដានព័ត៌មានសិក្សារបស់កូនៗផងដែរ។

MoneyTree បង្កើតដំបូងក្នុងឆ្នាំ ២០០៨ នៅសិង្ហបុរី បច្ចុប្បន្នមានសមាជិក ៨ប្រទេស រួមមាន សិង្ហបុរី វៀតណាម ថៃ ហ្វីលីពីន អូសស្រា្តលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកម្ពុជា។ កម្មវិធីសិក្សានេះ ទទួលបានសិស្សចូលរៀនសរុបជាង ១០ ម៉ឺននាក់ ហើយនៅប្រទេសសិង្ហបុរីមានសាលាចំនួន១៥០ ដែលបានដាក់បង្រៀននូវកម្មវិធី MoneyTree។

កម្មវិធី MoneyTree មានលក្ខណៈពិសេសដូចជា៖

  • ផ្តល់នូវកម្មវិធីសិក្សាហិរញ្ញវត្ថុលម្អិតសម្រាប់កុមារតាំងពីអាយុ ៦ ដល់ ១៧ឆ្នាំដែលចែកចេញជាបីកម្រិតគឺ៖ កម្រិតបឋម កម្រិតមធ្យម កម្រិតខ្ពស់។
  • កម្មវិធីប្រព័ន្ធគ្រប់គ្រងការបង្រៀនឈ្មោះថា «Sandbox» ដ៏ទំនើប មានលក្ខណៈងាយស្រួល។ ជាកម្មវិធីជំនួយកិច្ចការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ធ្វើឱ្យការបង្រៀនកាន់តែចំណេញពេលវេលា។
  • ទន្ទឹមនឹងនេះ MoneyTree ផ្តល់នូវកម្មវិធីមួយទៀតឈ្មោះថា Dumo ជាកម្មវិធីជំនួយឱ្យសិស្សអាចរៀនក្រៅម៉ោងសិក្សា និងជាកម្មវិធីលើកទឹកចិត្តសិស្សឱ្យខំប្រឹងរៀន ពីព្រោះកាន់តែរៀនកាន់តែមានឱកាសទទួលបានរង្វាន់។

របៀបបង្រៀនរបស់ កម្មវិធីសិក្សា MoneyTree នេះផ្តោតទៅលើគោលការណ៍សំខាន់បី៖

គោលការណ៍ទី១៖

  • កម្មវិធី MoneyTree នឹងលើកយកសេដ្ឋកិច្ចសង្គមបច្ចុប្បន្នមួយជ្រុង យកមកបង្រៀនសិស្សនៅក្នុងថ្នាក់
  • សិក្សានុសិស្សម្នាក់ៗត្រូវបានអនុវត្តផ្ទាល់ ដោយសិស្សម្នាក់ទទួលបានការងារធ្វើដូចជា ជំនួយការគ្រូ អ្នកការសែត អ្នកវិភាគទិន្នន័យ big data analysis អ្នកឥទ្ធិពលនៅក្នុងបណ្តាញសង្គម ហើយពួកគាត់ និងទទួលបានប្រាក់បៀវត្តជាលុយ MoneyTree ។ ការបង្រៀនបែបនេះធ្វើឱ្យសិស្សយល់ពីការងារដែលមាននៅក្នុងទីផ្សារ និងជំនាញដែលត្រូវការ។
  • សិស្សត្រូវតម្រូវឱ្យទិញកាតចំណីអាហារដោយយកលុយពីការងារដែលពួកគាត់ទទួលបានពីការធ្វើការយកទៅទិញ
  • សិស្សត្រូវតម្រូវឱ្យមានថាមពលដោយយកលុយពីការងាររបស់ពួកគាត់យកទៅទិញពីព្រោះបើគ្មានកាតថាមពលគាត់មិនអាចឆ្លើយសំណួរបានឡើយ
  • សិស្សត្រូវមានកាតបម្រុងសម្រាប់តម្រូវការចៃដន្យណាមួយ។

គោលការណ៍ទី២៖

• កម្មវិធី MoneyTree មានគោលការណ៍លើកទឹកចិត្តសិស្សទំាងអស់ឱ្យមានសេចក្តី្កក្លាហានក្នុងការឆ្លើយសំណួរ។ គ្រប់ពេលឆ្លើយសំណួរសិស្សានុសិស្សនឹងទទួលបាន MoneyTree coin គ្រាន់តែតិចនឹងច្រើន MoneyTree coin គាត់អាចយកទៅដូរ ឬដេញថ្លៃយករបស់ លេង ឬប្រើប្រាស់ នៅក្នុងកម្មវិធី Dumo ។ របៀបបង្រៀន MoneyTree មិនមានការបង្អាប់ ឬស្តីបន្ទោសថាខុសឬមិនត្រឹមត្រូវទេ។ បើសិនសិស្សមួយណាឆ្លើយមិនទាន់បានគ្រប់ជ្រុងជ្រោយនោះលោកគ្រូនឹងសាកសួរសិស្សផ្សេងទៀតឱ្យជួយបន្ថែមហើយពួកគាត់សុទ្ធតែទទួលបាន MoneyTree coin។

គោលការណ៍ទី៣៖

• កម្មវិធី MoneyTreeមានលក្ខណៈជាល្បែងដែលធ្វើឱ្យក្មេងចូលចិត្តរៀននិងមិនធុញទ្រាន់។ ក្រៅពីមេរៀន MoneyTree មានសំណួរចំណេះដឹងទូទៅសម្រាប់ឱ្យសិស្សចូលរួមឆ្លើយដើម្បីយករង្វាន់ MoneyTree នៅចន្លោះម៉ោង។

ចុះឈ្មោះតាមរយៈ ៖

  • លេខទូរសព្ទ៖ 092 888 499, 098 713 123, 088 222 7800
  • ចូលទៅកាន់ Link៖ http://moneytree.wegcambodia.com/register និងស្កេន QR code
  • ហ្វេសបុកផេក៖ MoneyTree Cambodia
  • ឬទៅកាន់ សាខាណាមួយរបស់សាលាវ៉េស្ហឡាញន៍ដែលនៅជិតលោកអ្នក

កាន់តែច្បាស់ពីកម្មវិធីសិក្សានេះ ចូលមើលវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី