មិនត្រឹម​តែ​ជា​តាក់ស៊ីទំនើប LM Car ក៏​មាន​សេវា​ជួល​រថយន្តបែប​សន្សំ​សំ​ចៃ​ខ្ពស់ផង​ដែរ

  • 2022-04-12 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មធ្យោបាយធ្វើដំណើរពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុន ឬ​អាជី​វកម្ម​នីមួយ​ៗ ជាពិសេសក្រុមហ៊ុនដែលមានបុគ្គលិកបរទេសច្រើន ឬ ត្រូវការធ្វើដំណើរច្រើនទាំងនៅក្នុងក្រុងភ្នំពេញ ឬទៅតាមខេត្ត​នានា​។

លើស​ពី​នេះ​ទៅ​ទៀត ជម្រើស​នៃ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ ក៏​តម្រូវ​ឲ្យ​មានការយក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ផង​ដែរ ក្នុង​ករណី​ដែល​​​ក្រុមហ៊ុន​ ឬ​អាជី​វកម្ម​​ទាំង​នោះ ត្រូវការ​ប្រើប្រាស់​រថយន្ត​ភ្លាមៗ ឬសម្រាប់​​រយៈពេល​ដ៏ខ្លីមួយ ដើម្បី​ធានា​ថា ការ​បំពេញ​ការ​ងាររបស់​បុគ្គលិក អាច​ដំណើរ​ការ​បាន​យ៉ាង​រលូន ដោយ​គ្មានការរំខាន​។ ជា​ទូទៅ អង្គភាព​ជាច្រើន មើល​រំលង​ចំណុច​នេះ ដោយ​ក្រុមហ៊ុនទាំង​នោះ​​ទំនង​ជា​មិន​ដឹង​ថា ការ​ប្រើប្រាស់​សេវា​រថយន្ត​ជួល​ផ្តល់​អត្ថ​ប្រយោជន៍ជាច្រើន​ឡើយ​ ពិសេស​មាន​តម្រូវ​ការ​ភ្លាម​ៗ។

អត្ថ​ប្រយោជន៍​សំខាន់​ៗ​ចំពោះការ​​ប្រើប្រាស់​សេវា​រថយន្ត​ជួល​សម្រាប់​ក្រុមហ៊ុន ឬ​អាជី​វកម្ម មានដូច​ជា៖

១. ងាយ​ស្រួលគ្រប់​គ្រង​លំហូរ​សាច់​ប្រាក់ ងាយទូ​ទាត់ និងបត់បែន

អត្ថ​ប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថ​ប្រយោជន៍ដ៏ធំបំផុត​ចំពោះ​ការជួល​ថយន្ត​​សម្រាប់​ក្រុមហ៊ុន ឬ​អា​ជីវកម្ម គឺ​ថា អ្នក​អាច​រក្សា​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រចាំ​ខែ​របស់​លោក​អ្នក​យ៉ាង​ងាយស្រួល និងប្រកប​ដោយប្រុង​ប្រយ័ត្ន​។​

២. កាត់​បន្ថយ​លើការ​ចំណាយ​លើ​ការ​ថែ​ទាំ និង​រដ្ឋបាល

សម្រាប់​ក្រុមហ៊ុន​ជាច្រើន បន្ទុក​នៃ​រដ្ឋ​បាល​បន្ថែម គឺ​ជា​ចំណុច​ដ៏សំខាន់ ជាពិសេស​នៅពេល​ដែល​អនុ​វត្ត​គោល​ការណ៍​ថ្មី ឬ​ប្រើប្រាស់​រថយន្ត​ថ្មី​ៗ​។ តាមរយៈ​ការប្រើប្រាស់​សេវា​ជួលរថយន្ត អ្នក​មិន​ចាំ​បាច់​ចំណាយ ឬ​បារម្ភពី​ករណី​នេះឡើយ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏មិន​ចាំ​បាច់ចំណាយ​លើ​ការ​ថែ​ទាំ​ផង​ដែរ​។

៣. មាន​ជម្រើស​រថយន្ត​ច្រើន និងលក្ខខណ្ឌ​ងាយ​ស្រួល

នៅ​ពេលដែល​ជ្រើស​រើស​ការ​ប្រើប្រាស់​សេវា​ជួលរថយន្ត អ្នក​អាច​ជ្រើស​រើស​រថយន្ត​ដែល​អ្នក​ពេញ​ចិត្ត និង​សក្តិ​សម​នឹងតម្រូវ​ការ​ក្រុមហ៊ុន​​របស់អ្នក​ ព្រោះ​ក្រុមហ៊ុន​ផ្តល់​សេវា​ជួល​​មាន​រថយន្ត​ជា​ច្រើន​ជម្រើស​​។ ស្រប​ពេល​ជាមួយ​គ្នានេះ លោក​ក៏​អាច​ជ្រើស​​រើស​ការ​ជួល​រយៈពេល​ខ្លី​ មួយ​​ពេល ឬ​រយៈ​ពេល​​វែង បានផង​ដែរ ដែលមានន័យ​ថា អ្នក​អាច​បត់​បែន​បាន និង​អាច​​ប្រើប្រាស់​រថយន្ត​ជួលនៅពេល​មាន​តម្រូវ​ការ​ក៏បាន ពិសេស​មិន​ចាំ​បាច់​រក​កន្លែង​ទុក​ទៀត​ផង​។

ចំណុច​ទាំង​អស់នេះ សុទ្ធ​សឹង​មាន​នៅ​ក្នុង​ក្រុមហ៊ុន LM Car ដែល​មិន​ត្រឹម​តែ​​ជា​តាក់​ស៊ីទំនើប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ផ្តល់​ជូន​សេវា​ជួល​សម្រាប់​ក្រុមហ៊ុន​ ឬ​អាជី​វកម្ម​ផង​ដែរ ដើម្បី​ផ្តល់​ភាព​ងាយស្រួល បត់​បែន សុវត្ថិភាព និង​ទំនុក​ចិត្ត​ខ្ពស់​។ ជាមួយនឹង​សេវា​កម្ម​របស់ LM Car ​ក្រុមហ៊ុន ឬ​ម្ចាស់​អា​ជី​វកម្ម​នឹង​ទទួល​បាន៖

ក. អត្ថ​ប្រយោជន៍​ពិសេស​ៗ៖

  • សន្សំសំ​ចៃ​ខ្ពស់៖ សម្រាប់ការបើកគណនីសាជីវកម្មថ្មីលោកអ្នកនឹងទទួលបាន​ការបញ្ចុះតម្លៃពិសេស​​ «Corporate Rates»​ ផង​ដែរ​។
  • ងាយ​ស្រួល​គ្រប់គ្រង​គម្រោ​ង​ថវិកា និង​ទូ​ទាត់៖ លោកអ្នក​អាច​កំណត់​កា​រធ្វើ​ដំណើរ​សម្រាប់​បុគ្គ​លិក ឬ​អាជី​វកម្ម​របស់​លោក​អ្នក​បាន​យ៉ាង​ងាយផ្អែក​ទៅលើ​ពេលវេលា ទី​តាំង កញ្ចប់​ថវិកា និង​ប្រភេទ​រថយន្ត​ ដែល​មិនលើស​ពី​គម្រោង​របស់​អ្នកឡើយ។
  • សន្សំ​ពេល​វេលា៖ សន្សំ​សំ​ចៃ​ពេលក្នុងការ​គ្រប់គ្រង ដោយ​លោក​អ្នក​អាច​ពិនិត្យមើល​វិក្ក័យ​បត្រ និ​ង​ចូលមើល​ការ​ចំណាយ​ដោយ​ងាយ​ស្រួល​ក្នុងកម្មវិធី​របស់ LM Car។
  • បង្កើន​ការ​ជឿជាក់ និង​ទំនាក់ទំនង​ល្អ​រវាង​អតិ​ថិជន៖ លោក​អ្នក​អាច​បង្កើន​ទំនាក់ទំន​ងល្អ​កាន់​តែ​ប្រសើរជា​​មួយ​អតិ​ថិ​ជន តាមរយៈ​ការ​រ៉ាប់​រង​លើ​ការ​ធ្វើ​ដំណើរ​របស់​អតិ​ថិ​ជន​របស់​អ្នក​។
  • សុវត្ថិភាព៖ ធ្វើ​ដំណើរ​ជាមួយ​ LM Car លោក​អ្នកទទួល​បាន​សុវត្ថិភាព​ជា​ពិសេស ដោយ​សារ​តែ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​រាល់​អ្នក​បើក​បរ និង​រថយន្ត​ ក៏ដូច​​ជា​ផ្តល់​​សេវា​បម្រើ​អតិ​ថិ​ជន​២៤​ម៉ោងក្នុង​១​ថ្ងៃ ៧​ថ្ងៃ​ក្នុង​១​សប្តាហ៍​ ពិសេស​រថយន្ត​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​។

ខ. បត់​បែន និង​ផ្តល់​ជូន​រថយន្ត​ជាច្រើន​ជម្រើស៖

សម្រាប់ការកក់ជិះតាមរយៈអនឡាញ APP ថ្មីៗនេះ LM Car បានបន្ថែមសេវាកម្មថ្មីមួយទៀត LM CAR Rental Service ដែលជាសេវាជួលរថយន្ត ផ្តល់ជាកញ្ចប់សេវាដែលទូទាត់តាមរយៈពេលប្រើប្រាស់ ឬចម្ងាយចររបស់អតិថិជន ដោយមានជាកញ្ចប់២ម៉ោង(២៥km) រហូតដល់៨ម៉ោង(១២៧km)។ សេវានេះ គឺជាការផ្ដល់ជូនដំណោះស្រាយជាពិសេសសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ក៏ដូចជាបុគ្គលិកក្នុងការជួលសម្រាប់ដំណើរធុរកិច្ច ឬទស្សនកិច្ចនៅទូទាំងរាជធានីភ្នំពេញ ជាមួយនឹងតម្លៃសមរម្យ ប្រណីតភាព និងជឿជាក់ខ្ពស់ ពិសេសមានជម្រើសរថយន្តជាច្រើនប្រភេទ។ ដូចគ្នាដែរLM CARក៏មានសេវាកម្មកក់រថយន្ដទៅតាមបណ្ដាខេត្តផងដែរ (សូមធ្វើការទាក់ទងទៅកាន់ផ្នែកសេវាបម្រើសេវាកម្ម 096 596 596 8/ 018 777 6666 ដើម្បីធ្វើការកក់ហៅសេវាកម្មរថយន្តទៅតាមបណ្ដាខេត្ត)។ លើសពីនេះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះLM CAR ក៏មានបញ្ចុះពិសេសសម្រាប់ការកក់ទៅតាមបណ្ដាខេត្តចាប់ពីថ្ងៃទី 11 ដល់ 17 មេសា2022។

ជាមួយនឹង​សេវាជួល​រថយន្តLM CAR Rental Service លោកអ្នក​នឹង​ទទួល​បាន​៖

  • តម្លៃ​ប្រកប​ដោយ​តម្លា​ភាព និង​សុក្រឹត​ភាព
  • អត្ថ​ប្រយោជន៍ និង​ផា​សុខ​ភាព​
  • អ្នក​បើក​បរ​អាជីព
  • គ្មាន​ការ​គិត​តម្លៃ​បន្ថែម។

គ. ផ្តល់​របៀបប្រើប្រាស់ងាយដោយលោកអ្នកគ្រាន់តែ៖

​​​បង្កើតគណនីសាជីវកម្មជាមួយLM Car កំណត់ចំនួនបុគ្គលិកយ៉ាងងាយស្រួល ដោយគ្រាន់តែបញ្ចូលទិន្នន័យប្រើប្រាស់របស់បុគ្គលិក តាមរយៈ ID និងលេខទូរសព្ទជាការស្រេច។​

កំណត់គម្រោងប្រើប្រាស់សម្រាប់បុគ្គលិក៖ កំណត់ប្រភេទរថយន្ត កំណត់ទីតាំង និងពេលវេលាប្រើប្រាស់ កំំណត់ទឹកប្រាក់ប្រើប្រាស់។

  • របៀបទូទាត់ប្រាក់៖ LM Car ផ្តល់លក្ខខណ្ឌទូទាត់២ប្រភេទ ការបញ្ចូលទឹកប្រាក់ជាមុន និងការទូទាត់ប្រចាំខែ។ សម្រាប់ការបញ្ចូលទឹកប្រាក់ជាមុន អតិថិជនបញ្ចូលកាន់តែច្រើន ទទួលបានប្រាក់បន្ថែមពីLM Car កាន់តែច្រើន។ ជាមួយការទូទាត់ប្រចាំខែ អតិថិជនក៏ទទួលបានការបញ្ចុះតម្លៃពិសេសផងដែរ។ បន្ទាប់ពីរការធ្វើដំណើរនីមួយៗ លោកអ្នកអាចជ្រើសរើសមុខងារ Corporation ដើម្បីទូទាត់។

  • ការទូទាត់វិក្កយបត្រ៖ ជារាងរាល់ចុងខែ LM CAR នឹងផ្ញើជូនលោកអ្នកនូវទិន្នន័យអំពីការប្រើប្រាស់សម្រាប់ធ្វើការទូទាត់។

លើសពីនេះសម្រាប់ការបើកគណនីសាជីវកម្មជាមួយLM Carដោយធ្វើការទូទាត់តាមការបញ្ចូលទឹកប្រាក់ជាមុននៅ រាល់ការបញ្ចូលទឹកប្រាក់៥០០ដុល្លារថែម១០០ដុល្លារ ១០០០ដុល្លារថែម៥០០ដុល្លារ។

រីករាយក្នុងការធ្វើដំណើរ ជាមួយ LM Car លោកអ្នកអាចកក់ហៅបាន ២៤ម៉ោងក្នុង​១​ថ្ងៃ និង​៧ក្នុងមួយសប្ដាហ៍ ដូច្នេះកុំភ្លេចសាកល្បងជិះជាមួយ LM CAR តែដំបូងសូមចុចដោនឡូតកម្មវិធី LM CAR ដើម្បីកក់ហៅរថយន្ត​ទំនើប​នេះ​ជា​មុន​សិន​។

សម្រាប់ព័ត៌មានបន្ថែម ឬកម្មវិធីប្រូម៉ូសិនថ្មីៗ លោកអ្នកចូលទៅកាន់៖

  • ហ្វេសប៊ុកផេក៖ LM CAR
  • ឬតាមរយៈលេខទូរសព្ទ៖ 096 596 596 8/ 018 777 6666៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី