ក្រុមហ៊ុនអ៊ីអេហ្វជី ប្រារព្វខួបឆ្នាំទី៩ ពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនិងបុគ្គលិក ឱ្យកាន់តែស្និទ្ធស្នាល

  • 2022-05-03 09:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនអ៊ីអេហ្វជី(EFG) បានរៀបចំប្រារព្ធកម្មវិធី ទិវាអ៊ីអេហ្វជីលើកឆ្នាំទី៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ។ កម្មវិធីនេះបានរៀបចំឡើង ក្នុងគោលបំណងដើម្បី ពង្រឹង ទំនាក់ទំនង រវាងប្រធានប្រតិបត្តិ ប្រធានគ្រប់គ្រង ប្រធានផ្នែកផ្សេងៗ បុគ្គលិកការិយាល័យនិងបុគ្គលិកតាមហាងអោយកាន់តែស្និតស្នាល។ ទិវានេះ ដោយមានការចូលរួមដោយ អគ្គនាយកក្រុមហ៊ុន នាយកប្រតិបត្តិការ អ្នកគ្រប់គ្រងទូទៅ ប្រធានគ្រប់គ្រងម៉ាក ប្រធានផ្នែកទីផ្សារ និងបុគ្គលិកទាំងអស់។

កម្មវិធីតម្រូវអោយចំណាយពេលពេញមួយថ្ងៃធ្វើការនៅក្នុងហាងផ្ទាល់របស់ក្រុមហ៊ុន អ៊ីអេហ្វជីនៅទូទាំងរាជធានីភ្នំពេញទាំងអស់ នឹងមានការចូលរួមទៅតាមគ្រប់ទីតាំងម៉ាកទាំងអស់ដូចជាដឹភីហ្សាខមផេនី (The Pizza Company), ការ៉េមស្វិនសិន(Swensen’s) , ឌីឃ្យូ(DQ) , គ្រីសស្ពី គ្រីម( Krispy Kreme ) ,បាប៊ីឃ្យូ ប្លាហ្សា( Bar B Q Plaza ), ដឹ កូហ្វី ក្លិប ( The Coffee Club ) អ៊ីតធូហ្គេតដ័រ(Eat Together),បាយភូមិ(Bay Phum), និងហាំងគ្រីឃីតឆិន(Hungry Kitchen ) ជាដើម។ ទោះបីជាទិវានេះស្របចំថ្ងៃទិវាពលកម្មអន្តរជាតិដែលជាថ្ងៃឈប់សំរាកក៏ដោយតែបុគ្គលិករបស់ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ស្នាក់ការកណ្ដាលទាំងអស់ស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មនៅក្នុងហាងដោយផ្ទាល់រួមមានសកម្មភាពដូចជា ការចំអិនអាហារ ការធ្វើភីហ្សា ការធ្វើការ៉េ ការធ្វើនំដូហ្វណាត់ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី ការប្រាស្រ័យទាក់ទង ការស្វាគមន៍និងការទទួលកម្មង់ពីអតិថិជន ជាដើម។

លើសពីនេះទិវានេះបានផ្តល់ឱកាសអោយ មានយល់ដឹងពីជីវភាពរស់នៅ របស់បុគ្គលិកជួរមុខឬបុគ្គលិកក្នុងហាងទាំងអស់ពីរបៀបដែលពួកគាត់ធ្វើការបំរើសេវាកម្មនៅក្នុងហាង ការទំនាក់ទំនងជាមួយអតិថិជន ការបរិភោគអាហារ ការជួបបញ្ហាប្រឈមមុខ ផ្សេងៗឬបញ្ហាលើការធ្វើប្រតិបត្តិការប្រចាំថ្ងៃនានា និង វិធីដោះស្រាយបញ្ហា ជាដើម។ មិនតែប៉ុណ្ណោះបុគ្គលិកក្នុងហាងអាចយល់ពីឆន្ទះរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ថែមទាំងគ្រប់គ្នាអាចផ្លាស់ប្តូរព័ត៌មានជាមួយគ្នាផ្ទាល់ រៀនពីគ្នាទៅវិញទៅមកនូវបទពិសោធន៏ថ្មីៗផ្សេងៗ មានការជជែកកំសាន្ត ការបង្ហាញពីអារម្មណ៏ពិត និងការផ្តល់យោបល់ផ្សេងៗពីគ្នាទៅវិញទៅមក។

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានលើកឡើងដែរថា នេះជាឱកាសដ៏ល្អមួយ ដើម្បីទទួលយកបទពិសោធន៍ ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខ និងអ្វីដែលសំខាន់ជាងនេះគឺដើម្បីមានឱកាសអោយលោកក៏ដូចជាបុគ្គលិកការិយាល័យទាំងអស់អាចបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់ ។ ជាពិសេសលោកបានទទួលបានប្រយោជន៍យ៉ាងច្រើន ពីសកម្មភាពនេះ ព្រោះលោកអាចចូលមកកាន់តែជិតស្និទ្ធជាមួយបុគ្គលិកនៅហាងផ្ទាល់ មានការជជែកបែបមិត្តភ័ក្ដ អាចស្ដាប់យល់ដឹងកាន់តែច្រើនពីគ្នា ពីបញ្ហាដែលពួកគាត់ បានជួបប្រទះ ដើម្បីកែលម្អការងារអោយកាន់តែប្រសើរឡើង ។ ហើយថែមទាំងលោកអាចសិក្សាពីតម្រូវការជាក់ស្តែងរបស់បុគ្គលិកជួរមុខទាំងអស់ផងដែរ។

ជាពិសេសចំពោះបុគ្គលិកការិយាល័យទាំងអស់បើទោះបីជាពួកគេធ្លាប់តែជាអ្នកផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ គុណភាពខ្ពស់ដល់អតិថិជនតែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិកណែនាំវិញម្តងព្រមទាំងលោកផងដែរ។ លោកពិតមានអារម្មណ៏សប្បាយរីករាយជាមួយនឹងសកម្មភាពទាំងនេះនៅថ្ងៃទិវាអ៊ីអេហ្វជីហើយលោកនឹងចូលរួមនៅឆ្នាំក្រោយៗ នៅហាងផ្សេងៗទៀត ។ លោក ទេព វិរៈ ក៏បានបន្ថែមថា ការធ្វើបែបនេះឆ្លុះបញ្ចាំងពីការធ្វើការងារជាក្រុមនិងរួមគ្នា ការរៀនសូត្រពីគ្នាទៅវិញទៅមក ទាំងថ្នាក់លើនិងថ្នាក់ក្រោមដោយប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ច្បាស់លាស់របស់ក្រុមហ៊ុនស្របតាមពាក្យស្លោក បុគ្គលិករីករាយ អតិថិជនរីករាយ។

ព័ត៍មានបន្ថែមទៀតអំពីក្រុមហ៊ុនអិចប្រេចហ្វូដគ្រុប(Express Food Group) រឺ ក្រុមហ៊ុនអ៊ីអេហ្វជី(EFG) https://efg.rmagroup.net/about-efg/

ក្រុមហ៊ុនអ៊ី អេហ្វ ជីមានទីស្នាក់ការកណ្ដាលនៅទីក្រុងបាងកក ក្រុមហ៊ុនមានបុគ្គលិកជាង១៣០០នាក់និងមានប្រត្តិបត្តិការនៅ៣ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវ។ ក្រុមហ៊ុនអ៊ី អេហ្វ ជីគឺជាដៃគូជម្រើសអាជីវកម្មសម្រាប់ម៉ាកយីហោម្ហូប និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលកន្លងមក ទទួលបានសិទ្ធផ្តាច់មុខបើកអាជីវកម្មជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា ម៉ាយណឺហ្វូដអ៊ីនធឺនែសសិនណល់, ហ្វូដផាសសិនគ្រុប, អ៊ីនធឺនែសសិនណល់ដាយរីឃ្វីន, គ្រីសស្ពីគ្រីម, តិចសាស៏(ឆើចស៏)ឆីតឃីន(Texas (Church's) Chicken) សម្រាប់ប្រទេសឡាវ។ នៅឆ្នាំ២០២១ ក្រុមហ៊ុនអ៊ី អេហ្វ ជីកម្ពុជា(EFG Cambodia)បានទទួលនួវភាពជោគជ័យមួយទៀតដោយទទួលបានពានរង្វាន់ ជាក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការដោយក្រុមហ៊ុនធនធានមនុស្សអាស៊ី “ The Best Company to work 2021 for by HR Asia” ៕

អត្ថបទថ្មី