សម្ភពធំមួយកណ្ដាលក្រុងភ្នំពេញ ទើបបើកសម្ពោធ ផ្ដោតខ្លាំងលើសុវត្ថិភាពស្ត្រី និងទារក

  • 2021-11-01 09:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រ៉ូស (Rose Maternity Clinic) ដែលជាមន្ទីរសម្ភពទំនើបធំមួយកណ្ដាលក្រុងភ្នំពេញ ផ្ដល់នូវសុវត្ថិភាព និងផាសុកភាពសម្រាប់ស្ត្រីពពោះ និងទារក នោះ ទើបដាក់សម្ពោធដំណើរការ កាលពីថ្ងៃសៅរ៍ ទី៣០ ខែតុលា ២០២១ ដោយមានវត្តមានអ្នកមុខអ្នកការ អ្នកវិនិយោគរ៉ូស ភ្ញៀវកិត្តិយស និងដៃគូសហការជាច្រើន ចូលរួម។

អគារមន្ទីរសម្ភពដែលមានកម្ពស់ ៥ ជាន់ស្ថិតនៅម្ដុំរង្វង់មូលផ្សារដើមថ្កូវ ក្បែរមន្ទីរពេទ្យរុស្ស៊ី និងបានបើកបម្រើសេវាកម្មតាំងពីដើមខែតុលា មកម្ល៉េះនោះ បានកំណត់អាទិភាពចម្បងបំផុត គឺផ្ដោតលើសុវត្ថិភាពម្ដាយ និងទារក ទាំងមុនពេលសម្រាល អំឡុងពេលសម្រាល និងក្រោយពេលសម្រាល ដោយមានវេជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីធានានូវសុវត្ថិភាពខ្ពស់ដល់អតិថិជន។

លោកស្រី ហុង រដ្ឋា នាយកប្រតិបត្តិសម្ភព រ៉ូស ថ្លែងក្នុងកម្មវិធីសម្ពោធថា៖ «យើងមានអ្នកវិនិយោគច្រើនចូលរួមដាក់ទុន ទាំងខ្មែរ និងបរទេស ក្នុងទស្សនវិស័យរួមតែមួយគត់ គឺអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យសុខាភិបាលផ្នែកសម្ភព និងរោគស្ត្រី ដោយផ្ដោតលើសុវត្ថិភាព ទំនុកចិត្ត ក្ដីស្រលាញ់ដល់ស្ត្រី និងទារក»។

លោកស្រីបន្តថា សម្ភព រ៉ូស មានក្រុមវេជ្ជបណ្ឌិតឯកទេសគ្រប់ប្រភេទផ្នែកសម្ភព និងរោគស្ត្រី ប្រកបដោយក្រមសីលធម៌ បញ្ចប់ការសិក្សានៅបារាំង អូស្ត្រាលី កូរ៉េខាងត្បូង ជាមួយបទពិសោធការងាររហូតដល់ ៣០ ឆ្នាំ។ រ៉ូស ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារពេទ្យទំនើបគ្រប់គ្រាន់ដើម្បីធានានូវសុវត្ថិភាពខ្ពស់។ រីឯបន្ទប់សម្រាកវិញ ត្រូវបានឌីហ្សាញបែបសម័យទំនើបផ្ដល់នូវផាសុកភាពសម្រាប់អតិថិជន។

សម្ភព រ៉ូស ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ នេះ មានទស្សនវិស័យលើកម្ពស់សុខភាពស្ត្រី និងកុមារកម្ពុជា ប្រកបដោយទំនុកចិត្ត និងក្ដីស្រលាញ់។ រ៉ូស មានក្រុមវេជ្ជបណ្ឌិតឯកទេស៖

• សម្ភព និងរោគស្ត្រី

• សណ្ដំ និងសង្គ្រោះបន្ទាន់

• ទារក និងកុមារ

អ្វីដែលកាន់តែពិសេស រ៉ូស កំពុងបញ្ចុះតម្លៃជូនអតិថិជន ១០% លើគ្រប់កញ្ចប់សេវា ដល់ដំណាច់ឆ្នាំ២០២១ ខណៈដែល រ៉ូស មានកញ្ចប់សេវាសម្រាល ៤ ប្រភេទ គឺប្រភេទពេជ្រ មាស ប្រាក់ និងសំរឹទ្ធ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ 099 73 82 82 / 016 73 82 82 ឬចូលផេកហ្វេសប៊ុក Rose Maternity Clinic៕

អត្ថបទពេញនិយម
អត្ថបទថ្មី