CBC កំពុងតែជំរុញឲ្យវិស័យហិរញ្ញវត្ថុកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍមួយកម្រិតទៀត
- 2021-10-26 07:18:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CBC កំពុងតែជំរុញឲ្យវិស័យហិរញ្ញវត្ថុកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍមួយកម្រិតទៀត
ចន្លោះមិនឃើញ
សហការជាមួយ Southeast Asia Globe
ជាធម្មតា ការសម្លឹងមើលឲ្យបានកាន់តែទូលំទូលាយ គឺជាការយល់ឃើញដ៏សំខាន់មួយ នេះបើយោងទៅតាមការជឿជាក់របស់លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC)។
បើទោះបីកម្មវិធីកម្ចី (App) មិនមានប្រជាប្រិយភាពដូចទៅនឹងកម្មវិធីខ្សែភាពយន្តក៏ដោយ ប៉ុន្តែ ការរីកចម្រើនក្នុងវិស័យធនាគាររបស់កម្ពុជា បង្ហាញថា វាពិតជាមានសារសំខាន់ណាស់ដែលប្រជាពលរដ្ឋកម្ពុជា និងធនាគារទាំងអស់ ចាំបាច់ត្រូវតែធ្វើដំណើរទៅតាមទិសប្រកបដោយភាពជោគជ័យក្នុងគោលបំណងសង្គ្រោះ ទីផ្សារពោរពេញដោយការប្រកួតប្រជែងរបស់កម្ពុជា។
ដើម្បីអានព័ត៌មាននេះ ជាភាសាអង់គ្លេស សូមចូលទៅកាន់៖ Southeast Asia Globe
ក្រុមអ្នកជំនាញផ្នែកទិន្នន័យ កំពុងតែធ្វើការងារលើដំណើរការនៃការប្រើប្រាស់តែ១លើក និងពីករណីមួយទៅករណីមួយ ក៏ដូចជាធ្វើការត្រួតពិនិត្យឲ្យកាន់តែច្បាស់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃឥណទាន ហើយធនាគារនានារបស់កម្ពុជា កំពុងតែធ្វើការកត់សម្គាល់។
បើទោះបីការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩ បានបង្ខំឲ្យធនាគារ និងស្ថាប័នផ្តល់កម្ចី ធ្វើការសម្របខ្លួន និងផ្លាស់ប្តូរនីតិវិធីជាក់លាក់ជាច្រើនដើម្បីធ្វើឲ្យតម្រូវការរបស់ឧស្សាហកម្មនេះ កាន់តែល្អប្រសើរក៏ដោយ ប៉ុន្តែ បញ្ហានេះ ក៏បានផ្តល់ឱកាសថ្មីៗជាច្រើនដើម្បីអភិវឌ្ឍផងដែរ។
សរុបមក ឧស្សាហកម្មហិរញ្ញវត្ថុរបស់កម្ពុជា កំពុងតែទទួលយកការផ្លាស់ប្តូរដ៏ធំមួយ។ ស្របពេលដែលឧស្សាហកម្មនេះកំពុងតែធ្វើឲ្យទំនើបកម្មលើសមត្ថភាពឥតឈប់ឈរ ចំពោះការសម្រេចចិត្តនានាលើការផ្តល់កម្ចី ពួកគេក៏កំពុងតែចាប់ផ្តើមសម្របខ្លួន និងទាញយកផលប្រយោជន៍ពីការវិភាគទិន្នន័យ និងឌីជីថលនីយកម្ម ក្នុងនោះរាប់បញ្ចូលទាំង ពិន្ទុឥណទាន ការពិនិត្យផលបត្រ និងរបាយការណ៍វិភាគទិន្នន័យ ផងដែរ។ អង្គភាពដែលដើរមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះគឺ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ជាស្ថាប័នផ្តល់របាយការណ៍ឥណទានតែមួយក្នុងប្រទេសកម្ពុជា ដែលកំពុងតែខិតខំព្យាយាមបង្កើនការជឿជាក់បន្ថែមទៀតទៅលើលទ្ធផលវិភាគទិន្នន័យ ស្របពេលដែលឧស្សាហកម្មនេះ ដំណើរការការផ្លាស់ប្តូរ។
ខណៈដែលត្រូវបានប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុទាំងអស់ សេវារបស់ CBC បង្កើតឲ្យមានដំណើរការនូវកម្មវិធី កម្ចី និងការអនុវត្តការផ្តល់កម្ចីសាច់ប្រាក់កាន់តែទូលាយ និងកាន់តែមានសុវត្ថិភាព សម្រាប់ទាំងអ្នកផ្តល់កម្ចី និងអ្នកខ្ចី។ បើទោះបីស្ថាប័នហិរញ្ញវត្ថុឯកជន ប្រមូលទិន្នន័យដោយខ្លួនឯងក៏ដោយ ប៉ុន្តែ CBC គឺជាការិយាល័យតែមួយដែលធ្វើការបញ្ចូលរាល់ទិន្នន័យទាំងនោះបញ្ចូលគ្នា តាមរយៈការផ្តល់ទិន្នន័យទូទាំងឧស្សាហកម្ម ដែលជួយសម្របសម្រួលដល់ដំណើរការផ្តល់កម្ចី ជាមួយនឹងការហានិភ័យក្នុងកម្រិតទាប។ លោកអឿ សុធារ័ត្ន មានប្រសាសន៍ថា៖ «បើទោះបីឆ្នាំ២០២០ គឺជាឈ្នះដែលធ្លាក់ចុះសេដ្ឋកិច្ចមិនអាចព្យាករបានក៏ដោយ ប៉ុន្តែ យើងពិតជារីករាយណាស់ក្នុងការអាចផ្តល់ទិន្នន័យប្រកបដោយការជឿជាក់ និងលទ្ធផលនៃការវិភាគទិន្នន័យសម្រាប់ស្ថាប័នហិរញ្ញវត្ថុទូទាំងប្រទេស។ ទំនាក់ទំនងរបស់យើងជាមួយនឹងស្ថាប័នទាំងនេះ មានន័យថា យើងអាចផ្តល់រូបភាពកាន់តែធំ លើកម្មវិធីផ្តល់កម្ចីទាំងមូល»។
ក្នុងនាមជាអង្គភាពផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុ ដល់ស្ថាប័នចំនួន១៦៩ ក្នុងនោះរាប់បញ្ចូលទាំងធនាគាពាណិជ្ជ និងឯកទេស ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនជួល ក៏ដូចជា ស្ថាប័នឥណទានតាមជនបទ ផងដែរនោះ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ បានខិតខំព្យាយាមឥតឈប់ឈរដើម្បីបង្កើតឲ្យបានបច្ចេកទេសកាន់តែល្អប្រសើរ សម្រាប់អតិថិជនចម្រុះរបស់ខ្លួន។ ប៉ុន្តែ ចំណុចដែលមានភាពច្បាស់លាស់នោះគឺថា «ក្រុមហ៊ុនមានបំណងប្រើប្រាស់ទិន្នន័យពីអតិថិជនច្រើនជាង៧លាននាក់ ដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យសេដ្ឋកិច្ចដែលរងនូវផលប៉ះពាល់ដោយសារតែកូវីដ ១៩»។
នៅក្នុងការផ្តួចផ្តើមការផ្តល់ស្ថិតិប្រកបដោយការជឿជាក់ CBC កំពុងតែធ្វើការដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងនៃការវិភាគទិន្នន័យរបស់ពួកគេ និងលើកទឹកចិត្តឲ្យរាល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ សម្របខ្លួនទៅនឹងបច្ចេកវិទ្យាវិភាគទិន្នន័យបែបព្យាករ និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ក្នុងនោះរាប់បញ្ចូលទាំងពិន្ទុជាភាសាខ្មែរ ឬ K-score ដែលសង្ខេបរបាយការណ៍ឥណទានរបស់អតិថិជនម្នាក់ ចូលទៅក្នុងពិន្ទុតែមួយ ដើម្បីសន្សំសំចៃពេលវេលាដ៏មានតម្លៃសម្រាប់ស្ថាប័នដ៏មមាញឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ មិនធ្វើការតែលើចំណុចនេះឡើយ។ សេវាផ្សេងទៀតដែលត្រូវបានផ្តល់ជូន គឺរបាយការណ៍លទ្ធផលពីការវិភាគទិន្នន័យ (Data Analytics Report) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការប្រៀបធៀបសិទ្ធផលរបស់ពួកគេ ជាមួយនឹងស្ថាប័នផ្សេងក្នុងឧស្សាហកម្មដូចគ្នា ក៏ដូចជាការត្រួតពិនិត្យផលបត្រ (Portfolio Review) ដែលកម្មវិធី offline និងអនុញ្ញាតឲ្យសមាជិកធ្វើការត្រួតពិនិត្យមើលព័ត៌មាននានាពីរបាយការណ៍ឥណទានលើទីតាំងអតិថិជនរបស់ខ្លួនទាំងមូល ដើម្បីកាត់បន្ថយហានិភ័យនានា។
លើសពីនេះទៅទៀត សេវាតាមដានផលបត្រ (Portfolio Monitoring Service) ដែលអនុញ្ញាតឲ្យស្ថាប័ននានា តាមដានអតិថិជនរបស់ខ្លួន ក្រោយពីការអនុម័តកម្ចីមួយ បានបង្ហាញថា ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់អ្នកផ្តល់កម្ចី ក្នុងការគ្រប់គ្រងលើហានិភ័យផលបត្ររបស់ពួកគេ។
ការសំយោគទិន្នន័យទូទាំងឧស្សាហកម្ម អនុញ្ញាតឲ្យប្រវត្តិខ្ចីទាំងមូលរបស់បុគ្គលម្នាក់បង្ហាញដល់ស្ថាប័នហិរញ្ញវត្ថុនីមួយៗ ដែលពួកគេមានទំនាក់ទំនងជាមួយ ខណៈដែលវិធីសាស្ត្រនេះ នឹងផ្តល់ភាពងាយស្រួលដល់ដំណើរការផ្តល់កម្ចី និងការខ្ចីទាំងមូល។
លោកសុធារ័ត្ន បានពន្យល់ថា៖ «ប្រសិនបើមនុស្សម្នាក់មានប្រវត្តិឥណទានរួចជាស្រេច ជាមួយនឹងធនាគារផ្សេង ហើយពួកគាត់ទៅរកសេវាធនាគារថ្មីមួយ ធនាគារថ្មីដែលពួកគាត់ទាក់ទងនោះ អាចចូលមើលប្រវត្តិខ្ចីទាំងមូលរបស់អតិថិជននោះ ដើម្បីដឹងពីភាពដែលអាចទៅរួចដែលពួកគេនឹងគោរពកាតព្វកិច្ច»។
លោកបានប្រាប់បន្តថា៖ «វិធីសាស្ត្រនេះ មិនត្រឹមតែជួយឲ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយហានិភ័យនានា ប៉ុណ្ណោះឡើយ ប៉ុន្តែ ក៏ជួយឲ្យកូនបំណុល ទទួលបានកម្ចីដែលពួកគាត់អាចបង់ប្រាក់សងវិញជាមួយនឹងបន្ទុកហិរញ្ញវត្ថុទាបផងដែរ»។
អេ អឹម ខេ ដែលជាស្ថាប័នមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ប្រើប្រាស់របាយការណ៍វិភាគទិន្នន័យរបស់ក្រុមហ៊ុន CBC សម្រាប់ហេតុផល និងលក្ខខណៈដ៏ពិសេសទាំងនេះ។
លោកគា បូរ៉ាន់ នាយកប្រតិបត្តិគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា៖ «របាយការណ៍វិភាគទិន្នន័យ ផ្តល់នូវទិន្នន័យដ៏ទូលំទូលាយស្តីពីអតិថិជនរបស់ អេ អឹម ខេ ទាក់ទងនឹងអត្រានៃភាពស្មោះត្រង់ និងការបោះបង់ អត្រាចម្រុះរបស់អតិថិជន អត្រានៃការប្រាក់យឺត ទីតាំងទីផ្សាររបស់អេ អឹម ខេ ការវាយតម្លៃភាពរីកចម្រើននៃកម្ចីរវាង អេ អឹម ខេ និងឧស្សាហកម្មនេះ ការតាមដានឧស្សហកម្ម ការគ្រប់គ្រងការទិញ ការគ្រប់គ្រងគណនី និងការគ្រប់គ្រងភាពយឺតយ៉ាវ»។
ធនាគារនីមួយៗ នៅតែត្រូវទទួលខុសត្រូវលើការប្រមូល និងកត់ត្រាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែ CBC នឹងបញ្ចូលសន្ទស្សន៍ទាំងនោះ ចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមគ្នាតែមួយ ដែលដើរតួនាទីជាការវាយតម្លៃឧស្សហកម្មមួយសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេ ស្របពេលដែលអតិថិជនរបស់ខ្លួន ក៏អាចចូលមើលដោយងាយស្រួលទៅលើកម្មវិធីកម្ចីនីមួយៗដែលពួកគាត់ទទួលបានផងដែរ។
រាល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជា ត្រូវការទិន្នន័យដ៏ជឿជាក់ជាចាំបាច់ ដើម្បីធ្វើការសម្រេចទៅលើការផ្តល់កម្ចី ហើយស្ទើរតែគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជា ប្រើប្រាស់សេវារបស់ CBC ប៉ុន្តែ កញ្ចប់ទិន្នន័យផ្សេងគ្នា នឹងត្រូវរៀបចំឲ្យស្របតាមតម្រូវការផ្សេងគ្នារបស់គ្រឹះស្ថាននីមួយៗ។ របាយការណ៍ឥណទាន គឺជាផ្នែកដ៏សំខាន់ ខណៈដែលលោកសុធារ័ត្ន និយាយថា វាអាចជួយឲ្យធនាគារមើលឃើញកាន់តែទូលំទូលាយក្នុងវិស័យនេះ ទៅលើរបៀបដែលអ្នកដាក់ពាក្យសុំរបស់ពួកគេ មិនអនុវត្តកាតព្វកិច្ចកម្ចីរបស់ពួកគេ ឬពួកគាត់បានយកកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេង ឬអត់។
លោក Pandey Bibhu ប្រធានឥណទានធនាគារ ABA បានបញ្ជាក់ថា ការប្រើប្រាស់របាយការណ៍ឥណទាន ក៏ដូចជារបាយការណ៍តាមដានឧស្សាហកម្ម ពិតជាសំខាន់ណាស់ក្នុងការធ្វើការសម្រេចចិត្តឲ្យស៊ីសង្វាក់គ្នា និងឆាប់រហ័ស ក៏ដូចជាជួយឲ្យដឹងកាន់តែច្បាស់ថា ពួកគេប្រឈមនឹងហានិភ័យកម្រិតណាជាមួយនឹងអតិថិជនថ្មីរបស់ពួកគេ៕
ប្រភពព័ត៌មាន៖ Southeast Asia Globe