ក្រុមហ៊ុនព្រូដិនសល និងអង្គការភ្លែនអន្តរជាតិកម្ពុជាចាប់ផ្តើមកម្មវិធីអនាម័យ ដើម្បីធ្វើឱ្យបរិស្ថានសាលារៀនកាន់តែមានសុវត្ថិភាពសម្រាប់សិស្ស ៦៣,000នាក់
- 2022-06-21 02:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនព្រូដិនសល និងអង្គការភ្លែនអន្តរជាតិកម្ពុជាចាប់ផ្តើមកម្មវិធីអនាម័យ ដើម្បីធ្វើឱ្យបរិស្ថានសាលារៀនកាន់តែមានសុវត្ថិភាពសម្រាប់សិស្ស ៦៣,000នាក់
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៖ ថ្ងៃនេះអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យបរិស្ថានសាលារៀនកាន់តែមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សចំនួន ៦៣,០០០ នៅក្នុងពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើង និងបង្គន់អនាម័យ ចំនួន ២៣៧ នៅក្នុងរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីតំណាងអ្នករៀបចំ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
ស្ថានីយ៍អនាម័យទាំងនេះនឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សាលារៀន និងសិស្សានុសិស្ស សម្រាប់ការវិលត្រឡប់ទៅកាន់ថ្នាក់រៀនវិញដោយសុវត្ថិភាព ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ការលើកកម្ពស់អនាម័យអាចឱ្យសិស្សានុសិស្សបន្តការសិក្សារបស់ពួកគេក្នុងគ្រានៃភាពមិនច្បាស់លាស់ ដែលកាន់តែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ៍ផ្ទាល់ខ្លួន បញ្ញា និងសង្គមរបស់ពួកគេ។
លោកស្រី ថោ ផាន់នី នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថាអង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងអនុវត្តគម្រោងនេះនៅក្នុងសាលាបឋមសិក្សាចំនួន ១៦៨ ក្នុងខេត្តចំនួនប្រាំ និងរាជធានីនៃប្រទេសកម្ពុជា រួមមានខេត្តស្ទឹងត្រែង សៀមរាប កំពត ក្រចេះ បាត់ដំបង និងរាជធានីភ្នំពេញ។ លោកស្រីបានបន្តទៀតថា កិច្ចអន្តរាគមន៍ដែលបានស្នើឡើងអាចឱ្យកុមារីចំនួន ៣២,០០៨នាក់ និងក្មេងប្រុសចំនួន ៣១,១៩២នាក់ អនុវត្តអនាម័យលើដៃឱ្យកាន់តែប្រសើរឡើងនៅក្នុងសាលារៀន សម្រាប់ការបង្ការ និងកាត់បន្ថយជំងឺកូវីដ-១៩។ ការអនុវត្តអនាម័យល្អ និងអនាម័យត្រឹមត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពល្អ ដូច្នេះហើយកាត់បន្ថយបន្ទុកនៃជំងឺក្នុងរយៈពេលយូរ៕