ការវិនិយោគលើផលិតកម្មសូត្រខ្មែររបស់ក្រុមហ៊ុនជប៉ុន នឹងជួយលើកកម្ពស់សិប្បកម្មតម្បាញ
- 2022-01-27 02:45:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការវិនិយោគលើផលិតកម្មសូត្រខ្មែររបស់ក្រុមហ៊ុនជប៉ុន នឹងជួយលើកកម្ពស់សិប្បកម្មតម្បាញ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជឿជាក់ថា គម្រោងវិនិយោគលើផលិត កម្មសូត្រខ្មែរ របស់ក្រុមហ៊ុនជប៉ុន iL BRiLLE ជួយកសាងកម្លាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កត់ បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួង ដំណើរការប្រកបដោយនិរន្តរភាព។
ដើម្បីទទួលបានព័ត៌មានថ្មី សូមចុចចូលរួម Telegram ៖ https://t.me/SabayNewsBusiness
មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគនេះ ក៏ជួយឲ្យពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឱ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ផងដែរ។ នេះបើយោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការគាំទ្ររបស់លោក នាឱកាសដែលលោកអនុញ្ញាតឲ្យនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ លោក Takahashi អតីតអគ្គរាជរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា (Former Japan Ambassador in Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ «Cambo dian Golden Silk (CGS)» នៅកម្ពុជានាពេលអនាគត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ ។
លោកនាយកក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោលបំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើត CGS ដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសម្អាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។
លោកបញ្ជាក់បន្ថែមថា CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាងដូចជា ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឱ្យវិស័យគ្រឿង សម្អាង បង្កើតមជ្ឈ មណ្ឌលបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិន្មផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹម និងស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។
គម្រោងនេះ ក៏នឹងជួយបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួង ដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឱ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ ផងដែរ៕