ផ្សារទំនើប ខេ ម៉ល ត្រៀមខ្លួនរួចរាល់ដើម្បីបម្រើជូនសហគមន៍នៅតំបន់ វេងស្រេង
- 2021-11-05 08:12:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារទំនើប ខេ ម៉ល ត្រៀមខ្លួនរួចរាល់ដើម្បីបម្រើជូនសហគមន៍នៅតំបន់ វេងស្រេង
ចន្លោះមិនឃើញ
ភ្នំពេញ (ថ្ងៃទី6 វិច្ឆិកា 2021) ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង បានរៀបចំកម្មវិធីបើកដំណើរការសាកល្បងដើម្បីស្វាគមន៍សាធារណជននៅថ្ងៃសុក្រ ទី05 ខែវិច្ឆិកា កន្លងមកនេះ។ ផ្សារទំនើបនេះនឹងដើរតួជាទីតាំងមួយដ៏សំខាន់ដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនជាងកន្លះលានដែលរស់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។
អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនេះស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។ ផ្សារទំនើប ខេ ម៉ល (K Mall) ត្រូវបានរចនាឡើងក្រោមការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីដើរតួជាទីតាំងមួយដែលអ្នករស់នៅក្នុងសហគមន៍នៅជុំវិញតំបន់ទាំងពីរនេះអាចជួបជុំ ដើរលេងកម្សាន្ត គយគន់ធម្មជាតិ ក៏ដូចជាទទួលបានបទពិសោធន៍ទិញទំនិញយ៉ាងច្រើនសម្បូរបែបផងដែរ។
អតិថិជនផ្សារទំនើបនេះនឹងរីករាយក្នុងការដើរកម្សាន្តក្នុងទីធ្លាដ៏ធំទូលាយដែលពោរពេញដោយធម្មជាតិបៃតង ដែលសមស្របសម្រាប់ការជួបជុំមិត្តភក្តិ ឬការជួបជុំជាលក្ខណៈគ្រួសារ។ ពួកគេក៏នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកតាមរយៈការរចនា និងស្ថាបត្យកម្មបែបទំនើប និងសាមញ្ញរបស់ផ្សារនេះផងដែរ។
ប្រជាជនដែលរស់នៅជុំវិញ និងអ្នកដែលធ្វើដំណើរកាត់តំបន់នេះនឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទំនិញ កាហ្វេ និងភោជនីយដ្ឋានល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) រោងភាពយន្ត លេជេន (Legend Cinema) ហាងសម្ភារៈកីឡា Decathlon ហាងកាហ្វេ ប្រោន (Brown Coffee) ហាងសម្លៀកបំពាក់ Ten11 និង Zando ហាង Daiso ហាងនំបុ័ង Tous les Jours ហាងស្បែកជើង Nata Footwear ភោជនីយដ្ឋាន Santa Fe និង Pho City ហាង Potato Corner រោងអាហារ The Ground Food Market និងហាងជាច្រើនផ្សេងទៀត។
មានទីតាំងនៅចំពីមុខអគារពាណិជ្ជកម្ម អាយ អេស អាយ (ISI Tower) ដែលជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់នេះផងដែរ ផ្សារទំនើប ខេ ម៉ល (K Mall) គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ KMH Park ដែលរួមមាន ផ្សារទំនើប ខេ ម៉ល អគារ អាយ អេស អាយ ផ្ទះពាណិជ្ជកម្ម ៤០ តារាងបាល់ទាត់ KMH Stadium និងទីធ្លាបៃតងជាច្រើនកន្លែង។ គម្រោង KMH Park ត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP ក្នុងគោលបំណងចង់ផ្លាស់ប្តូរមុខមាត់តំបន់ វេង ស្រេង។
គម្រោងអភិវឌ្ឍន៍ទាំងអស់នេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក្នុងគោលបំណងចង់បង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងផ្នែក សង្គម សេដ្ឋកិច្ច បរិស្ថានសម្រាប់មនុស្ស និងអាជីវកម្មនានានៅក្នុងតំបន់វេងស្រេងនេះ។
ដើម្បីអបអរសាទរការបើកដំណើរការសាកល្បងរបស់ផ្សារទំនើប ខេ ម៉ល (K Mall) ក៏ដូចជាដើម្បីស្វាគមន៍អ្នកមកកាន់ផ្សារទំនើបនេះ ម្ចាស់អាជីវកម្មជាច្រើននឹងមានការលក់បញ្ចុះតម្លៃជាច្រើនរហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ។
សូមអញ្ជើញមកដើរកម្សាន្តនៅផ្សារទំនើប ខេ ម៉ល កុំឲ្យខកខាន។ សម្រាប់ពត៌មានបន្ថែមសូមអញ្ញើញចូលទៅកាន់ https://urbanlandasia.com/projects/k-mall៕