អបអរសាទរទឹកស្ព្រីងប្រូវីដានៃក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ទទួលបានវិញ្ញាបនបត្រ ISO ពីប្រទេសអង់គ្លេស! ស្រឡាញ់សុខភាព ទទួលទានទឹកស្ព្រីងប្រូវីដា

  • 2022-02-03 01:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹក គឺជាផ្នែកមួយនៃធាតុដ៏សំខាន់បំផុតសម្រាប់សុខភាព និងមានសារសំខាន់ខ្លាំងណាស់ដែលរាងកាយរបស់អ្នកមិនអាចខ្វះបាន។ ក្នុងខ្លួនរបស់មនុស្ស គឺមានចំណែកទឹក ពីរ ភាគបីនៃទម្ងន់ខ្លួន។ ហេតុនេះ ហើយក្នុងមួយថ្ងៃ គួរពិសារ​ទឹកយ៉ាងហោចណាស់ ២ ទៅ៣លីត្រដើម្បីឱ្យរាងកាយអ្នកមានសុខភាពល្អ។ យ៉ាងណាមិញ ដើម្បីឱ្យសុខភាពកាន់តែប្រសើរ គួរជ្រើសរើសប្រភេទទឹកដែលល្អ និងមានគុណភាព។

Sabay សូមណែនាំ ទឹកស្ព្រីងប្រូវីដា ដែលជាទឹកស្ព្រីងធម្មជាតិមានប្រភពទឹកចេញពីតំបន់ធម្មជាតិព្រៃត្រូពិចនៃ ជួរភ្នំខេត្តកំពត ស្ថិតក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ ពោរពេញដោយសារធាតុរ៉ែនៅតាមថ្មភ្នំ និងត្រូវបានផលិតដោយឆ្លងកាត់ប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក។

លោកអ្នក ពិសាដោយមានទំនុកចិត្ត ព្រោះថាក្រុមហ៊ុនទឹកស្ព្រីងប្រូវីដា ទើបតែទទួលបានវិញ្ញាបនបត្រ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពីគណៈកម្មការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេសកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២។

ការទទួលបានវិញ្ញាបនបត្រនេះ សបញ្ជាក់ឱ្យឃើញថាទឹកស្ព្រីង ប្រូវីដាពិតជាមានគុណភាពខ្ពស់ និងមានស្តង់ដារទទួលស្គាល់ពីស្ថាប័នអន្តរជាតិ។

មិនមែនល្បីតែឈ្មោះទេ ព្រោះថាស្ដង់ដារនៃការផលិត ត្រូវបានឆ្លងកាត់បច្ចេកវិទ្យាទំនើប ដោយមានប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter)​ ប្រព័ន្ធអូហ្សូន (Ozone System) ប្រព័ន្ធកម្ចាត់មេរោគកាំរស្មីយូវី (UV Disinfection System) ម៉ាស៊ីនរុំស្លាកខ្លួន (OPP Labeler) និងម៉ាស៊ីនបិទកេស (Wrap Around Carton Packer)។

ទឹកស្ព្រីងប្រូវីដា មិនត្រឹមតែជួយបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែជាទឹកស្ព្រីងមានសារធាតុរ៉ែពីធម្មជាតិ និងមាន pH ចន្លោះពី ៦.៥-៧.៣​ ដែលល្អបំផុតសម្រាប់សុខភាព។ ទាំងនេះបាន បញ្ជាក់ និងវិភាគដោយផ្ទាល់ពីមន្ទីរពិសោធន៍ដែលទទួលស្គាល់ជាអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ។

ដូច្នេះ ស្រឡាញ់សុខភាព គួរតែទទួលទានទឹកឱ្យបានច្រើន បន្ថែមឱ្យកាន់តែល្អ គឺជ្រើសរើសទឹកដែលផលិតឡើងតាមស្ដង់ដារអន្តរជាតិ និងមានគុណភាពខ្ពស់។

ពិសេសសម្រាប់ថ្ងៃ អតិថិជនរបស់ប្រូវីដា នាឱកាសពិធីបុណ្យចូលឆ្នាំចិន ក្រុមហ៊ុនមានកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ការទិញទឹកស្ព្រីងប្រូវីដាក្នុងចំណុះ ៣៣០ មីលីលីត្រ ឬ ៥០០ មីលីលីត្រ ១០កេស និងទទួលបានការថែមជូន ២កេសភ្លាមៗ។ បញ្ជាក់៖ ការផ្ដល់ជូននេះគឺសម្រាប់តែអតិថិជននៅរាជធានីភ្នំពេញតែប៉ុណ្ណោះ៕

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖

ហ្វេសបុកផេក៖ Provida Water

ក្រុមហ៊ុនដូនពេញត្រេឌីង ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី