សម្ពោធជាផ្លូវការ ភីហ្សាហាត់កម្ពុជាសាខាចម្បង បើកបម្រើសេវាកម្មជូនដល់អតិថិជន នូវរសជាតិភីហ្សាលំដាប់ពិភពលោក

  • 2021-12-10 09:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនភីហ្សាអន្តរជាតិ ដែលជាម៉ាកសញ្ញាលំដាប់ពិភពលោក មានហាងសរុបច្រើនជាង ១៨,០០០ កន្លែង និងមានសាខាច្រើនជាង ១០០ប្រទេស បានលេចរូបរាងជាផ្លូវការនៅប្រទេសកម្ពុជាហើយនោះគឺ ភីហ្សាហាត់កម្ពុជា។

ជាក់ស្ដែង ក្រុមហ៊ុនភីហ្សាហាត់កម្ពុជា គឺជាទីផ្សារទី ១១០ ក្នុងចំណោមបណ្ដាប្រទេសផ្សេងៗ។ សាខាចម្បងរបស់ភីហ្សាហាត់កម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការក្នុងរាជធានីភ្នំពេញរួចហើយ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សាខាមួយនេះស្ថិតនៅក្នុងតំបន់ប្រជុំជនដែលសម្បូរទៅដោយជនជាតិខ្មែរ និងបរទេស ជាទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងភោជនីយដ្ឋាន។

បច្ចុប្បន្ននេះ ភីហ្សាហាត់កម្ពុជាកំពុងតែដំណើរការបម្រើសេវាកម្មដល់អតិថិជនបាន ៣សាខាហើយដែលក្នុងនោះរួមមាន៖

  • សាខាទី១ស្ថិតនៅ ជិតផ្សាររុស្សី (ផ្សារទួលទំពូង)
  • សាខាទី២ស្ថិតនៅម្ដុំ ពេទ្យកាល់ម៉ែត្រ
  • និងសាខាទី៣ដែលជាសាខាចម្បងគឺស្ថិតនៅ បឹងកេងកង។

ភីហ្សាហាត់ គឺជា Original Brand របស់សហរដ្ឋអាមេរិក ដោយឥឡូវនេះក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក បាននាំចូលប្រ៊េនភីហ្សាមួយនេះ ចូលកម្ពុជា ដើម្បីផ្ដល់ជូននូវរសជាតិ និងបទពិសោធនៃការទទួលទានស្ដង់ដារលំដាប់អន្តរជាតិ ដល់ប្រជាជនខ្មែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបើកសាខាទាំង ៣ខាងលើនេះរួច ក្រុមហ៊ុនយូណាយធីត ហ៊្វូដ ឯ.ក នឹងមានគម្រោងបើកសាខាថ្មី ២បន្ថែមទៀតនៅចុងឆ្នាំនេះផ្ទាល់តែម្ដង ហើយនិងត្រៀមបើកហាងចំនួន៣០កន្លែងទៀតនៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំបន្ទាប់។ ទាំងនេះ ជាការលើកស្ទួយលើវិស័យចំណីអាហារនៅកម្ពុជា ក៏ដូចជាបង្កើតការងារថ្មីៗច្រើនជាង ៨០០កន្លែង ឱ្យកូនខ្មែរ។

នៅក្នុងថ្ងៃសម្ពោធ សាខាចម្បងនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម កៅ កោសល អគ្គនាយក តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមរបស់លោកស្រី Higgins Lauren តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាកម្ពុជា។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក លោក Unnat Varma អគ្គនាយក ភីហ្សាហាត់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោកហេង សេងលី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក ក៏មានវត្តមានក្នុងពិធីបើកសម្ពោធនេះផងដែរ។

ក្នុងកំឡុងពេលកម្មវិធីសម្ពោធលោក Unnat Varma អគ្គនាយក ភីហ្សាហាត់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិពិតជាមានមោទនភាពក្នុងការចាប់ជាដៃគូពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក “យើងពិតជាមានក្ដីរំភើបជាខ្លាំងដែលបានឈានជើងចូលទីផ្សារប្រទេសកម្ពុជា ដែលជាទឹកដីសម្បូរទៅដោយវប្បធម៌ និងបេតិកភណ្ឌជាច្រើន។ ហាងភីហ្សាហាត់ថ្មីនេះនឹងផ្តល់បទពិសោធដ៏ទាន់សម័យ និងឱជារសឈ្ងុយឆ្ងាញ់គ្រប់មុខម្ហូបទាំងអស់រួមមាន ការទទួលទាននៅក្នុងហាង ការដឹកជញ្ជូន ខ្ចប់ និងតាមប្រព័ន្ធឌីជីថល ដើម្បីផ្ដល់ភាពងាយស្រួល និងបទពិសោធនៃរសជាតិភីហ្សានៅលើពិភពលោក»។

បន្ថែមពីនេះលោក ហេង សេងលី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.កក៏បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាភីហ្សាហាត់នឹងក្លាយជាម៉ាកសញ្ញាដែលជាជម្រើសសម្រាប់ប្រជាជនកម្ពុជា ហើយយើងមានបំណងផ្សព្វផ្សាយអំពីបទពិសោធដ៏ទាន់សម័យនេះតាមរយៈការផ្ដល់នូវរសជាតិលំដាប់ពិភពលោកទៅកាន់អតិថិជនក្នុងតម្លៃសមរម្យ ដោយសារចំនួនប្រជាជនកម្ពុជាជាច្រើនទទួលបានចំណូលកើនឡើង ហើយពួកគេសម្លឹងមើលពីម៉ាកផលិតផលដែលល្អដើម្បីលើកកម្ពស់ជីវិតដ៏ទាន់សម័យរបស់គេ»។ លោក សេងលី បានបន្តទៀតថា៖ «វាគឺជានិន្នាការថ្មីមួយដែលប្រជាជនកម្ពុជាភាគច្រើនមានភាពមមាញឹកលើការងារហើយទទួលបានប្រាក់ចំណូលជាច្រើនដើម្បីចំណាយទៅលើការលំហែកម្សាន្ត និងទទួលទានអាហារដែលលំដាប់ខ្ពស់។ នេះមានន័យថាការទទួលទាននៅក្នុងផ្ទះ និងមានពេលចម្អិនអាហារដោយខ្លួនឯងតិចតួច ហេតុដូច្នេះហើយយើងចង់ចូលរួមជាផ្នែកមួយដើម្បីធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ពីភីហ្សាហាត់នេះ»។

ច្រើនជម្រើសច្រើនរសជាតិ ដែលលោកអ្នកអាចមកភ្លក្ស ផលិតផលរបស់ភីហ្សាហាត់ ដែលក្នុងនោះរួមមានភីហ្សា អាហារសម្រន់ ផាស្តា សាឡាត់ និងភេសជ្ជៈជាច្រើនប្រភេទ ហើយកាន់តែពិសេសបំផុតនោះគឺការផ្ដល់រសជាតិដើមរបស់ភីហ្សា។

ភីហ្សាហាត់ក៏មានការផ្តល់សំបក៤ប្រភេទជាមួយនឹងរសជាតិជាង២០មុខផងដែរ ដែលក្នុងនោះមានដូចជា៖ រសជាតិគ្រឿងសមុទ្រ រសជាតិសាច់ជ្រូក រសជាតិសាច់មាន់ រសជាតិឈីស និងរសជាតិបន្លែ ។ មិនតែប៉ុណ្ណោះ គ្រប់បន្លែរបស់ភីហ្សាហាត់ត្រូវបានទទួលស្គាល់ដោយប្រព័ន្ធអនុវត្តកសិកម្មបានល្អ (GAP) រីឯទឹកប្រើប្រាស់ត្រូវបានពិនិត្យ និងធ្វើតេស្តយ៉ាងទៀងទាត់ដោយវិទ្យាស្ថានប៉ាស្ទើរកម្ពុជា ដើម្បីធានាឱ្យបានថាភីហ្សានេះគឺធ្វើឡើងបានល្អ ហើយផ្ដល់ជូនអាហារក្ដៅៗជាមួយនឹងពេលវេលាជាក់លាក់។

លោកអ្នកអាចអញ្ជើញមកញ៉ាំនៅក្នុងហាងដោយផ្ទាល់ ដែលចាប់បើកចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ ម៉ោង ១០ យប់។ មិនចង់ចេញក្រៅ ឬគ្មានពេលមកដោយផ្ទាល់លោកអ្នកក៏អាចធ្វើការកម្ម៉ង់ ដោយលោកអ្នកគ្រាន់តែ៖

  • ចុចកុម្មង់តាមរយៈគេហទំព័រ www.pizzahut.com.kh
  • ឬទាញយកអែប PizzaHut KH App
  • កាន់តែងាយស្រួលលោកអ្នកអាចទាក់ទងមកលេខទូរសព្ទ០២៣ ៨៩០ ៨៩០ និង ០២៣ ៩៩០ ៩៩០។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់៖

អំពីក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ

ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិគឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Yum! Brands, Inc. (NYSE: YUM) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨នៅក្នុងប្រទេសសហរដ្ឋអាមេរិក ហើយសព្វថ្ងៃនេះវាគឺជាម៉ាកដ៏ល្បីនៅលើពិភពលោកដែលផ្តល់ម្ហូបអាហារលើសពីភីហ្សា ។ ចំណាប់អារម្មណ៍របស់ភីហ្សាហាត់នៅលើពិភពលោកគឺទទួលបានការគាំទ្រច្រើនជាង៤០ភាគរយបើប្រៀបធៀបជាមួយនឹងគូប្រគួតប្រជែងរបស់ខ្លួន ហើយភាពខ្លាំងរបស់ភីហ្សាហាត់គឺរូបតំណាងដោយពណ៌ក្រហមដែលជាសញ្ញាបញ្ជាក់ពីល្បឿនដ៏ខ្លាំងក្លានៃការដឹកជញ្ជូន ការខ្ចប់ និងការទទួលទានក្នុងហាងនៅជុំវិញពិភពលោក ។ វាក៏ជាម៉ាកភីហ្សាមួយដែលត្រូវបានដាក់ចំណាត់ថ្នាក់ទី១៧ ដោយ ស្ថាប័ន Asia Top ក្នុងចំណោមម៉ាកសញ្ញាក្រុមហ៊ុន១០០០នៅក្នុងឆ្នាំ២០២១នេះ ។

អំពីក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក

ក្រុមហ៊ុន យូណាធីត ហ៊្វូដ ឯ.ក គឺជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន V-Trust Group និងក្រុមហ៊ុនវិនិយោគសិង្ហបុរី EMIA នៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន យូណាធីត ហ៊្វូដ ឯ.ក ក៏ជាសាជីវកម្មម្ហូបអាហារនាំមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់អាហារបែបក្នុងស្រុក និងពិភពលោក ។ ក្រុមហ៊ុនក៏ជាម្ចាស់កម្មសិទ្ទិ១០០%របស់ផាកកាហ្វេ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយមានហាងសរុបទាំងអស់២០ទីតាំងនៅក្នុងរាជាធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ ។ យូណាយធីត ហ៊្វូដ ឯ.ក ក៏ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអចនទ្រព្យ Zillennium ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់មួយចំពោះដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់ចុងក្រោយក្នុង វិស័យអចនទ្រព្យ ហើយបានលក់សិទ្ធិក្នុងការបើកក្រុមហ៊ុនអចលនទ្រព្យដូចជាក្រុមហ៊ុនអចលនទ្រព្យ Century 21 ក្រុមហ៊ុនអចលនទ្រព្យ ERA និងក្រុមហ៊ុន Coldwell Banker ពីប្រទេសសហរដ្ឋអាមេរិក៕

អត្ថបទថ្មី