SEATEL សហការជាមួយក្រុមហ៊ុន AZTOP ដើម្បីផ្តល់ជូនអត្ថប្រយោជន៍អ៊ីនធឺណិតបន្ថែមដល់អតិថិជន

  • 2022-01-29 01:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន SEATEL Cambodia និងក្រុមហ៊ុន AZTOP បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយផ្តោតលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែមជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Bai Yingkui ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន SEATEL Cambodia និងលោក Chen Tao នាយកផ្នែកលក់របស់ក្រុមហ៊ុន AZTOP។

ភាពជាដៃគូជាមួយនេះគឺមានគោលដៅដ៏សំខាន់ក្នុងការជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទូរសព្ទ Huawei, Xiaomi, Tecno និង Infinix ជាមួយសុីមកាត yes018 ឲ្យទទួល បាននូវផលចំណេញកាន់តែច្រើនបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ហើយនេះក៏ជា យុទ្ធសាស្រថ្មីមួយទៀត ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ទូរសព្ទដែលនាំចូលដោយ ក្រុមហ៊ុន AZTOP និងស៊ីមកាត yes018 ដែលមានអុីនធឺណិតល្បឿនលឿនកប់។

ដោយផ្តោតលើផលចំណេញសម្រាប់អតិថិជន រាល់ការទិញទូរសព្ទ Huawei, Xiaomi, Tecn o ឬ Infinix 1គ្រឿងពីហាងលក់ទូរសព្ទដៃគូរបស់ក្រុមហ៊ុន AZTOP អតិថិជននឹងទទួលបាន សុីមកាត yes018 ចំនួន 1 ភ្លាមជាមួយទិន្នន័យ 1GB ស្រាប់។ អ្វីដែលពិសេសបំផុតនោះ គឺអតិថិជននឹងទទួលបានទិន្នន័យអុីនធឺណិតចំនួន 10GB (សុពលភាព ៧ ថ្ងៃ) រៀងរាល់ពេលបញ្ចូលទឹកប្រាក់ចាប់ពី $១ ហើយការផ្តល់ជូននេះមានរយៈពេល ៦ ខែបន្ទាប់ថ្ងៃដំណើរការស៊ីម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនទាំងពីររំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងជាការចូលរួមចំណែក ដើម្បីជំរុញដល់វិស័យឌីជីថលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការផ្តល់ជូនអត្ថប្រយោជន៍បន្ថែម ការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗ និងការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់៕

អត្ថបទថ្មី