Vattanac Premium Beer នាំក្តីរីករាយ ជាមួយសំឡេងអបអរសាទរ រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ២០២២

  • 2022-01-03 09:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី៣១ ស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយផ្សារទំនើបវឌ្ឍនៈ បង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និង ធំជាងគេបង្អស់នៅរាជធានីភ្នំពេញ សម្រាប់ការរាប់ថយក្រោយ និង ស្វាគមន៍ឆ្នាំថ្មី។ ជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះ ពិតជាសប្បាយ រំភើបជាមួយបទពិសោធន៍ថ្មីនៃការភ្លក់នូវរសជាតិរបស់ស្រាបៀរ វឌ្ឍនៈ ព្រមទាំងការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និង ទេពកោសល្យសម្តែងរបស់តារាចម្រងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ សំឡេងហូរកញ្ជ្រៀវ ការរួមរាំលេង អាហារឆ្ងាញ់ៗ អមជាមួយស្រាបៀរ វឌ្ឍនៈ បានធ្វើឲ្យបរិយាកាសកាន់តែមហោឡារិក ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park។

គួរឲ្យកត់សម្គាល់ផងដែរ នេះជាកម្មវិធីប្រគំតន្រ្តីធំដំបូងគេបង្អស់ របស់ស្រាបៀរ Vattanac Premium Beer ដែលផ្តួចផ្តើមឡើងក្រោមទស្សនៈនៃភាពរីករាយ។ យើងឃើញថាក្នុងកម្មវិធីនេះក៏មានការចូលរួមពីតារា ចម្រៀងលំដាប់ A តារាម៉ូដែលជាតិ អន្តរជាតិ ឌីជេ និងការសម្តែងសិល្បៈពីក្រុមកញ្ញាទេព បូព្រឹក្ស ដែលលាយឡំនឹងសិល្បៈខ្មែរបុរាណ ដែលធ្វើឲ្យឆាកប្រគំតន្រ្តីនេះ កាន់តែរំភើបអស្ចារ្យ និងនាំមកនូវស្នាមញញឹមមកកាន់ទស្សនិកជន និងប្រជាជនកម្ពុជាដែលបានទស្សនាផ្ទាល់ និងតាមការឡាយរបស់ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ។

ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។ ទាំងនេះគឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី ។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ៕

ចង់ដឹងថា ភាពរីករាយដែល Vattanac Premium Beer បាននាំមកជូននាក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទថ្មី