ក្រុមហ៊ុន YouAdMe ចុះ MOU ជាមួយក្រុមហ៊ុន MSQM ZTH និង ក្រុមហ៊ុន Frasers Hospitality ដើម្បីផ្សព្វផ្សាយអំពី សិល្បៈគំនូរខ្មែរ

  • 2022-06-27 03:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


YouAdMe ធ្វើឱ្យសិល្បៈគំនូរខ្មែរឆ្ពោះទៅមុខជាមួយនឹងវេទិកាពាណិជ្ជកម្មសង្គមប្រកបដោយ ភាពច្នៃប្រឌិត និងពិពណ៌ផ្ទាល់នៅសណ្ឋាគារ Capri ដោយ Fraser។

ក្រុមហ៊ុន YouAdMe បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជា MSQM ZTH និងម្ចាស់ពានរង្វាន់ប្រតិបត្តិករបដិសណ្ឋារកិច្ចសកល Frasers Hospitality ក្នុងការប្រព្រឹត្តទៅនៃ ចលនាសិល្បៈគំនូរអង្គរ ឆ្នាំ 2022 (Angkor Art Movement 2022)។

ការចុះហត្ថលេខា ត្រូវបានប្រារព្ធឡើងនៅ FT Gallery ដែលជាក្រុមហ៊ុន ដែលបង្កើតសាលវិចិត្រសិល្បៈទីក្រុងសហសម័យដំបូងគេរបស់ប្រទេសកម្ពុជា ក្នុងគោលបំណងលើកស្ទួយដល់វិចិត្រករខ្មែរជំនាន់ថ្មី និងថែរក្សាកេរ្តិ៍ឈ្មោះរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ ដែលកំពុងរីកចម្រើននៅអាស៊ីអាគ្នេយ៍ ដោយកំណត់ទិដ្ឋភាពសម្រាប់ការសម្ពោធសិល្បៈគំនូរអង្គរ។

ចលនាសិល្បៈគំនូរអង្គរ គឺជាទំព័រចាប់ផ្ដើមទីមួយនៃការសហការជាមួយ ទីផ្សារជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងលក់នូវផ្ទាំងគំនូររបស់វិចិត្រករខ្មែរ តាមរយៈទីផ្សារឆ្លាតវ័យឌីជីថល។ បន្ថែមទៅលើនេះ YouAdMe គឺកំពុងតែរៀបចំប្រមូលផ្ដុំនូវស្នាដៃគំនូររបស់វិចិត្រករខ្មែរ ដើម្បីដាក់តាំងពិពណ៌គំនូរដ៏ស្រស់ស្អាត និងមានការច្នៃប្រឌិតខ្ពស់នៅក្នុងសណ្ឋាគារ MSQM ZTH និងដាក់តាំងគ្រប់បន្ទប់សណ្ឋាគារ Capri by Fraser ដែលមានចំនួនរហូតដល់ទៅ 88 បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ2022 ខាងមុខនេះ។

គ្រប់គំនូរ ដែលបានដាក់តាំងពិពណ៌ គឺសុទ្ធតែត្រូវបានភ្ជាប់ជាមួយ QR កូដ ជាមួយនឹងមុខងារពិសេសគ្រាន់តែស្កេន វានឹងនាំអ្នកទៅកាន់ការតាំងពិពណ៌បែបឌីជីថលនៅក្នុង App YouAdMe ដែលជាទីកន្លែង ដែលអ្នកអាចដឹងអំពីព័ត៌មានរបស់វិចិត្រករ ជជែកជាមួយពួកគាត់ ថែមទាំងអាចទិញគំនូរតាម App បានថែមទៀតផង។

ប្រវត្តិសាស្រ្តនៃសិល្បៈគំនូរ និងវប្បធម៌ខ្មែរ បានលាតសន្ធឹងជាច្រើនសតវត្សមកហើយ។ នៅចុងទសវត្សឆ្នាំ 1990 ប្រទេសកម្ពុជា បានរកឃើញការក្រោកឡើងវិញនៃសិល្បៈគំនូរខ្មែរ និងវប្បធម៍ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងឥទ្ធិពលសិល្បៈ និងទំនៀមទម្លាប់វប្បធម៌ដ៏រុងរឿងពីបុរាណ ដែលជំរុញទឹកចិត្ត និងបំផុសគំនិតដល់វិចិត្រករជំនាន់ថ្មី។ ប្រហែលជាជាង 20ឆ្នាំក្រោយមក វិចិត្រករទាំងអស់ក្នុងស្រុកកំពុងអបអរប្រារព្ធសិល្បៈគំនូរ ដែលកើតចេញពីចំណង់ចំណូលចិត្ត និងការស្រលាញ់ខ្លាំងជាងពេលណាៗទាំងអស់។

លោក Bernard Teo នាយកប្រតិបត្តិ និងជាសហស្ថាបនិក នៃក្រុមហ៊ុន YouAdMe

លោក Bernard Teo នាយកប្រតិបត្តិ និងជាសហស្ថាបនិក នៃក្រុមហ៊ុន YouAdMe ជឿជាក់ថា នៅពេលដែលសហគមន៍សិល្បៈគំនូរ ចាប់ផ្ដើមឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យាឌីជីថល វានឹងធ្វើឲ្យមានភាពងាយស្រួលដល់ការដំណើរការ នៃការស្វែងរកវិចិត្រករ ការទិញស្នាដៃគំនូរវិចិត្រករកម្ពុជា ពីបណ្ដាអ្នកស្រលាញ់ចូលចិត្តគំនូរទូទាំងពិភពលោក លើសពីនេះទៀតនោះ សិល្បៈគំនូរអង្គរ គឺជាការជួយសម្រួលដល់ ការផ្លាស់ប្ដូរពីការលក់ក្នុងទីផ្សារខាងក្រៅធម្មតាទៅទីផ្សារបែបអនឡាញទំនើបវិញ។

វិចិត្រករគ្រប់រូបអាចដាក់លក់គំនូរគ្រប់ប្រភេទ និងមានសិទ្ធិគ្រប់គ្រាន់ទៅលើហាងរបស់ខ្លួននៅលើ App ដោយយើងបានរៀបចំរួចជាស្រេចដោយមិនបាច់ខ្វល់ពីការលក់បែបប្រជែងតម្លៃកាត់ថ្លៃ បែបទីផ្សារផ្ដាច់មុខនៅតាមផ្ទះនោះឡើយ។លោកនាយកប្រតិបត្តិ Teo បានមានប្រសាសន៍បន្ថែមថា “ ការដាក់តាំងស្នាដៃគំនូរនៅលើ App YouAdMe គឺជាការបំបែកឯកត្តកម្មថ្មីមួយ នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងអនុញ្ញាតឲ្យគំនូររាប់ពាន់រូបរបស់វិចិត្រករដាក់លក់យ៉ាងងាយស្រួល ព្រមទាំងបង្កភាពងាយស្រួលដល់ការចូលមើលគំនូរក្នុង App ទាំងអនឡាញ និងអហ្វឡាញ។ ទន្ទឹមនឹងនេះដែរ អ្នកដែលស្រលាញ់ និងចូលចិត្តគំនូរ ទទួលបានឱកាសក្នុងការទិញ និងគាំទ្រដល់វិចិត្រករក្នុងស្រុកផងដែរ។

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន YouAdMe ក្រុមហ៊ុន MSQM ZTH និងក្រុមហ៊ុន Frasers Hospitality គឺតំណាងឲ្យការបោះជំហានទៅមុខមួយទៀត ឆ្ពោះទៅរកភាពច្នៃប្រឌិតបែបថ្មី នេះគឺជាការស្ដារឡើងវិញនៃសិល្បៈគំនូរ និងកត្តារបាំងភូមិសាស្រ្តពីអតីតកាល ដើម្បីគាំទ្រយ៉ាងពេញទំហឹង ដល់វិស័យវិចិត្រសិល្បៈ ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សរណៈជាមួយ YouAdMe នេះមិនត្រឹមតែជាឆ្ពោះទៅកាន់ទីផ្សារឌីជីថលនៅក្នុងប្រទេសខ្មែរនោះទេ ប៉ុន្តែក៏ជាវេទិកា ដែលផ្តល់ឱ្យវិចិត្រករក្នុងស្រុក នូវកញ្ចប់ឧបករណ៍ ដែលពួកគេត្រូវការ ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយអ្នកគាំទ្ររបស់ពួកគេ នឹងនាំយកគំនូររបស់ខ្លួនចូលទៅក្នុងទីផ្សារអន្តរជាតិ ម៉្យាងវិញទៀតគឺការផ្សព្វផ្សាយដល់ស្នាដៃវិចិត្រករខ្មែរ ឲ្យគេបានស្គាល់ ព្រោះវានឹងជួយឱ្យពួកគាត់ជោគជ័យក្នុងការលក់គំនូរដាច់នៅក្នុងពិភពអនឡាញ។

លោក Mark Chan នាយកប្រតិបត្តិនៃក្រុមហ៊ុន Fraser Hospitality មានប្រសាសន៍បន្ថែមថា៖ “តំណាងដោយក្រុមហ៊ុន MSQM ZTH និងរៀបចំដោយក្រុមហ៊ុន YouAdMe ធ្វើនេះក្នុងគោលបំណងដើម្បីគាំទ្រ ជំរុញលើកទឹកចិត្តដល់វិចិត្រករនៅក្នុងប្រទេសកម្ពុជា នឹងជួយឲ្យបរិបទនៃការរស់នៅ ក៏ដូចជាការប្រកបរបររបស់វិចិត្រករក្នុងស្រុកឲ្យកាន់តែប្រសើរឡើងសម្រាប់វិស័យសិល្បៈគំនូរមួយនេះ។ ក្រុមហ៊ុន YouAdMe មានចក្ខុវិស័យប្រកបដោយភាពមុឺងម៉ាត់នាំយកស្នាដៃគំនូរទៅកាន់ទីផ្សារការលក់ដ៏ធំដែលមានអ្នកត្រូវការគំនូរច្រើន អ្វីដែលកាន់តែគួរឲ្យកោតសរសើរបំផុតនោះគឺ ការធ្វើឲ្យវិស័យមួយនេះនៅក្នុងប្រទេសកម្ពុជាមានសន្ទុះឡើងគួរឲ្យកត់សម្គាល់។”

ឯកឧត្តម គីម ឫទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)

ដោយមើលឃើញពីការចូលរួមចំណែករបស់សិល្បៈគំនូរអង្គរ ចំពោះសិល្បៈ និងវប្បធម៌របស់ប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងកត្តាសេដ្ឋកិច្ច ឯកឧត្តម គីម ឫទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកអចិន្ត្រៃយ៍នៃ UYFC ក៏បានចូលនៅក្នុងការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាផងដែរ ដើម្បីបង្ហាញការគាំទ្រជាសាធារណៈចំពោះចលនាសិល្បៈគំនូរអង្គរ។

លោក ភាប ហ៊ង នាយកគ្រប់គ្រង MSQM ZTH

MSQM ZTH ដែលជាផ្នែកមួយនៃចលនាសិល្បៈគំនូរអង្គរ តំណាងដោយនាយកគ្រប់គ្រង លោក ភាប ហ៊ង មានប្រសាសន៍ថា “មុនការរាតត្បាតជំងឺកូវីដ វិស័យសិល្បៈគំនូរ គឺមានការរីកចម្រើន ហើយវិចិត្រករក្នុងស្រុកយើងក៏រកប្រាក់ចំណូលបានច្រើន។ ចំណែកនៅពេលបច្ចុប្បន្ននេះវិស័យទេសចរណ៍ ត្រូវតែមានការផ្សព្វផ្សាយម្តងទៀតឡើងវិញ ដើម្បីជួយដល់វិចិត្រករ វិលមករកភាពប្រក្រតីឡើងវិញ ដោយការលក់គំនូរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយ MSQM ZTH នឹងបន្តគាំទ្រវិចិត្រករគ្រប់រូប តាមរយៈការបង្កើតទីផ្សារអនឡាញឌីជីថល ដែលមានលក្ខណៈវិវត្តន៍ និងប្រសើរឡើងដោយបច្ចេកវិទ្យា។”

ជុំវិញកិច្ចសហការនៃភាពជាដៃគូនេះ គឺ ជាគម្រោងគំរូមួយ ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធឌីជីថល នៃសហគមន៍សិល្បៈគំនូរកម្ពុជា។ YouAdMe និង MSQM ZTH មានក្តីរំភើបរីករាយក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ជាមួយអង្គការ និងដៃគូអាជីវកម្ម ដែលមានគំនិតដូចគ្នា ក្នុងការជួយសិល្បៈគំនូរអង្គរឲ្យកាន់តែរីកចម្រើន និងបណ្តុះបរិយាកាស បង្កើតឱកាសដល់វិចិត្រករក្នុងស្រុកមានភាពប្រសើរ។ អំពីក្រុមហ៊ុន YouAdMe ក្រុមហ៊ុន YouAdMe បានបើកដំណើរការនៅក្នុងឆ្នាំ 2018 ដែលមានក្រុមហ៊ុនដំបូងគេបង្អស់នៅឯប្រទេសសិង្ហបុរី។

YouAdMe គឺជាវេទិកាពាណិជ្ជកម្មសង្គមដែលអនុញ្ញតឲ្យហាងផលិតផលនានាអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ឬអ្នកទិញតាមរយៈទីផ្សារឆ្លាតវ័យបែបឌីជីថល។ ហាងគ្រប់ប្រភេទអាចបង្កើនការលក់ពីមាត់មួយទៅមាត់មួយដែលគេធ្វើការបង្ហោះនៅក្នុងអេប YouAdMe ចំណែកឯភ្ញៀវវិញក៏អាចរកលុយបន្ថែមបានដោយការប្រូម៉ូតផលិតផល ឬសេវាកម្មផ្សេងៗជាមួយការសរសេរខេបសុិនផ្លែកៗគួរឲ្យចាប់អារម្មណ៍។ ឥឡូវនេះកម្មវិធីអេប YouAdMe បានមកដល់ប្រទេសកម្ពុជាហើយបន្ទាប់ពី ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន។

គេហទំព័រ: www.youadme.com សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់: Zhi Ying zhiying@youadme.com +65 92335427 (Whatsapp)

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី