ក្រុមហ៊ុន អុី ឆែ គ្រុប រៀបចំចាប់ឆ្នោតផ្សងសំណាងធំសម្រាប់អតិថិជន ដើម្បីអបអរខួប២០ឆ្នាំ
- 2022-01-10 01:20:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន អុី ឆែ គ្រុប រៀបចំចាប់ឆ្នោតផ្សងសំណាងធំសម្រាប់អតិថិជន ដើម្បីអបអរខួប២០ឆ្នាំ
ចន្លោះមិនឃើញ
ក្រុមហ៊ុន អុី ឆែ គ្រុប គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ និង ចែកចាយសម្ភារៈសំណង់ និងដែកគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើន ទៅកាន់គម្រោងសាងសង់នានាដូចជា សណ្ឋាគារ អគារពាណិជ្ជកម្ម ខុនដូ លំនៅឋាន ផ្សារទំនើបធំៗ និងបុរីជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានផ្គត់ផ្គង់ទៅដេប៉ូលក់គ្រឿងសំណង់នៅទូទាំងប្រទេសផងដែរ។
ផលិតផល ដែលកំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុន អ៊ី ឆែ គ្រុប គឺជាដែក «7ST» និងស៊ីម៉ងត៍ «យុថ្កា» ដោយនៅឆ្នាំ២០២២ ឆ្នាំថ្មីនេះ គឺជាខួប ២០ឆ្នាំ របស់ «អុី ឆែ គ្រុប»។
ដើម្បីអបអរសាទរខួប ២០ឆ្នាំ របស់ក្រុមហ៊ុន អុី ឆែ គ្រុប យើងខ្ញុំបានរៀបចំកម្មវិធី «ចាប់ឆ្នោតផ្សងសំណាងធំ ឆ្នាំ២០២២» សម្រាប់អតិថិជនរបស់ខ្លួនជាពិសេស ដើម្បីសម្តែងនូវការអរគុណក្នុងការគាំទ្រផលិតផល និងការសហការរួមគ្នាកន្លងមកជាមួយ ក្រុមហ៊ុន អុី ឆែ គ្រុប។
កម្មវិធីនេះនឹងចាប់ផ្តើម ចាប់ពី ថ្ងៃទី ០១ ខែ មករា រហូតដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ហើយការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២។
ដើម្បីទទួលបានសន្លឹកឆ្នោតសម្រាប់ចាប់យករង្វាន់ លោកអ្នកគ្រាន់តែទិញផលិតផលរបស់យើងខ្ញុំ ឱ្យបានគ្រប់ចំនួនតាមការកំណត់តែប៉ុណ្ណោះ។
លោកអ្នកនឹងមានឱកាសទទួលបានសន្លឹកឆ្នោតផ្សងសំណាងភ្លាមៗ បន្ទាប់ពីទិញផលិតផលណាមួយពីក្រុមហ៊ុន អ៊ី ឆែ គ្រុប ចាប់ពី $2,000 ដុល្លារអាមេរិកឡើងទៅ។ រង្វាន់ដ៏ច្រើនសន្ទឹកសន្ធាប់មានដូចជា៖ ម៉ូតូ Honda Dream សេរីថ្មី ទូរស័ព្ទដៃ VIVO X50 ទូរទឹកកក LG 2-door ទូរទស្សន៍ LG 43” Smart TV ចង្ក្រានហ្គាស IKURA បាសចាក់ចម្រៀង JBL ឆ្នាំងដាំបាយអគ្គិសនី Electrolux ចង្រ្កានអគ្គិសនី Midea ជាដើម៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖