ហ្វតតេ ឡាយហ្វ៍ ប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ ២០២១

  • 2022-02-28 03:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានរៀបចំសន្និសីទសារព័ត៌មានការប្រគល់ពានរង្វាន់ដល់ប្រធានអាជីវកម្ម និងទីប្រឹក្សាឆ្នើមឆ្នាំ ២០២១ នៅសាលប្រជុំរបស់ផ្សារទំនើប អ៊ីអន សែនសុខ ស៊ីធី។ សន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងជាមួយគ្នានឹងកម្មវិធីសន្និបាតប្រចាំឆ្នាំ ២០២២ ដោយមានថ្នាក់ដឹកនាំ និងទីប្រឹក្សាអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ គ្រប់ជាន់ថ្នាក់សរុបជាង ២០០ នាក់។

ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក មានបេសកកម្មក្នុងការផ្តល់ជូនការប្រឹក្សាហិរញ្ញវត្ថុ ដែលលោកអ្នកអាចទទួលបានការការពារ និងការសន្សំតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់យើង។

លោក Alex Lee ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ប្រជាជនខ្មែរភាគច្រើនមិនបានយល់លម្អិតអំពីអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រងអាយុជីវិត ជាពិសេសពួកគាត់គិតថា សេវាធានារ៉ាប់រងអាយុជីវិតមានលក្ខណៈស្មុគស្មាញពិបាកយល់។ នៅ ហ្វតតេ ឡាយហ្វ៍ ទស្សនៈវិស័យរបស់យើងគឺធ្វើយ៉ាងណាឱ្យសេវាធានារ៉ាប់រងអាយុជីវិតមានភាពសាមញ្ញ ងាយយល់ និងបត់បែនទៅតាមតម្រូវការរបស់អតិថិជន»។

លោក Alex បានបន្តដូចនេះថា៖ «ដោយសារតែផលិតផលរបស់យើងមានភាពសាមញ្ញ ងាយយល់ និងបត់បែននេះហើយធ្វើឱ្យ ហ្វតតេ ឡាយហ្វ៍ ទទួលបានលទ្ធផលគគួរជាទីមោទនៈសម្រាប់ឆ្នាំ ២០២១។ ថ្ងៃនេះផងដែរ ហ្វតតេ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រារព្ធខួប ៣ ឆ្នាំនៃការចាប់បដិសន្ធិរបស់ខ្លួន និងពិធីសន្និបាតដើម្បីអបអរសាទរសមិទ្ធផលរបស់យើងក្នុងឆ្នាំ ២០២១ ជាពិសេសអបអរសាទរដល់ប្រធានទីប្រឹក្សា និងទីប្រឹក្សាឆ្នើមរបស់យើងប្រចាំឆ្នាំ ២០២១»។

ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានលោក ជៀប សុភ័ក្រ នាយកប្រតិបត្តិចែកចាយ បានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងអាយុជីវិតមានការគាំទ្រ និងកើនឡើងគួរឱ្យកត់សំគាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលទឹកប្រាក់បុព្វលាភសរុបប្រចាំឆ្នាំ ២០១៨ ប្រមាណ ១០០ លានដុល្លារដុល្លារ ឆ្នាំ ២០១៩ ប្រមាណ ១៤២ លានដុល្លារ ឆ្នាំ ២០២០ ប្រមាណ ១៥២ លានដុល្លារ ឆ្នាំ ២០២១ ប្រមាណ ១៧០ លានដុលា្លរ ដែលជាកំនើនទឹកប្រាក់សន្សំប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ។

ទីប្រឹក្សាគ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុន ហ្វតតេឡាយហ៍ បានចូលរួមយ៉ាងសកម្មក្នុងការប្រឹក្សា រៀបចំផែនការហិរញ្ញវត្ថុ តាមរយៈទឹកប្រាក់ចន្លោះពី ១០% ទៅ ២០% នៅចំណូលប្រចាំខែ ដើម្បីរៀបចំគម្រោងធានារ៉ាប់រងបុគ្គលពីរសំខាន់ៗ រួមមាន គម្រោង Forte Protect និង Forte Education ដែលជាគម្រោងសន្សំជាមួយការផ្តល់ការធានាលើហានិភ័យអាយុជីវិតគ្រប់ទីកន្លែង។ ថ្ងៃនេះ ហ្វតតេ ឡាយហ្វ៍ ក៏ចូលរួមអបអរសាទរ និងការទទួលស្គាល់ស្នាដៃ ទីប្រឹក្សាឆ្នើមប្រចាំឆ្នាំ និងប្រធានអាជីវកម្មឆ្នើមប្រចាំឆ្នាំ ២០២១ ផងដែរ។

សូមបញ្ជាក់ផងដែរថា ហ្វតតេឡាយហ៍្វ បានដំណើរការសហគ្រិនធានារ៉ាប់រងអាយុជីវិត ២ សំខាន់ៗ ដើម្បីជួយដោះស្រាយ ប្រឹក្សាផែនការហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ដែលកម្មវិធីទាំងពីរនោះគឺ កម្មវិធីសហគ្រិន ទីប្រឹក្សាពេញម៉ោង I-Max និងសហគ្រិន ថ្នាក់ដឹកនាំពេញម៉ោង Be A Leader ក្នុងទិសដៅដើម្បីអភិវឌ្ឍជំនាញ សមត្ថភាព ប្រាក់ចំណូល ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។

ក្នុងកម្មវិធីសហគ្រិន ជាថ្នាក់ដឹកនាំ «Be a Leader» ជាកម្មវិធីសហគ្រិនសម្រាប់ប្រជាជនកម្ពុជាដែលចង់ក្លាយជាមេដឹកនាំ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត លោកបានបញ្ជាក់ដូចនេះថា៖ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ក្រុមហ៊ុន យើងបានបង្កើតកម្មវិធីជាច្រើនដើម្បីផ្តល់ឱកាសដល់ប្រជានជនកម្ពុជាដែលមានបំណងចង់ក្លាយជាអ្នកដឹកនាំ ឬទីប្រឹក្សាអាយុជីវិត។ សម្រាប់ឆ្នាំ ២០២២ នេះ គោលដៅរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នឹងជ្រើសរើសអ្នកដឹកនាំទីប្រឹក្សាពេញម៉ោងប្រមាណជា ២៥០ នាក់ និងទីប្រឹក្សាអាយុជីវិតក្រៅម៉ោងជាច្រើនរយនាក់ទៀត»។

លោកបានពន្យល់ដូចនេះថា ក្លាយជាថ្នាក់ដឹកនាំ ឬទីប្រឹក្សាអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការបណ្តុះបណ្តាលជំនាញ ចំណេះដឹងហិរញ្ញវត្ថុ ការងារបច្ចេកទេសផ្សេងៗ ការលក់ជាមួយអតិថិជន រួមជាមួយផលប្រយោជន៍ហិរញ្ញវត្ថុដ៏ល្អប្រសើរ ពិសេសបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងគ្រួសាររបស់ប្រជាជនកម្ពុជាតាមរយៈការពន្យល់ណែនាំ និងរៀបចំផែនការសន្សំជូនពួកគាត់។

ក្នុងឱកាសប្រគល់ពាននេះ អ្នកស្រីកុល សារឿត និងលោក ញឹក សំនៀងរាជសីហ៍ បានឈ្នះពានរង្វាន់ បានឈ្នះពានរង្វាន់ទឹកប្រឹក្សាឆ្នើមប្រចាំឆ្នាំ២០២១ដូចគ្នា ស្របពេលដែលលោកឆយ គឹមស្រ៊េន បានឈ្នះពានរង្វាន់ប្រធានអាជីវកម្មឆ្នើមប្រចាំតំបន់។

លោកឆយ គឹមស្រ៊េន បាននិយាយថា៖ «ខ្ញុំពិតជារីករាយ និងមានមោទនភាពដែលបានឈ្នះពាននេះ។ ដើម្បីក្លាយជាប្រធានដ៏ឆ្នើមម្នាក់ យើងត្រូវពុះពារគ្រប់ឧបស័គ្គទាំងអស់ និងត្រូវតែធ្វើការងារឲ្យបានតាមដែលអាច។ ចំណុចដ៏សំខាន់មួយគឺថា ការចូលរួមជាមួយនឹង ហ្វតតេ ឡាយហ្វ៍ មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការងារសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឲ្យយល់ដឹងពីសារសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុ និងការសន្សំសម្រាប់ដោះស្រាយគ្រោះថ្នាក់ចៃដន្យណាមួយ»។

ជាមួយគ្នានេះ លោក ញឹក សំនៀងរាជសីហ៍ បានឲ្យដឹងថា៖ «មុននឹងទទួលពាន និងការទទួលស្គាល់មកដល់ថ្ងៃនេះ ខ្ញុំអាចនិយាយបានថា មកពីក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ផ្តល់ឱកាស និងមានយកចិត្តទុកដាក់ខ្ពស់លើបុគ្គលិក ហើយខ្ញុំគ្មានវិធីសាស្ត្រអ្វី ក្រៅពីយកភាពស្មោះត្រង់ និងការអត់ធ្មត់មកសម្រេចការងារឡើយ»៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី