ADA បង្កើតវេទិកាអាជីវកម្មតាម WhatsApp ដើម្បីផ្លាស់ប្តូរបទពីសោធន៍សម្រាប់អាជីវកម្ម លើទីផ្សារអាស៊ីប៉ាស៊ីហ្វិច

  • 2022-03-18 06:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះក្រុមហ៊ុន ADA បានក្លាយជាដៃគូសហការណ៍ដែលផ្តល់ដំណោះស្រាយអាជីវកម្មលើបណ្ដាញទំនាក់ទំនងសង្គម WhatsApp (BSP) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ តាមរយៈ WhatsApp Business Platform ក្រុមហ៊ុន ADA នឹងជំរុញអោយរាល់អាជីវកម្មទាំងអស់អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបានយ៉ាងជិតស្និត និងមានសុវត្ថិភាពទូទាំងទីផ្សាររបស់ខ្លួនពាសពេញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

មនុស្សជាង 2 ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម WhatsApp ជារៀងរាល់ថ្ងៃ ហើយវាគឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយសង្កេតឃើញថាចំនួនមនុស្សដែលប្រើប្រាស់កម្មវិធីនេះនឹងបន្តកើនឡើងស្របជាមួយនឹង កំណើននៃអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលនៅជុំវិញតំបន់ ម្ចាស់អាជីវកម្មជាច្រើននឹងត្រូវងាកមកពង្រឹង និងរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គម WhatsApp ដូចគ្នាផងដែរ។

WhatsApp Business Platform នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មជំរុញការសន្ទនាកាន់តែប្រសើរជាមួយអតិថិជនរបស់ខ្លួនក្នុងលក្ខណៈមួយដែលជិតស្និតបំផុត ក៏ដូចជាជំរុញការចូលរួម និងបង្កើនការពេញចិត្តរបស់អតិថិជន ដែលនាំទៅរកការលក់កាន់តែប្រសើរ។ មិនត្រឹមតែប៉ុន្នោះ ក្រុមហ៊ុនទូរគមនាគមន៍ អាចផ្តល់ពេលទៅអោយបុគ្គលិកផ្នែកបម្រើអតិថិជនទូទៅ ដោយអោយពួកគេផ្តោតលើការយកចិត្តទុកដាក់ទៅលើបញ្ហារដែលមានភាពស្មុគស្មាញ ការធ្វើបែបនេះអាចជួយអោយមានភាពប្រសើរឡើងនៃការចូលរួមរបស់អតិថិជន ក៏ដូចកាត់បន្ថយការចំណាយប្រតិបត្តិផ្សេងៗបានយ៉ាងច្រើនទៀតផងដែរ។

ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហារដែលបង្ករឡើងដោយ ជំងឺកូវីដ19 បណ្ដាញទំនាក់ទំនងសង្គម WhatsApp chatbots ក៏អាចផ្តល់ឱ្យប្រតិបត្តិករនូវជំនួយនៅក្នុងហាងដ៏ល្អប្រសើមួយ ដើម្បីជួយណែនាំទៅលើបទពិសោធន៍របស់អតិថិជន ក៏ដូចជាពង្រឹងនូវបទពិសោធន៍របស់ពួកគេឱ្យកាន់តែល្អប្រសើគ្រប់ជំហាន។

លោកស្រី Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានមានប្រសាសន៍ថា៖ «ជាមួយនឹង WhatsApp Business Platform យើងនឹង ផ្តល់ជូននូវដំណោះស្រាយអាជីវកម្មពីចាប់ផ្តើម រហូតដល់ចប់យ៉ាងមានប្រសិទ្ធិភាពសម្រាប់អតិថិជនរបស់យើងលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មិនថាជាវិស័យពាណិជ្ជកម្មអេឡិចត្រូនិច, បច្ចេកវិទ្យាទីផ្សារ (MarTech), ការយល់ដឹងអំពីអាជីវកម្ម នឹងសេវាកម្មផ្នែកទីផ្សារនោះឡើយ។ វិធីទំនាក់ទំនងរវាងអាជីវកម្ម និងអតិថិជនដែលយើងកំពុងតែបានឃើញសព្វថ្ងៃនេះ នឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរួមបញ្ចូលនៃគំរូបញ្ញាសិប្បនិមិ្មត AI និងការសិក្សារបស់ម៉ាស៊ីន ដែលនឹងធ្វើឱ្យកម្រិត និងគុណភាពនៃការសន្ទនាកាន់តែស៊ីជម្រៅជាងមុន»។

ដើម្បីស្វែងយល់បន្ថែមអំពីដំណោះស្រាយទំនាក់ទំនងអតិថិជនរបស់ ADA និង WhatsApp Business Platform សូមចុចនៅទីនេះ

អត្ថបទពេញនិយម
អត្ថបទថ្មី