«ផ្ទះប្រណីត លំដាប់អភិជន» កាន់តែពិសេសឱកាសទៅទេសចរណ៍នៅអាមេរិក និងរង្វាន់ Lexus LX600

  • 2022-04-21 23:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាល់ការទិញ និងលក់ផ្ទះវីឡានៅក្នុង បុរី វិមានសំណាង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នោះអតិថិជន និងភ្នាក់ងារលក់ទាំងអស់ នឹងទទួលបានរង្វាន់ត្រលប់ទៅវិញ ដែលមានដូចខាងក្រោយនេះ ៖

1.រង្វាន់ និងឆ្នោតសម្រាប់អតិថិជនទិញផ្ទះ

  • អតិថិជនទី១ ដល់អតិថិជនទី១០០ នឹងត្រូវបានអញ្ជើញទៅចាប់ឆ្នោតយករង្វាន់ជា Lexus LX600 សេរីឆ្នាំ ២០២២ ចំនួន១គ្រឿង នៅដើមខែ មេសា ឆ្នាំ ២០២៣ ឬពេលលក់បានផ្ទះចំនួន ១០០។

  • អតិថិជន ដែលទិញផ្ទះចាប់ពីថ្ងៃនេះតទៅ នឹងត្រូវបានអញ្ជើញទៅធ្វើទេសចរនៅអាមេរិក ចំនួន១សប្តាហ៍ ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយអ្នកទិញផ្ទះអាជីវកម្ម ឬវីឡាព្រីង អាចអញ្ជើញទៅបានម្នាក់ ហើយអ្នកទិញវីឡាឃ្វីន និងវីឡាឃីង អាចអញ្ជើញទៅបានពីរនាក់ ហើយការចំណាយទាំងអស់ គឺជាបន្ទុករបស់ម្ចាស់បុរី។

2.រង្វាន់ និងឆ្នោតសម្រាប់ភ្នាក់ងារលក់បុរី

  • ភ្នាក់ងារលក់ណា ដែលអាចលក់បានលើសពី ៥ផ្ទះ នឹងត្រូវបានអញ្ជើញទៅធ្វើទេសចរនៅអាមេរិក ១សប្តាហ៍ ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយរាល់ការចំណាយទៅលើសំបុត្រយន្តហោះទៅមក សណ្ឋាគារ និងថ្លៃចូលរួមកម្មវិធី KW Mega Camp ឬ KW Family Reunion នៅសហរដ្ឋអាមេរិក គឺជាបន្ទុករបស់ម្ចាស់បុរី។

  • ភ្នាក់ងារលក់ណា ដែលលក់បានផ្ទះ១ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដើម្បីចាប់យករង្វាន់ជា រថយន្តសេរីទំនើបម៉ាក MG ZS ១គ្រឿង ម៉ូតូម៉ាក Scopy ចំនួន ២គ្រឿង និងទូរសព្ទម៉ាក Iphone 13 pro ចំនួន ៣គ្រឿង នៅខែ មេសា ឆ្នាំ ២០២៣ ឬពេលលក់បានផ្ទះចំនួន ១០០។

បុរី វិមានសំណាង ជាលំនៅដ្ឋានបែបអភិជន ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ និងផ្លូវឡុងឈិន ចម្ងាយ ២៥០០ម ពីក្រសួងដែនដី គឺមានផ្ទះអាជីវកម្មតែ២០ផ្ទះ (Shophouse) ក្រៅពីនោះសុទ្ធតែវីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)! ម្ចាស់ផ្ទះវីឡានិមួយៗនៅក្នុងបុរី វិមានសំណាង មានការងារ មុខរបរ និងអាជីវកម្មផ្សេងៗគ្នានៅខាងក្រៅ តែពេលត្រលប់មកដល់ផ្ទះវីឡារបស់ខ្លួន គឺដើម្បីស្នាក់នៅ ក្នុងបរិយាកាសស្ងៀមស្ងាត់ សុវត្ថិភាព និងផាសុខភាពបែបអភិជន។

  • ម៉ូតផ្ទះវីឡា បែបក្លាសិក ឬបែបបារាំង ដែលស្អាតដាច់គេក្នុងតំបន់ជុំវិញ ដោយយើងសាងសង់តែដី ១៥ហិកតា ស្មើ ៦០% ក្នុងគម្រោងដី ២៥ហិកតា ដោយទុកដី ១០ហិកតា ស្មើ ៤០% សម្រាប់ជាការប្រើប្រាស់រួមក្នុងបុរី។
  • តម្លៃលក់ក្នុងដំណាក់កាលដំបូងនេះ គឺពិសេសបំផុត សម្រាប់អតិថិជនដំបូងៗរបស់យើង ហើយការបង់ប្រាក់មានភាពបត់បែប និងងាយស្រួល ដើម្បីជួយសម្រួលដល់អតិថិជនរបស់យើង។

  • បុរីស្ថិតនៅក្នុងទីតាំងដែលកំពុងមានការរីកចម្រើនខ្លាំងបំផុត ប្រជុំដោយគម្រោងអភិវឌ្ឍធំៗរបស់រដ្ឋ ផ្សារធំៗ និងបុរីធំៗ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់នេះមានការកើនឡើងជាលំដាប់។

  • ជាបុរីលំដាប់អភិជនតែមួយគត់ និងដំបូងគេនៅកម្ពុជា ដែលសាងសង់លើផ្ទៃដី ២៥ហិកតា ដោយសាងសង់តែផ្ទះវីឡាធំៗ ដើម្បីឱ្យគ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។

  • ជាបុរីលំដាប់អភិជន ដែលមាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់គម្រោង និងជាអ្នកអភិវឌ្ឍដោយផ្ទាល់។

ផ្ទះអាជីវកម្មបែបក្លាសិក (Classic Shophouse) ឬបែបបារាំង មានតែ ២០ផ្ទះប៉ុណ្ណោះលើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងផ្ទះទូទៅ លើដីទំហំ 4.20m x 23m និងទំហំផ្ទះ 4.20m x 16m, កម្ពស់៤ជាន់ មាន៥បន្ទប់គេង ៦បន្ទប់ទឹក ដែលសាកសមបំផុតសម្រាប់ការបើកអាជីវកម្មនានា។

កាន់តែច្បាស់អំពីបុរី ទាំងលំនៅដ្ឋាន និងទីតាំង តោះ ចូលមើលវីដេអូខាងក្រោមនេះ៖

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖​

អត្ថបទពេញនិយម
អត្ថបទថ្មី