ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បើកដំណើរការនៅខេត្តបាត់ដំបង

  • 2021-12-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តបាត់ដំបង៖ សួស្ដីអ្នកខេត្តបាត់ដំបង ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានពង្រីកសាខាបន្ថែមមកដល់ខេត្តបាត់ដំបង ដោយគ្រាន់តែវាយប្រូម៉ូកូដ «WOWBTB50» និងទទួលបានបញ្ចុះតម្លៃ ៥០%ភ្លាមៗ សម្រាប់ការបញ្ជាទិញលើកដំបូង (ចំណាយចាប់ពី ៤ដុល្លារ ឡើងទៅ បញ្ចុះរហូតដល់២ដុល្លារ) ព្រមទាំងដឹកជញ្ជូនដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា ស្ថានភាពកូវីដមិនថានៅប្រទេសជិតខាង ឬប្រទេសកម្ពុជានៅតែពុំទាន់ធូរស្បើយ ១០០ភាគរយនៅឡើយទេ ដូច្នេះស្មារតីខ្មែរជួយខ្មែរនៅតែបន្ត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន WOWNOW បានគោរពអនុញ្ញាតចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីជម្រាបជូនដំណើរអាជីវកម្មរបស់ក្រុមហ៊ុន WOWNOW បន្ថែមទៀត។ ឆ្លៀតក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំ WOWNOW បានធ្វើការប្រគល់ជូនសម្ភារៈប្រើប្រាស់មួយចំនួនជូនទៅដល់សាលាខេត្តបាត់ដំបង ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដែលមានដូចខាងក្រោម៖

  • ម៉ាស់ចំនួន ៥០ ប្រអប់

  • អាល់កុលចំនួន ១០ កាន (៣០០លីត្រ)

  • មីកញ្ជប់ចំនួន ៥០ កេស

  • អង្ករ ៧០ បាវ ដែលក្នុង ១បាវ មានទម្ងន់ ១០គីឡូ

  • ទឹកសុទ្ធចំនួន ៥០ កេស

សូមជម្រាបថា WOWNOW គឺជា Super APP សម្រាប់ចុចកម្ម៉ង់អាហារ និងទំនិញតាមអនឡាញ យ៉ាងសម្បូរបែបដែលបានប្រមូលផ្ដុំហាងអាហារ និងផលិតផលរាប់លានមុខ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាមួយការផ្ដល់សេវាដឹកជញ្ជូនអាហារដ៏ធំជាងគេនៅកម្ពុជា នៅក្នុងតម្លៃទាបជាងគេ ប្រូម៉ូសិនច្រើន និងពិសេសការដឹកជញ្ជូនយ៉ាងរហ័សទៀត។

ទាញយក WOWNOW App ឥឡូវនេះនឹងទទួលបានគូប៉ុង$5 ភ្លាមៗ! IOS: https://apps.apple.com/mm/app/wownow/id1507128993 Android: https://play.google.com/store/apps/details?id=com.chaos.superapp

ទទួលបានការ Update ប្រូម៉ូសិនថ្មីៗ និងពត៍មានផ្សេងៗ Telegram – https://t.me/wownow168 Instragam- www.instagram.com/wownow_fooddelivery FACEBOOK – https://www.facebook.com/WOWNOWFoodDelivery

អត្ថបទថ្មី