កាន់តែងាយស្រួល ក្នុងការរកផលិតផលបន្ទប់គេង និងគ្រឿងសង្ហារឹមលើអេប RS Residence

  • 2021-11-01 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សព្វថ្ងៃប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសមានការរីកដុះដាលនូវសំណង់អាគារខ្ពស់ស្កឹមស្កៃ ផ្ទះវីឡា ផ្ទះល្វែង និងសំណង់បុរីនានា។ ទន្ទឹមនឹងនោះ កម្រិតជីវភាពរស់នៅរបស់ប្រជាជន ក៏កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគាត់យកចិត្តទុកដាក់កាន់តែខ្លាំងឡើងអំពីសុខភាពដំណេក។

ជាក់ស្តែង តំណេកពិតជាមានសារសំខាន់ណាស់ចំពោះសុខភាព ដោយជាទូទៅមនុស្សយើងម្នាក់ៗចំណាយពេលវេលាប្រមាណ៨ម៉ោងក្នុង១ថ្ងៃ ឬ១ភាគ៣នៃជីវិតរបស់ពួកគេសម្រាប់ដំណេក។

ដើម្បីឆ្លើយតបទៅនិងស្ថានភាពជំងឺកូវីដ ១៩ ក្នុងការរស់នៅបរិបទសម័យថ្មីបែបបច្ចេកវិទ្យា និងការកើនឡើងទៅលើការទិញទំនិញអនឡាញ ក្រុមហ៊ុន RS Residence បានបង្កើតឡើងនូវកម្មវិធីចល័ត (Mobile App) RS Residence និងវេបសាយ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជារទិញសម្ភារបន្ទប់គេង និងគ្រឿងសង្ហារឹម។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ រាល់ទំនិញ និងផលិតទាំងអស់របស់ RS Residence សុទ្ធសឹងមានគុណភាពខ្ពស់ តម្លៃសមរម្យ សេវាកម្មល្អ ហើយលោកអ្នកអាចបញ្ជារទិញពីទីកន្លែងណាក៏បាន ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃរបស់លោកអ្នក រួចចូលទៅកាន់ App Store និង Play Store វាយពាក្យ RS Residence រួចចុចដោនឡូត (download) និងធ្វើការបញ្ជារទិញជាការស្រេច ឬចូលទៅកាន់វេបសាយ www.rsresidence.com

ក្រុមហ៊ុន RS Residence បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយមានចក្ខុវិស័យ ក្នុងការក្លាយខ្លួនជាបណ្តាញហាងផ្គត់ផ្គង់ផលិតផលបន្ទប់គេង និងគ្រឿងសង្ហារឹមឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ទៅគ្រប់លំនៅដ្ឋានរបស់អតិថិជន។

RS Residence មានបេសកកម្មជាអ្នកផ្តល់ដំណោះស្រាយដំណេកគ្មានពីរសម្រាប់អតិថិជនគ្រប់រូប ក្រោមពាក្យស្លោក «ស្រួលគេង គេងស្រួល»។ RS Residence ជាក្រុមហ៊ុនដែលទទួលសិទិ្ធចែកចាយផ្តាច់មុខ និងផ្លូវការ ផលិតផលពូក ខ្នើយ កម្រាល និងគ្រឿងសង្ហារឹមម៉ាក SIMMONS, KING KOIL, LA-Z-BOY, LOTUS, WINDSIR, STUDIO ONE ELIZA និង SUNON នៅកម្ពុជា៕

  • លីងចុចដោនឡូតពី App Store៖ shorturl.at/jIRS0

  • កម្មវិធី Play Store សម្រាប់ Android៖

https://play.google.com/store/apps/details?id=asia.codeclans.rs_residence

អត្ថបទ៖ In Sopheng

អត្ថបទថ្មី