ឡើងកូដកាន់តែខ្លាំង ផ្លូវជាតិលេខ ៦A លេចចេញរូបរាងផ្សារទំនើបថ្មីមួយទៀត ចាប់ផ្ដើមបើកដំណើរការហើយ

  • 2021-11-02 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លាស់ប្ដូរលំនៅដ្ឋានមករស់នៅកន្លែងថ្មីគួរតែជ្រើសរើសមករស់នៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍទើបផ្ដល់ឱ្យការរស់នៅរបស់លោកអ្នកកាន់តែច្រើនសម្បូរបែប និងផ្ដល់ផលចំណេញទៅថ្ងៃមុខកាន់តែច្រើន។

បើក្រឡេកទៅមើលរចនាបទរបស់ផ្ទះបុរីកាលពីមុនវិញឃើញថាគ្រាន់តែជាគម្រោងសាងសង់ផ្ទះសម្រាប់រស់នៅតែប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ដោយមានតម្រូវការខ្ពស់ក្នុងការរស់នៅ ភាពរីកចម្រើនកាន់តែខ្លាំង សំណង់បុរីចាប់ផ្ដើមអភិវឌ្ឍសហគមន៍រស់នៅប្រកបដោយ ហេដ្ឋារចនាសម្ព័ន្ធច្រើនសម្បូរបែប ទាំងម៉ូតផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡា សួនច្បារ កន្លែងក្មេងលេង អាងហែលទឹក កន្លែងហាត់ប្រាណ សាលសន្និសិទ ផ្សារទំនើប និងហាងលក់ផ្សេងៗ។ល។

ជាក់ស្ដែង ការអភិវឌ្ឍនៅលើផ្លូវជាតិលេខ ៦អា មានភាពរីកចម្រើនកាន់តែខ្លាំងគួរឱ្យកត់សម្គាល់។ ក្នុងនោះ មានសំណង់បុរីច្រើនហូរហែរខ្លះកំពុងតែសាងសង់ ឬឯខ្លះទៀតក៏បានសាងសង់រួច បន្ថែមពីនេះមានទាំងសាលារៀន កន្លែងកម្សាន្ត មន្ទីរពេទ្យ និងផ្សារទំនើបជាច្រើនក៏កំពុងតែបង្ហាញខ្លួនផងដែរ។

មែនទែនទៅ ចង់រស់នៅកន្លែងដែលល្អ និងផ្ដល់ជូនលោកអ្នកនូវប្រណិតភាពនៃការរស់នៅ លោកអ្នកអាចជ្រើសរើសមកមើលផ្ទះ របស់បុរី ឌឹ ផ្លរ៉ា បាន ព្រោះថាក្នុងនោះលោកអ្នកនឹងទទួលបានការរស់នៅក្នុងសហគមន៍មួយដែលមានគ្រប់បែបយ៉ាងក្នុងកន្លែងតែមួយ ដែលក្នុងនោះមានដូចជា៖ ម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម សួនច្បារដ៏ធំ ហាងលក់ទំនិញ សាលរៀបអាពាហ៍ពិពាហ៍ និងផ្សារទំនើបដែលកំពុងតែចាប់ផ្ដើមដំណើរការ។ល។

តួយ៉ាងដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ បុរី ឌឹ ផ្លរ៉ា ក៏មានផ្តល់ជូនដល់អតិថិជននូវឱកាសចំណេញភ្លាមៗរហូតដល់ ២៦,៧៨៩ ដុល្លារ រាល់ការទិញគ្រប់ប្រភេទផ្ទះទាំងអស់ រួមទាំង៖

  • បង់ឥតការប្រាក់ 0% រហូតដល់សំណង់ផ្ទះរួចរាល់
  • បង់ប្រចាំខែទាបបំផុតត្រឹមតែ ១% ប៉ុណ្ណោះក្នុង១ខែ
  • ទិញភ្លាម ចូលនៅភ្លាម
  • បង់រំលួសការប្រាក់ត្រឹមតែ ៤,៩៩ % ប៉ុណ្ណោះជាមួយធនាគារជាដៃគូ។

សូមអញ្ចើញរួសរាន់ឡើង កុំឱ្យឱកាសចំណេញដ៏ល្អនេះកន្លងផុតទៅអោយសោះ ការផ្តល់ជូននេះមានត្រឹមបំណាច់ខែវិច្ឆិកាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់រំលស់នានា អាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី