អស់បារម្ភ! ULS សហការជាមួយ J Trust ផ្តល់កម្ចីឥណទានគេហដ្ឋាន និងខុនដូទំនើប នៅខេត្តសៀមរាប

  • 2021-11-02 08:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square ។

ច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន់ថ្មី ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេតាមរយៈ ៣ ជំហានងាយៗ។

ជំហានទី១៖ លោកអ្នកអាចធ្វើការជ្រើសរើសប្រភេទយូនីត ដែលលោកអ្នកពេញចិត្តនៅ Rose Apple Square ។

ជំហានទី២៖ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកប្រឹក្សាគេហដ្ឋាន Rose Apple Square តាមរយៈលេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨។

ជំហានទី៣៖ ប្រធានផ្នែកកម្ចីឥណទានរបស់ធនាគារ J Trust Royal នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដើម្បីផ្តល់ព័ត៌មានលម្អិតពីចំនួនសាច់ប្រាក់ដែលលោកអ្នកអាចខ្ចីបាន។

ជាមួយនឹងកម្មវិធី Alliance Program របស់ធនាគារ J Trust Royal អ្នកដែលមានចំណាប់អារម្មណ៍ទិញខុនដូ Rose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់ ៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨% តែប៉ុណ្ណោះ សម្រាប់ឆ្នាំដំបូង និង ៧,៨៨% សម្រាប់ឆ្នាំបន្តបន្ទាប់។ កម្មវិធីដ៏ពិសេសនេះ ក៏បានផ្តល់ជូនរយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លី ត្រឹម៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យដែលមានចំណូលពីប្រាក់ខែ និង ៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។

បន្ថែមពីលើដំណើរការរហ័សក្នុងការស្នើសុំ បេក្ខភាពជោគជ័យក្នុងការស្នើសុំប្រាក់កម្ចី ដែលមានទំហំសាច់ប្រាក់ចាប់ពី ២០០,០០០ ដុល្លារឡើងទៅ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ J Trust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។

Rose Apple Square នឹងក្លាយទៅជាបណ្តុំសហគមន៍ដ៏មមាញឹកមួយ ចំកណ្ដាលក្រុងសៀមរាប ដែលរួមបញ្ចូលមុខងារសំខាន់ទាំង ៤ ក្នុងកន្លែងតែមួយដូចជា ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា ស័ក្តិសមបំផុតសម្រាប់និយោជិតសម័យបច្ចេកវិទ្យាទំនើប។

គម្រោងដែលមានភាពសម្បូរបែប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម re:edge architecture + design ដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកអចលនទ្រព្យល្បីៗដូចជា Best Residential Development ក្នុងខេត្តសៀមរាប ពានរង្វាន់ Best Commercial Landscape Architectural Design នៅក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២០ រៀបចំដោយ PropertyGuru ដែលជាក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាអចលនទ្រព្យដ៏ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក គាន គឹមលាង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា៖ «យើងបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការរចនា Rose Apple Square ដោយផ្តោតសំខាន់លើអ្នកជំនាញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង។ ដោយសារយើងមើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជាក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បងធ្វើឲ្យយើងបង្កើតនូវអចលនទ្រព្យមុខងារចម្រុះស្ថិតក្នុងកន្លែងតែមួយ។ ជាមួយគម្រោងលើវិសាលភាពផ្ទៃដី ០,៦ ហិកតា យើងបានរួមបញ្ចូល ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាប្រមូលផ្តុំសហគមន៍ជាច្រើន ដែលនឹងធ្វើឲ្យគម្រោងរបស់យើងកាន់តែពិសេស និងមានភាពរស់រវើក។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ J Trust Royal យើងសង្ឃឹមនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញផ្ទះលឿន រហ័ស ងាយស្រួល និងគ្មានភាពស្មុគស្មាញ»។

អំពី ULS៖ ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងការរស់នៅដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញដែលផ្តោតសំខាន់លើដំណោះស្រាយក្នុងការរស់នៅជាសហគមន៍ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានកសាងគម្រោងផ្តោតសំខាន់លើសហគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើននៅក្នុងព្រះរាជាណាចក្រដូចជាគម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ។

ហ្វេសប៊ុក៖ Rose Apple Square វេបសាយ៖ https://www.roseapplesquare.com/ YouTube៖ https://www.youtube.com/channel/UCWfPEVORBP89eHJJtptvFGw ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី